ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ជំងឺ​លើស​សម្ពាធ​ឈាម គួរ​តែ​ប្រយ័ត្ន! បើ​មិនចឹងទេ អាច​នឹង​កើត​ជំងឺ​មួយ​ទៀត

4 ឆ្នាំ មុន

អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​អ្នក​ស្រាវជ្រាវ​បាន​ចាត់​ទុក​ថា​ជំងឺ​ទឹកនោមផ្អែម​គឺជា​កត្តា​ប្រឈម​មុខ​មួយ​នៃ​ជំងឺ​បេះដូង​សរសៃឈាម ដូច្នេះ​វា​ទំនងជា​មាន​ទំនាក់ទំនង​គ្នា​រវាង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោមផ្អែម​ដែរ​។ អ្នក​ស្រាវជ្រាវ​បាន​រក​មើល​ទិន្នន័យ​លើ​មនុស្ស​ប្រមាណ​ច្រើន​ជាង ៤​លាន​នាក់​ក្នុង​ប្រទេស​អង់គ្លេស​ដែល​មិន​មាន​ជំងឺ​សរសៃឈាម ឬ​ទឹកនោមផ្អែម​អ្វី​ទាំងអស់​។​បន្ទាប់​មក ពួក​គេ​បាន​វិភាគ​ទៅ​លើ​ប្រវត្តិ​ជំងឺ​របស់​ពួក​គេ​រយៈពេល​៧​ឆ្នាំ និង​តាមដាន​រក​មើល​ករណី​ថ្មី​ៗ​នៃ​ជំងឺ​ទឹកនោមផ្អែម និង​ការ​ប្រែប្រួល​របស់​សម្ពាធ​ឈាម​។ យ៉ាងណាមិញ…

អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​អ្នក​ស្រាវជ្រាវ​បាន​ចាត់​ទុក​ថា​ជំងឺ​ទឹកនោមផ្អែម​គឺជា​កត្តា​ប្រឈម​មុខ​មួយ​នៃ​ជំងឺ​បេះដូង​សរសៃឈាម ដូច្នេះ​វា​ទំនងជា​មាន​ទំនាក់ទំនង​គ្នា​រវាង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោមផ្អែម​ដែរ​។

អ្នក​ស្រាវជ្រាវ​បាន​រក​មើល​ទិន្នន័យ​លើ​មនុស្ស​ប្រមាណ​ច្រើន​ជាង ៤​លាន​នាក់​ក្នុង​ប្រទេស​អង់គ្លេស​ដែល​មិន​មាន​ជំងឺ​សរសៃឈាម ឬ​ទឹកនោមផ្អែម​អ្វី​ទាំងអស់​។​បន្ទាប់​មក ពួក​គេ​បាន​វិភាគ​ទៅ​លើ​ប្រវត្តិ​ជំងឺ​របស់​ពួក​គេ​រយៈពេល​៧​ឆ្នាំ និង​តាមដាន​រក​មើល​ករណី​ថ្មី​ៗ​នៃ​ជំងឺ​ទឹកនោមផ្អែម និង​ការ​ប្រែប្រួល​របស់​សម្ពាធ​ឈាម​។

យ៉ាងណាមិញ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ត្រូវ​បាន​គេ​រក​ឃើញ​ថា បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ​រហូត​ដល់ ៥០​ភាគរយ​ឯណោះ​។ បន្ទាប់​មក​អ្នក​ស្រាវជ្រាវ​បាន​ត្រឡប់​ទៅ​មើល​ការ​ស្រាវជ្រាវ​មុន​ៗ​វិញ ហើយ​ក៏​ឃើញ​ថា កាលពីមុន​មានការ​ប្រឈម​មុខ​ដូច​គ្នា​អ​ញ្ចឹ​ង​ដែរ ប៉ុន្តែ​ច្រើន​ជាង ៧០​ភាគរយ​ទៅ​ទៀត​។

ខណៈ​ពេល​ដែល​ការ​សិក្សា​ប្រភេទ​នេះ​មិន​ទាន់​អះអាង​ថា ការ​លើស​សម្ពាធ​ឈាម​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹក​នោមផ្អែម​ទេ ប៉ុន្តែ​វា​អាច​ជា​ដំបូន្មាន​ដ៏​ល្អ​មួយ​ក្ន​ងុ​ការ​បន្ថយ​សម្ពាធ​ឈាម​បើសិនជា​វា​កំពុង​តែ​ខ្ពស់​ស្រាប់​ដើម្បី​កុំ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​ទៀត​។

ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Oxford និង​ផ្តល់​ជំនួយ​ពី UK National Institute for Health Research ព្រមទាំង​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Journal of the American College of Cardiology​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​)

ជាមួយ​គ្នា​នេះ​ដែរ ការ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម និង​ការ​កើនឡើង​សម្ពាធ​ឈាម​អាច​ធ្វើ​បាន​តាម​មធ្យោបាយ​ដូច​ៗ​គ្នា​ដូច​ជា​៖

១-រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ
២- ហាត់ប្រាណ​ជា​ទៀងទាត់
៣- ឈប់​ជក់បារី
៤- ញ៉ាំ​អាហារ​ផ្តល់​សុខភាព (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ