ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្ដែង​ថៃ​បួន​ដួង​ដែល​បង្ហាញ​ស្នាដៃ​សម្ដែង​ច្រើន​ខុស​គ្នា​ក្នុង​រឿង​តែ​មួយ

4 ឆ្នាំ មុន

ថៃ​៖ មាន​តារា​សម្ដែង​ស្រី​ថៃ​ចំនួន៤ដួង បាន​បង្ហាញ​ស្នាដៃ​សម្ដែង​របស់​ខ្លួន​បាន​ច្រើន​ខុស​គ្នា​ក្នុង​មួយ​រឿង​ភាគ​ៗ ដែល​រួម​មាន 1. Yaya Urassaya រឿង​ភាគ​ដែល​តារា​សម្ដែង Yaya វ័យ២៦ឆ្នាំ…

ថៃ​៖ មាន​តារា​សម្ដែង​ស្រី​ថៃ​ចំនួន៤ដួង បាន​បង្ហាញ​ស្នាដៃ​សម្ដែង​របស់​ខ្លួន​បាន​ច្រើន​ខុស​គ្នា​ក្នុង​មួយ​រឿង​ភាគ​ៗ ដែល​រួម​មាន

1. Yaya Urassaya

រឿង​ភាគ​ដែល​តារា​សម្ដែង Yaya វ័យ២៦ឆ្នាំ បាន​សម្ដែង​យ៉ាង​ល្អ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​លេខ​៣ថៃ គឺ​រឿង «Klin Kasalong» ដែល​សម្ដែង​ជាមួយ​តារា​ប្រុស​លោក James Ma​ ។ នៅ​ក្នុង​រឿង​ភាគ​នេះ នាង​សម្ដែង​ជា​តួអង្គ៤ផ្សេង​ៗ​គ្នា ​។

2. Bella Ranee

តារា​សម្ដែង​វ័យ ២៩ ឆ្នាំ រូប​នេះ សម្ដែង​ជា​តួអង្គ ២ ផ្សេង​គ្នា​នៅ​ក្នុង​រឿង​ភាគ​ដ៏​ល្បីល្បាញ​កាលពី​ឆ្នាំំ​មុន​គឺ​រឿង បុព្វេសន្និវាស ហើយ​វា​ពិតជា​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​។

3. Nychaa Nuttanicha

នៅ​ក្នុង​រឿង​ភាគ «Plerng Prang Tian» តារា​សម្ដែង Nychaa វ័យ២៣​រូប​នេះ សម្ដែង​ជា​តួអង្គ២ផ្សេង​គ្នា​។ ការ​សម្ដែង​របស់​នាង​គឺ ​ពិតជា​អស្ចារ្យ ហើយ​ធ្វើ​ឱ្យ​រឿង​នេះ​ល្បី​ផង​ដែរ​។

4. Natt Aniporn

សម្រាប់​បវរកញ្ញា​ចក្រវាល​ថៃ Miss Universe Thailand 2015 នាង Natt Aniporn វ័យ២៥ឆ្នាំ រូប​នេះ ក៏​បាន​សម្ដែង​ជា​តួអង្គ ២ផ្សេង​គ្នា​នៅ​ក្នុង​រឿង​ភាគ «Nakark Kaew» ផង​ដែរ​ក្រៅពី​អាជីព​បង្ហាញ​ម៉ូ​ដ​។ នាង​សម្ដែង​បាន​ល្អ​ខ្លាំង​ណាស់​នៅ​ក្នុង​រឿង​ភាគ​មួយ​នេះ​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ