ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ​អៀង ស៊ី​ធុ​ល កំពុង​ព្យាបាល​នៅ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ព្រឹទ្ធាចារ្យ​ផ្នែក​សិល្បៈ​បុរាណ​លោក​អៀង ស៊ី​ធុ​ល កំពុង​ព្យាបាល​ជំងឺ​ចាស់​របស់​លោក​ដែល​បាន​រើ​ឡើង​វិញ​នៅ​ទឹកដី​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។ ការ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​របស់​លោក​អៀង ស៊ី​ធុ​ល បន្ទាប់​ពី​ជំងឺ​បេះ​ដួង​ដ៏​រ៉ាំ​រ៉ៃ​របស់​លោក​បាន​ធ្វើទុក្ខ​ជា​ថ្មី ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ប្រញាប់​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់​មួយ ។…

រាជធានី​ភ្នំពេញ​៖ ព្រឹទ្ធាចារ្យ​ផ្នែក​សិល្បៈ​បុរាណ​លោក​អៀង ស៊ី​ធុ​ល កំពុង​ព្យាបាល​ជំងឺ​ចាស់​របស់​លោក​ដែល​បាន​រើ​ឡើង​វិញ​នៅ​ទឹកដី​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។ ការ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​របស់​លោក​អៀង ស៊ី​ធុ​ល បន្ទាប់​ពី​ជំងឺ​បេះ​ដួង​ដ៏​រ៉ាំ​រ៉ៃ​របស់​លោក​បាន​ធ្វើទុក្ខ​ជា​ថ្មី ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ប្រញាប់​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់​មួយ ។

មិនដឹង​លោក​អៀង ស៊ី​ធុ​ល ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​អា​មេ​រិ​ក​នា​ពេល​ណា​នោះ​ឡើយ ប៉ុន្តែ​រូបភាព​ដេក​នៅ​លើ​គ្រែ​ទទួល​ការ​ព្យាបាល​នោះ ត្រូវ​លោក​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ២០១៩ ។ ជាមួយ​រូបភាព​ទាំងនោះ​លោក​អៀង ស៊ី​ធុ​ល បាន​ភ្ជាប់​សារ​បញ្ជាក់​ពី​អាការ​ជំងឺ​របស់​លោក​ថា «​មួយ​រយៈ​នេះ​ជម្ងឺ​ចាស់​មាន​បញ្ហា​បន្តិច​ឡើ​វិញ បេះដូង​ដើ​លឿន ជាតិ​ទឹក​ឡើង​ខ្ពស់ ទន់​ជើង​ដើ​មិន​បាន ហត់​ដេក​មិន​លក់​។ មួយ​យប់​ទល់​ភ្លឺ​ពេទ្យ​គេ​ល្អ​ណាស់​ចេញចូល តាមដាន​រហូត ។ អគុណ​ពេទ្យ​សង្ឃឹមថា​បាន​ចេញ​ទៅ​ជួបជុំ​គ្រួសារ​ឆាប់​ៗ»​។

តារាចម្រៀង​លោក​សុះ ម៉ាច ដែល​បាន​តាមដាន និង​សួរនាំ​ពី​អាការ​ជំងឺ​របស់​លោក អៀង ស៊ី​ធុ​ល បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បានការ​ព្យាបាល​ពី​ក្រុម​គ្រួ​ពេទ្យ​នៅ​អា​មេ​រិ​ក​ជំងឺ​របស់​លោក​អៀង ស៊ី​ធុ​ល បាន​គ្រាន់បើ​បន្តិច​ហើយ ។ បច្ចុប្បន្ន​លោក​អៀង ស៊ី​ធុ​ល កំពុង​មាន​វត្តមាន​បន្ត​ការ​ព្យាបាល​នៅ​អា​មេ​រិ​ក​នៅ​ឡើយ​ទេ ដោយនៅ​ស​ប្តា​ហ៍​ក្រោយ​ពិនិត្យ​ឆ្អឹង​ជើង​ដែល​ប្រេះ ខ​ណះ​ពេល​ដែល​ខែ​ក្រោយ​ត្រូវ​ឆែក​បេះដូង​ដែល​បាន​ដាក់​ទុយោ​បើក​ឈាម ។

បើ​តាម​លោក​សុះ ម៉ាច ជំងឺ​របស់​លោក អៀង ស៊ី​ធុ​ល អាច​នឹង​ត្រូវ​ពេលវេលា​ច្រើន​ទៀត ដើម្បី​ពិនិត្យ និង​ព្យាបាល ហើយ​លោក​សង្ឃឹមថា ជំងឺ​របស់​លោក​អៀង ស៊ី​ធុ​ល នឹង​ឆាប់​បានជា​ស្រះ​ស្បើយ​ឡើង​វិញ ដើម្បី​បង្ហាត់បង្រៀន ក៏​ដូច​ជា​ការ​សម្តែង​លើ​ទម្រង់​សិល្បៈ​បុរាណ ផ្សេង​ៗ ដល់​យុវវ័យ​ជំនាន់​ក្រោយ ។

លោក​អៀង ស៊ី​ធុ​ល គឺជា​ប្រធាន​សមាគម​«​មរតក​កុមារ​បា​សាក់​» ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០១ ដោយ​បាន​បណ្ដុះបណ្ដាល​ជំនាញ​សិល្បៈ​បុរាណ​ដូច​ជា​តន្ត្រីបុរាណ ចម្រៀង​ប្រពៃណី របាំ​ប្រជាប្រិយ និង​របាំ​ប្រពៃណី​ជាដើម ។ បច្ចុប្បន្ន​សមាគម​កំពុង​បណ្ដុះបណ្ដាល និង​ទទួលខុសត្រូវ​លើ​ការ​រស់នៅ និង​រៀនសូត្រ​របស់​យុវជន​ភាគច្រើន​មាន​ប្រភព​ចេញពី​តំបន់​សំណង់​អនាធិបតេយ្យ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ