ខណៈពេលដែលអ្នករត់កីឡាជាច្រើនជួបករណីបែបនេះ តែចូរចាំថា ក្រចកជើងដែលខ្មៅអាចជាអាការៈមួយនៃជំងឺកាន់តែគ្រោះថ្នាក់បាន។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលធ្វើឲ្យក្រចកជើងអ្នកទៅជាខ្មៅ៖
១-ធ្លាក់របស់ធ្ងន់ៗពីលើក្រចកជើង ៖ អ្នកប្រហែលជាធ្លាប់មានបញ្ហានេះកើតឡើងហើយ។ ការដែលធ្លាប់របស់ធ្ងន់ៗពីលើក្រចកជើងអាចធ្វើឲ្យសរសៃឈាមនៅក្រោមក្រចកជើងនោះបែក និងហូរឈាមនៅខាងក្រោមក្រចកទើបធ្វើឲ្យវាទៅជាខ្មៅបែបនេះ។
២-ការប៉ះទង្គិចម្តងហើយម្តងទៀត ៖ ក្រចកជើងដែលខ្មៅអាចបណ្តាលមកពីការប៉ះទង្គិចម្តងហើយម្តងទៀតដូចជា ពាក់ស្បែកជើងដែលមិនត្រូវជើង ឬការរត់ជាប់រហូត។ បើសិនជាអ្នកចំណាយពេលមួយថ្ងៃទៅពីរថ្ងៃដើម្បីរត់ ការដើរ ឬធ្វើការដោយពាក់ស្បែកជើងតឹងៗ ឬធូរពេក វាក៏អាចបណ្តាលឲ្យកើតជាពងបែកនៅក្រោមក្រចកបានដែរ។
៣-មហារីកស្បែក ៖ ករណីគ្រោះថ្នាក់បំផុតរបស់ជំងឺមហារីកស្បែកគឺជាប្រភេទ Melanoma ដែលអាចកើតឡើងនៅករោមក្រចកជើង និងបង្កជាស្បែកខ្មៅតែម្តង។ ជំងឺមហារីក Melanoma ច្រើនតែកើតឡើងយឺត មិនឈឺចាប់។
៤-ការបង្ករោគដោយមេរោគផ្សិតនៅក្រចកជើង ៖ ការបង្ករោគដោយមេរោគផ្សិតដូចជា Athlete’s foot ពេលខ្លះអាចរាលដាលទៅក្រចកជើងរហូតដល់ប្រែពណ៌ក្រចកផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកសម្គាល់ឃើញថា ក្រចកជើងអ្នកប្រែពណ៌ទៅជាខៀវ បៃតង លឿង ត្នោត ស្វាយ ឬខ្មៅ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ