ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះ​លឿន ​! មិន​ទាន់​ហៅ​ឱ្យ​ឈប់​ពិនិត្យ​ផង ឃើញ​ភ្លាម នាំ​គ្នា​រត់​ភ្លែត (​មាន​វី​ដេ​អូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ក្រុម​ចោរឆក់ ខណៈ​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​លក់​ទូរស័ព្ទ​ដែល​ឆក់​បាន ស្រាប់តែ​ជួប​កម្លាំង​នគរបាល​កំពុង​ល្បាត​តាម​ផ្លូវ ខណៈនោះ​ពួក​គេ​ភិតភ័យ​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​យ៉ាង​លឿន ប៉ុន្តែ​រត់​មិន​រួច ដោយ​ត្រូវ​នគរបាល​ដេញ​តាម ទើប​ពួក​គេ​ផ្ដួល​ម៉ូតូ​ចោល​រួច​រត់គេច​ខ្លួន​ដោយ​ថ្មើរជើង​ចូល​ក្នុង​ផ្សារ​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ក្រុម​ចោរឆក់ ខណៈ​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​លក់​ទូរស័ព្ទ​ដែល​ឆក់​បាន ស្រាប់តែ​ជួប​កម្លាំង​នគរបាល​កំពុង​ល្បាត​តាម​ផ្លូវ ខណៈនោះ​ពួក​គេ​ភិតភ័យ​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​យ៉ាង​លឿន ប៉ុន្តែ​រត់​មិន​រួច ដោយ​ត្រូវ​នគរបាល​ដេញ​តាម ទើប​ពួក​គេ​ផ្ដួល​ម៉ូតូ​ចោល​រួច​រត់គេច​ខ្លួន​ដោយ​ថ្មើរជើង​ចូល​ក្នុង​ផ្សារ​មួយ​កន្លែង ។

ទីបំផុត​នៅ​តែ​ត្រូវ​ឃាត់ខ្លួន​បាន​ដដែល ហេតុការណ៍​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​នោះ ១-​ឈ្មោះ កួយ យុទ្ធ អាយុ​១៨​ឆ្នាំ នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-​ឈ្មោះ ម៉េ​ង សីហា អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ៣-​ឈ្មោះ​សុខ គឹ​ម​ហាក់ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៤-​ឈ្មោះ ប៊ុន សុ​ផា អាយុ​១៨​ឆ្នាំ ៥-​ឈ្មោះ អៀង សុខ​ខេ​ង អាយុ​១៨​ឆ្នាំ និង​៦-​ឈ្មោះ សុផល កវី អាយុ​១៨​ឆ្នាំ អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជិះ​ម៉ូតូ​២​គ្រឿង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ក្នុង​នោះ​១​គ្រឿង​ម៉ាក​ហុងដា​ប៊ីត ពណ៌​ក្រហម​លា​យស​ពាក់​ស្លាក លេខ 1HB-1558 និង​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​1HJ-9848​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល ឃាត់ខ្លួន​កម្លាំង​នគរបាល​ខណ្ឌ​បាន​ចេញ​ល្បាត​ពួនស្ទាក់​បទ​ល្មើស​នៅ​ក្នុង​មូលដ្ឋាន លុះ​ទៅ​ដល់​ត្រង់​ចំណុច​ជិត​រង្វង់​មូល​ចោម​ចៅ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​៦​នាក់​កំពុង​ជិះ​ម៉ូតូ​មើលទៅ​គួរ​ឲ្យ​សង្ស័យ​បំផុត​។ ខណៈនោះ​កម្លាំង​មិន​ទាន់​បាន​ឃាត់​ឲ្យ​ឈប់​ដើម្បី​ត្រួត​ពិនិត្យ​​ផង ស្រាប់តែ​ជន​ទាំងនោះ​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​យ៉ាង​លឿន ទើប​កម្លាំង​ដេញ​តាម និង​ឃាត់​ទាំង​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត និង​មនុស្ស​៣​នាក់​។

ប្រភព​ដដែល​បន្ត​ថា ចំណែក​៣​នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​រត់គេច​ខ្លួន​បន្ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ចុះឡើង​ៗ​ត្រឡប់​ចូល​ទៅ​ក្នុង​ផ្សារ​ត្រពាំង​ពោធិ៍​ជិត​រោងចក្រ QMI ទើបត្រូវ​នគរបាល​ឃាត់ខ្លួន​បាន ។ បន្ទាប់​មក​ជន​ទាំង​៦​នាក់​នោះ​ត្រូវ​បាន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​៣ សាកសួរ​មួយ​ជំ​ហ៊ាន​រួច ទើប​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​កសាង​សំណុំរឿង​ចាត់​ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ