ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pogba នឹង​ស្នើ​សុំ Man Utd ឱ្យ​ដោះ​លែងខ្លួន​ទៅ​ក្លិប​ផ្សេង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​បិសាច​ក្រហម Paul Pogba នឹង​ធ្វើការ​ស្នើ​សុំ​គ្រូបង្វឹក Ole Gunnar…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​បិសាច​ក្រហម Paul Pogba នឹង​ធ្វើការ​ស្នើ​សុំ​គ្រូបង្វឹក Ole Gunnar Soskjaer ឱ្យ​ដោះ​លែងខ្លួន​ទៅ​លេង​នៅ​ក្លិប​ផ្សេង ក្នុង​ស​ប្តា​ហ៍​នេះ​ ។

ការ​ណាត់ជួប​រវាង​ភាគី​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​ក្រោយ​ពេល កីឡាករ​បារាំង​រូប​នេះ​ត្រឡប់​មក​ពី​វិស្សមកាល​វិញ​។ នាយករង​របស់​ក្លិប​បិសាច​ក្រហម Manchester United លោក Ed Woodward បាន​ប្រាប់ Pogba និង ភ្នាក់ងារ​ផ្ទាល់ខ្លួន​របស់ Pogba លោក Mino Raiola ថា នឹង​មិន​ឱ្យ​ចេញពី​ក្លិប​ឡើយ ។

តែ​សម្រាប់ កីឡាករ​អាយុ​២៦​ឆ្នាំ Pogba បាន​ប្រាប់​មិត្ត​រួម​ក្រុម​នៅ Man Utd រួច​ហើយ​ថា រូបគេ​ចង់​ចាកចេញ ហើយ​សង្ឃឹមថា​លោក Ole អាច​និយាយ​បញ្ចុះបញ្ចូល​លោក Woodward ឱ្យ​ឈប់​ឃាត់​តទៅ​ទៀត​។

នា​ពេល​នេះ ទាំង Real Madrid និង Juventus សុទ្ធតែ​ចង់បាន​កីឡាករ​ខ្សែបម្រើ​រូប​នេះ តែ​មិន​ទាន់​មាន​ក្លិប​ណាមួយ​ហ៊ាន​ឱ្យ​ថ្លៃ​នោះ​ទេ ។ សម្រាប់​ក្លិប Man Utd បើ​លក់ ក៏​លក់​ក្នុង​តម្លៃ​ថ្លៃ​ដែរ ។ ពោល​គឺ ១២០​លាន​ផោន សម្រាប់​កីឡាករ​ដែល​រួមចំណែក​ជួយ​បារាំង​ឈ្នះ​ពាន World Cup រូប​នេះ

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Zinedine Zidane ដែល​ជា​គ្រូបង្វឹក​របស់ Real Madrid ថ្វីបើ​ពេញចិត្ត​កីឡាករ Pogba មែន តែ​មិន​ហ៊ាន​ឱ្យ​ថ្លៃ​លើស​ពី ៩០​លាន​ផោន​ឡើយ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ