ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​នៅ​ជាមួយ​ប្រជាជន ​និង​ផ្សា​ភ្ជាប់​នឹង​សុខទុក្ខ​ប្រជាជន​ជា​និច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្រុក​ស្ទោង ៖ ​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​ស្ទោង​បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​មហា​ជន​រាប់​សិប​ពាន់​នាក់​ ក្នុង​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​៦៨ ​ដែល​ប្រារ​ព្ធ​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​២៩​ខ ែ​មិថុនា ​ឆ្នាំ​២០១៩​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្ទោង ខេត្តកំពង់ធំ​ថា​ ÷…

ស្រុក​ស្ទោង ៖ ​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​ស្ទោង​បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​មហា​ជន​រាប់​សិប​ពាន់​នាក់​ ក្នុង​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​៦៨ ​ដែល​ប្រារ​ព្ធ​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​២៩​ខ ែ​មិថុនា ​ឆ្នាំ​២០១៩​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្ទោង ខេត្តកំពង់ធំ​ថា​ ÷ ​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់​ យ៉ាង​ខ្ជាប់​ជា​និច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារ​ភ្ជាប់​រួមសុខ​ទុក្ខ​ជាមួយ​ប្រជាជន​ជា​និច្ច​។

ឯកឧត្ដម ជា ចាន់​តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស្ទោង​បាន​បញ្ជាក់​ទៀត​ថា​ ឈរ​លើ​មូលដ្ឋាន​នេះ​ហើយ​បានជា​នៅ​ក្នុង​សុន្ទរកថា​សម្ដេច​តេ​ជោ ហ៊ុន ​សែន ​ប្រធាន​គណបក្ស​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​អង្គ​មិ​ទ្ទិញ​អបអរ
សាទរ​ខួប​៦៨​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨​មិថុនា ១៩៥១-២៨ មិថុនា ២០១៩) កាលពី​ថ្ងៃ​ទី​២៨​មិថុនា ២០១៩​។

ឯកឧត្ដម ​ជា ចាន់​តូ បាន​បន្ត​ទៀត​ថា ​÷ ​ជា​ការ​ពិត​ចាប់តាំងពី​ទទួល​ជ័យ​ជំ​នះរ​ហូត​មក​ដល់​បច្ចុប្បន្ន​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្លាយទៅជា​បង្អែក​ដ៏​រឹង​មាំ​ក្នុង​ការ​ការពារ​រដ្ឋធម្មនុញ្ញ រាជា​និយម និង​ទប់ស្កាត់​ឧបាយកល​បដិវត្តន៍​ពណ៌​។​ ដូចនេះ​តាម​ស្នាដៃ ​និង​ទាំ​អ​អស់នេះ​ គឺ​បញ្ជាក់​ឲ្យ​ឃើញ​ថា​៖ «​គណ​បក្ស​បាន​ធ្វើ​ជា​បង្អែក​ដ៏​រឹង​មាំ​ក្នុង​ការ​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​របប​រាជា​និយម ការពារ​ឯករាជ្យ អធិប​តេ​្យ និង​បូរណភាព​ទឹកដី ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ទប់ស្កាត់​ឧបាយកល​បដិវត្តន៍​ពណ៌ និង​​សកម្ម​ភាព​​ប្រទូសរ៉ាយ​គ្រប់​បែប​យ៉ាង​របស់​ក្រុមប្រឆាំង និង​មជ្ឈដ្ឋាន​អគតិ​នានា​ ដែល​ប៉ុនប៉ង​ឥត​ឈប់​ឈរ​សំដៅ​រាំង​ខ្ទប់​ការ​អភិវឌ្ឍ និង​រុញច្រាន​កម្ពុជា​ឲ្យ​ឃ្លាត​ចេញពី​មាគ៌ា​ប្រជាធិ​ប​តេ​យ្យ និង​នីតិរដ្ឋ​»​នោះ​។​

ជាមួយនឹង​សេចក្ដីសុខ​សាន្ត​ដែល​កម្ពុជា ​មាន​សព្វថ្ងៃ​បាន​បង្ក​លក្ខណ​គ្រប់​ដល់​ការ​អ​ភ​វ​ឌ្ឍ​សេដ្ឋកិច្ចជាតិ​និង​កំពុង​បោះ​ជា​ជំ​ហ៊ាន​យ៉ាង​ស្វាហាប់​ក្នុង​ការ​ជម្រុញ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កាន់តែ​រីក​ចម្រើន​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រជាជន​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្ដម ជា ចាន់​តូ បាន​អំពាវនាវ​ដល់​សមាជិក សមាជិកា គណបក្ស​ និង​ប្រជាជន​កម្ពុជា​ទាំង​បន្ត​ចូល​រួម​ឲ្យ​បាន​ខ្លាំង​ជាមួយ​សកម្មភាព​គណបក្ស​ និងគោលនយោបាយ រាជរដ្ឋាភិបាល​​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន​ ដើម្បី​នាំ​សង្គម​ជាតិ​ដែល​ជា​ដែនដី​សុវណ្ណ ភូមិ​សម្បូរ​រុងរឿង និង​រស់នៅ​ដោយ​ភាព​សុខសាន្ត​ ដើម្បី​កុំ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ៗ​រង​ការ​លំបាក​ដូច​អតីត​កាលដែល​​កម្ពុជា​​បាន​ឆ្លងកាត់​។ ​ដូចនេះ​ដើម្បី​ទទួល​តាម​បំណងប្រាថ្នា​នេះ ​គឺ​មាន​តែ​ការ​កម្លាំង​សាមគ្គី​របស់​ប្រជាជន​និង​ដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុ​ជាមួយ​គត់​គ្មាន​កម្លាំង​ណា​មក​ជំនួស​បាន​ឡើយ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ