ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រុនឈាមៈ បើ​មាន​សញ្ញា​ទាំងនេះ​ត្រូវ​ឆាប់​ទៅ​មន្ទីរពេទ្យ

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន ជា​ពិសេស​កុមារ និង​យុវវ័យ​ប្រហែលជា​មិន​ធ្លាប់​មាន​រោគ​សញ្ញា​ក្នុង​ពេល​កើត​ជំងឺគ្រុនឈាម​កម្រិត​ស្រាល​ទេ ។ ប៉ុន្តែ​រោគ​សញ្ញា​នឹង​កើតឡើង​នៅ​រយៈពេល​៤​ទៅ​១០​ថ្ងៃក្រោយ​ពី​ត្រូវ​បាន​មូស​មាន​ជំងឺ​ខាំ​រួច ។ រោគ​សញ្ញា​របស់​ជំងឺគ្រុនឈាម​មាន​ដូច​ជា ៖ -​ក្តៅខ្លួន​ចាប់ពី ៤១​អង្សា​សេ​ឡើង​ទៅ…

មនុស្ស​ជា​ច្រើន ជា​ពិសេស​កុមារ និង​យុវវ័យ​ប្រហែលជា​មិន​ធ្លាប់​មាន​រោគ​សញ្ញា​ក្នុង​ពេល​កើត​ជំងឺគ្រុនឈាម​កម្រិត​ស្រាល​ទេ ។ ប៉ុន្តែ​រោគ​សញ្ញា​នឹង​កើតឡើង​នៅ​រយៈពេល​៤​ទៅ​១០​ថ្ងៃក្រោយ​ពី​ត្រូវ​បាន​មូស​មាន​ជំងឺ​ខាំ​រួច ។ រោគ​សញ្ញា​របស់​ជំងឺគ្រុនឈាម​មាន​ដូច​ជា ៖

-​ក្តៅខ្លួន​ចាប់ពី ៤១​អង្សា​សេ​ឡើង​ទៅ
-​ឈឺក្បាល
-​ឈឺ​សាច់ដុំ​, ឆ្អឹង និង​សន្លាក់
-​ឈឺ​នៅ​ខាងក្រៅ​ភ្នែក
អ្នក​ក៏​ប្រហែលជា​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា ៖
-​ចេញ​កន្ទួល​ក្រហម​ៗ​ពេញ​ខ្លួន
-​ក្អួត និង​ចង្អោរ
-​ហូរ​ឈាម​តិចតួច​ពី​ក្នុង​អញ្ចាញធ្មេញ ឬ​ច្រមុះ

អ្នកជំងឺ​ភាគច្រើន​ជា​ឡើង​វិញ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ករណី​ខ្លះ​រោគ​សញ្ញា​របស់​វា​នឹង​កាន់តែ​ធ្ងន់ធ្ងរ ហើយ​អាច​គំរាមកំហែង​ដល់​ជីវិត​ទៀត​ផង ។ សរសៃឈាម​ច្រើន​តែ​ខូចខាត និង​ហូរ​ឈាម​ចេញ ហើយ​ចំនួន​នៃ​កោសិកា​សម្រាប់​ធ្វើ​អោយ​ឈាម​ក​ក៏​ថយ​ចុះ​ផង​ដែរ ដូច្នេះ​វា​អាច​នឹង​ធ្វើ​អោយ​មាន ៖

-​ការ​ហូរ​ឈាម​ចេញពី​ច្រមុះ និង​មាត់
-​ឈឺពោះ​ធ្ងន់ធ្ងរ
-​ក្អួត​ជាប់​រហូត
-​ហូរ​ឈាម​ក្រោម​ស្បែក ដែល​មើលទៅ​ដូច​ជា​ជាំ​ៗ
-​មាន​បញ្ហា​នៅ​សួត​, ថ្លើម និង​បេះដូង

សូម​ឆាប់​ទៅ​មន្ទីរពេទ្យ ឬ​នាំ​កូន​ទៅ​មន្ទីរពេទ្យ បើសិនជា​មាន​រោគ​សញ្ញា​ដូច​ខាងលើ និង​សង្ស័យ​ថា មាន​ជំងឺគ្រុនឈាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ