ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​ត្រូវ​តែ​បង្កើន​ទំនាក់ទំនង និង​ប្រតិបត្តិការ​ល្អជា​មួយ​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​តែ​បង្កើន​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ។ សម្តេច​បាន​សរសេរ​លើក​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៣០ មិថុនា​នេះ​ថា សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​តែ​បង្កើន​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ។

សម្តេច​បាន​សរសេរ​លើក​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៣០ មិថុនា​នេះ​ថា សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ។ ជាមួយ​សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ស​ប្តា​ហ៍​ក្រោយ​នេះ​ខ្ញុំ​នឹង​ត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ ពិសេស​មួយ​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​លើ​វិស័យ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ។

សម្តេច​បញ្ជាក់​ថា​«​កម្ពុជា​ត្រូវ​តែ​បង្កើន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក និង​ជាមួយ​បណ្តា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម​តូច​ធំ ដើម្បី​បើក​ទីផ្សារ​ផលិតផល​ខ្មែរ​បាន​នាំ​ចេញ​ទៅ​ក្រៅ កាន់តែ​ទូលំទូលាយ​ថែម​ទៀត » ។ សម្តេច​បាន​គូសបញ្ជាក់​«​ខ្ញុំ​ពេញចិត្ត​បម្រើ​ប្រទេស​ជាតិ​ដោយ​មិន​គិត​ពី​ការ​នឿយហត់ សូ​ម្បី​បន្តិច​ឡើយ ដើម្បី​សេដ្ឋកិច្ចជាតិ​យើង​រឹង​មាំ ហើយ​ជីវភាព​រស់នៅ​របស់​បងប្អូន​ក៏​កាន់តែ​ធូរធារ​ល្អ​ប្រសើរ​ឡើង​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​យុវជន​បាន​រីករាយ​ក្នុង​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍​គ្រប់​ៗ​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ