ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ដល់​ថ្នាក់​ហើប​គូទ​ពី​កៅអី ព្រោះ​ស្នៀត​ប្លែក​ចម្លែក​ៗ​របស់​បង្គោល​ខៀវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​២៩ មិថុនា នៅ​លើស​ង្វ្រៀ​ន​ប៉ុស្តិ៍​លេខ​៥ កីឡាករ​បង្គោល​ខៀវ បាន​សម្រេច​គោលដៅ​គួរ​ឱ្យ​សរសើរ ក្នុង​ពេល​ដែល​ការ​ប្រកួត​ថ្ងៃ​នោះ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​២៩ មិថុនា នៅ​លើស​ង្វ្រៀ​ន​ប៉ុស្តិ៍​លេខ​៥ កីឡាករ​បង្គោល​ខៀវ បាន​សម្រេច​គោលដៅ​គួរ​ឱ្យ​សរសើរ ក្នុង​ពេល​ដែល​ការ​ប្រកួត​ថ្ងៃ​នោះ មិនមែន​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ដូច​ស​ប្តា​ហ៍​កន្លង​ទៅ ព្រោះ​ត្រូវ​ទុក​មួ​យស​ប្ដា​ហ៍ ឱ្យ​អ្នក​ដែល​មានឈ្មោះ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ មាន​ពេល​ហ្វឹកហាត់ ដណ្តើម​យក​ពាន​ជើងឯក ក្នុងរ​ដូ​ល​កាល​ទី​៥ ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​។

ហើយ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ នឹង​លេចឡើង​នៅ​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០១៩​ខាង​មុខ​។

កីឡាករ​បង្គោល ខៀវ សល់ ស្រស់ មក​ពី​ក្លិប​សែន​សុខ​គុន​ខ្មែរ ត្រូវ​គេ​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ សេក សា​រ៉ា​ន់ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​។ ១​គូ​នេះ គ្រាន់តែ​ជា​គូ​បើក​ឆាក​ដំបូង ប៉ុន្តែ​ទំហំ​នៃ​ការ​បញ្ចេញ​យុទ្ធ​គុន​មហា​សម្បូរ​ក្បាច់​វាយ​ដាក់​គ្នា​ធ្វើ​ឲ្យ​អ្នក​មើល​នឹក​ស្មាន​មិន​ដល់​ថា ពួក​គេ​ធ្វើ​ឲ្យ​កន្ត្រាក់​យ៉ាង​ចម្លែក​ដល់​ថ្នាក់​ហើប​គូទ​ពី​កៅអី​។

រយៈពេល​៥​ទឹក​ឃើញ​ថា សល់ ស្រស់ មាន​តែម​ជាង សា​រ៉ា​ន់ មួយ​ទឹក​ៗ​វាយ​ស៊ី​ពិន្ទុ​ជាប់​ដោយ​មាន​ស្នៀត​ប្លែក​ៗ​សឹង​ថា សា​រ៉ា​ន់ ភ្ញាក់ផ្អើល​រហូត​ទប់​មិន​ចង់​ជាប់​ពី​មួយ​ទឹក​ទៅ​មួយ​ទឹក ឯ​កម្លាំង​វិញ​ក៏​ថមថយ​ជា​លំដាប់​។ នៅ​ទីបំផុត ក្រោយ​បញ្ចប់​ការ​ប្រកួត​ផ្លូវការ​កីឡាករ សល់ ស្រស់ ត្រូវ​ប្រកាស​ឲ្យ​ទទួល​ជ័យ​ជំនះ ស្រប​ពេល​ដែល​សា​រ៉ា​ន់ ក៏​ដឹង​ថា ខ្លួន​ពិតជា​ចាញ់​នា​ឱកាស​ចេញ​លទ្ធផល​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ