ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​! ៥​ខេត្ត​រួមគ្នា​កម្ទេច​ចោល​សរុប​ប្រមាណ​១៩០​គីឡូក្រាម​ឯណោះ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ​គឺថា នៅ​ព្រឹក​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ស្អែក​នេះ នៅ​អយ្យការ​សាលាដំបូង​ខេត្តស្ទឹងត្រែង…

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ​គឺថា នៅ​ព្រឹក​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ស្អែក​នេះ នៅ​អយ្យការ​សាលាដំបូង​ខេត្តស្ទឹងត្រែង នឹង​មាន​រៀបចំ​ពិធី​ត្រួតពិនិត្យ បើក​កញ្ចប់ និង​ធ្វើការ​វេច​ខ្ចប់​វត្ថុ​តាង​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​របស់​សាលាដំបូង​៥​ខេត្ត រួម​មាន ៖

ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្ត​រតនៈគីរី ខេត្តក្រចេះ និង​ខេត្ត​មណ្ឌល​គី​រី (​ប្រមាណ​១៩០​គីឡូក្រាម​) ក្រោម​គណៈកម្មការ​ថ្នាក់​ជាតិ ដើម្បី​យក​ទៅ​ដុត​បំផ្លាញ​នៅ​ថ្ងៃ​ទី​២ ខែកក្កដា វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​។

គ្រឿងញៀន​ខាងលើ​នេះ គឺជា​វត្ថុ​តាង​ចាប់​យក​ស្តី​ពី​ការ​បង្ក្រាប​គ្រឿងញៀន​របស់​ខេត្ត​ទាំង​៥ ដោយ​សមត្ថកិច្ច ហើយ​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​រក្សា​ទុក បន្ទាប់​បញ្ចប់​សាលក្រម​ជា​ស្ថាពរ វត្ថុ​តាង​ទាំងនេះ​នឹង​ត្រូវ​ប្រារព្ធ​ពិធី​ឡើង​បំផ្លាញ​ចោល​ជា​សាធារណៈ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ