ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ហិ​រ​ញ្ញិ​ក​«អេអឹមខេ»​រៀប​គម្រោង​ឱ្យប្រពន្ធ​បន្លំ​​លុយ​​នៅកន្លែងធ្វើការ​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កម្លាំង​នគរបាល​ខេត្ត បានឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ពាក់ព័ន្ធ​នឹងករណី​កេង​បន្លំ​លុយ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK សាខា​ព្រៃវែង កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា នៅ​ភូមិ​លេខ​៤…

ខេត្តព្រៃវែង ៖ កម្លាំង​នគរបាល​ខេត្ត បានឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ពាក់ព័ន្ធ​នឹងករណី​កេង​បន្លំ​លុយ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK សាខា​ព្រៃវែង កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា នៅ​ភូមិ​លេខ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ គឺ​យោង​តាម​ពាក្យបណ្តឹង​របស់​ដើមចោទ​ឈ្មោះ ប៉ុក គង្គា​រិ​ទ្ធ ភេទ ប្រុស អាយុ​៣៤​ឆ្នាំ ជា​ប្រធាន​សាខា​AMK ព្រៃវែង ​។ ជនសង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ សោម អង្គា អាយុ​២៨​ឆ្នាំ ជា​ប្រធាន​ហិ​រ​ញ្ញិ​ក​AMK ចំណែក​បុរស​ជា​ប្ដី​ឈ្មោះ សុខ សុភា​រ៉ា អាយុ​៣០​ឆ្នាំ មុខរបរ​លក់​គ្រឿង​ម៉ាស៊ីន​នៅ​ភ្នំពេញ និង​ជា​អ្នក​រៀបចំ​គម្រោង​ឲ្យ​ប្រពន្ធ​បន្លំ​លួច​យក​លុយ​ពី​កន្លែងធ្វើការ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​បន្លំ​លួច​យក​លុយ​ជា​ច្រើន​ដង តែ​ប្រធាន AMK សាខា​ក្រុង​ព្រៃវែង​ចាប់​មិន​បាន រហូត​ដល់​លើក​ចុង​ក្រោយ​ពេល​ដែល​ត្រូវ​ចាប់​បាន​គឺ​ជនសង្ស័យ​លួច​យក​អស់​ចំនួន​១១៥.៤០០​ដុល្លារ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ជា​ប្រពន្ធ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​រូប​នាង​លួច​លុយ​ពី​កន្លែង
ធ្វើ ការ គឺ​ដោយសារ​តែ​ប្ដី​លេងល្បែង​នៅ​ភ្នំពេញ ហើយ​ចាញ់​អស់​លុយ អត់​មានលុយ​ស្រង់​ដើម ទើប​រៀប​គម្រោង​ឲ្យ​នាង​ជា​ប្រពន្ធ​លួច​លុយ​ពី​កន្លែងធ្វើការ យក​ទៅ​លេង​បន្ត​ហើយដោយ​សារ​ពេល​លួច​បាន​២​ទៅ​៣​ដង​គេ​ចាប់​មិន​បាន ទើប​ចេះ​តែ​លួច​បន្ត​រហូត​ត្រូវ​ចាប់​បាន​តែ​ម្ដង​។ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រៃវែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ។ ល្បែងស៊ីសង​បាន​បំផ្លាញ​អនាគត​ប្តី​ប្រពន្ធ​វ័យក្មេង​នេះ​គ្មាន​ថ្ងៃ​ងើបមុខ​រួច​នោះ​ទេ។

គេ​បាន​គិត​ថា បើ​ប្តី​មិន​វង្វេង​នឹង​ល្បែង​ហើយ​ប្រកប​របរ​របស់​ខ្លួន​ក៏​គ្មាន​ហានិភ័យ​ដែរ ចំណែក​ប្រពន្ធ​បាន​ធ្វើ​ការងារ​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក៏​ប្រហែល​មិន​បាត់បង់​ការងារ​ដែរ ។ ទោះបីជា​បែ​បណា ការស្តាយ ក្រោយ​ មិន​អាច​វិល​ត្រឡប់​ថយក្រោយ​បាន​ទេ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ