ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​បន្ត​ៗ​គ្នា​ផង​…​ផ្លូវជាតិ​លេខ​២​បាក់​ស្ពាន​បិទ​បណ្តោះអាសន្ន​ហើយ !

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជំនាញ​ម​ន្ទីរសាធារណៈការ ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ជូនដំណឹង​ដល់​បងប្អូន​ជា​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ធន់​ធ្ងន់​គ្រប់​ប្រភេទ ដែល​កំពុង​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ សូម​វាង​ទៅ​ផ្លូវជាតិ​លេខ​៣​វិញព្រោះ​ស្ពាន «​កំពង់​កោ​» ស្ថិត​ត្រង់​ព្រំប្រទល់​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី…

ខេត្តតាកែវ ៖ ជំនាញ​ម​ន្ទីរសាធារណៈការ ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ជូនដំណឹង​ដល់​បងប្អូន​ជា​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ធន់​ធ្ងន់​គ្រប់​ប្រភេទ ដែល​កំពុង​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ សូម​វាង​ទៅ​ផ្លូវជាតិ​លេខ​៣​វិញព្រោះ​ស្ពាន «​កំពង់​កោ​» ស្ថិត​ត្រង់​ព្រំប្រទល់​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ មាន​សភាព​ចាស់​ទ្រុឌទ្រោម ដែល​អាច​បណ្តាល​ឱ្យ​បាក់​ស្រុត បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ ។

លោក ​ណុ​ប នី ប្រធាន​មន្ទី​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ខេត្តតាកែវ​បានអោយ​ដឹង​ថា ​ដោយសារ​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ទៅ​មើលឃើញ​ថា ​ស្ពានដែក​​ខាងលើ​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ មាន​សភាព​ទ្រុត​ទ្រោម​ដោយសារបាក់​ដែក​ស្ពាន​នោះ​ខាង​មន្ទី​រក៏​បាន​ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​ដឹក​ទំ​នឹ​ញ​ធន់​ធ្ងន់​គ្រប់​ប្រភេទ​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ដោយ​រថយន្ត​ធន់​តូច​អា​ចធ្វើ​ចរាចរណ៍​បានជា​ធម្មតា​អាស្រ័យ​ហេតុនេះ សូម​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ទាំងអស់មេត្តា​បញ្ចៀស​ចរាចរណ៍​ទៅ​ផ្លូវជាតិ​លេខ​៣ ។

លោក​ប្រធាន​មន្ទី​រសាធារណៈការ​ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​បញ្ជាក់​ថា​ ចំពោះ​ស្ពានដែក​បា​ឡេ​នេះ​ខាងលើ​នេះ​ខាង​មន្ទី​សា​ធារ​ណៈ​ការ​នឹង​ដឹក​ជញ្ជូន​ខេត្តកណ្តាល​ជា​អ្នកគ្រប់គ្រង​ និង​ធ្វើការ​ជួល​ជុល​ចំណែក​ខាងយើង​នេះ​គ្រាន់តែ​សហការ​ជាមួយ​គេ​តែ​ប៉ុ​ណ្តោះ​ ។

ហើយ​ពេល​នេះ​ខាង​ជំនាញ​របស់​មន្ទី​រសា​ធារ​ណៈ​ការ​ និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល​កំពង់ធ្វើការ​ជួសជុល​យ៉ាង​យូ​រថ្ងៃរសៀល​រថយន្ត​ធំ​នឹង​ធ្វើ​ច​រា​ចារ​ណ៍​បាន​វិញ​ហើយ​ ។ ចំពោះ​រថយន្ត​ទេសចរណ៍ និង​ម៉ូតូអាច​ធ្វើ​ច​រា​រណ៍​បាន​ធម្មតា​ទេ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ