ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ៗ​គួរ​ដឹង​…​អាហារ​នេះ ​អាច​ប៉ះពាល់​ដល់​ទ្វារ​មាសយើង

4 ឆ្នាំ មុន

តាម​ប្រភពពី The Sun បានឱ្យ​ដឹង​ថា ការ​ទទួលទាន​ខ្លាញ់​ច្រើន​ កាឡូរី​ច្រើន និងវីតាមីន​ទាប ដែល​យើង​អាច​រកបាន​នៅ​ក្នុង Fast Food…

តាម​ប្រភពពី The Sun បានឱ្យ​ដឹង​ថា ការ​ទទួលទាន​ខ្លាញ់​ច្រើន​ កាឡូរី​ច្រើន និងវីតាមីន​ទាប ដែល​យើង​អាច​រកបាន​នៅ​ក្នុង Fast Food គឺ​អាច​បង្កើន​អត្រា​កើត​ជំងឺបាក់តេរី​នៅ​ក្នុង​ទ្វារមាស ដែល​ធ្វើ​ឱ្យ​យើង​មានការ​ធ្លាក់.ស ជាមួយនឹង​ក្លិន​មិនល្អ​ និង​ការ​រមាស់​។

អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើការ​ពិសោធន៍​ទៅ​លើ​ស្ត្រី​១៥២១​នាក់ ដែល​៤២%​នៃ​ស្ត្រី​ទាំងនោះ​ មាន​ជំងឺ​បាក់តេរី​នៅ​ក្នុង​ទ្វារមាស ឬ​ហៅ​ថា Bacterial Vaginosis (BV)​។ គេ​សង្កេត​ឃើញ​ថា ស្ត្រី​១៤.៩% ដែល​មាន​ជម្ងឺ BV ចូល​ចិត្ត​ទទួលទាន​អាហារ​ខ្លាញ់​ច្រើន និងមាន​សារធាតុ​វីតាមីន​តិចតួច​។ អាហារ​ដែល​មាន​សារ​ធាតុ​ខ្លាញ់​ច្រើន តែ​សារធាតុចិញ្ចឹម​តិច គឺ​មាននៅ​ក្នុង​អាហារ Fast Food​។

​ទោះបីជា​គេ​រក​ឃើញ​បែប​នេះ​ក៏​ដោយ លោកស្រី​វេជ្ជបណ្ឌិត Caroline Mitchell ដែល​ជា​នាយក​កម្មវិធី​បញ្ហា​ទ្វារមាស​នៅ​មន្ទីរពេទ្យ Mass General ក្នុង​សហរដ្ឋអាមេរិក បាន​ប្រាប់​ថា ការ​សិក្សា​បន្ថែម​ត្រូវធ្វើ​បន្ត​ទៀត ​។

លោកស្រី​ថា មូលហេតុ​នៃ​ការ​បង្ក​ឱ្យ​មាន​បាក់តេរី​កើនឡើង ដោយ​ការ​បរិភោគ​អាហារ Fast Food នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ តែ​គេ​គ្រាន់តែ​ដឹង​ថា វា​មាន​ទំនាក់ទំនង​គ្នា​។ ការ​សិក្សា​នេះ ​ក៏​បាន​រក​ឃើញ​ថា ការ​ទទួល​ស្ករ​ច្រើន ក៏​ជា​កត្តា​ជ​ម្រុញ​ឱ្យ​មានការ​កើត​ជំងឺផ្សិត​នៅ​ក្នុង​ទ្វារមាស​ផង​ដែរ​។

នេះ​មក​ពី​ផ្សិត​ចូល​ចិត្ត​សារធាតុ​ផ្អែម​។ ការ​ទទួល​សាច់​ក្រហម (​សាច់​គោ​) អាច​ធ្វើ​ឱ្យ​ទ្វារមាស​មាន​ក្លិន​មិនល្អ ដោយសារ​តែ​វា​ធ្វើ​ឱ្យ​មាន​បម្រែបម្រួល​ជាតិ​អាស៊ីត​នៅ​ក្នុង​ទ្វារមាស ឱ្យទៅ​ជា​មជ្ឈដ្ឋាន​បាស ​។

ការ​ទទួល​ទាន​កាហ្វេ​អាច​ធ្វើ​ឱ្យ​ទ្វារមាស​ស្ងួត ខណៈ​ដែល​ការ​ទទួលទាន​ទឹក​ច្រើន ធ្វើ​ឱ្យ​ទ្វារមាស​មាន​សំណើម​​រអិល​ស្រួល​ ៕

អត្ថបទសរសេរ ដោយ