ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ដែល​មិន​ចេះអក្ស​រខ្មែរនឹង​អាច​ប្រឡង​យក​ប័ណ្ណ​បើកបរ​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បានអះអាងថា ក្នុងពេលនេះ មន្ត្រីជំនាញរបស់​ក្រសួងសាធារណការ និងដឹកជញ្ជូន​​បានចងក្រ​ង និងរៀបចំ​ឯកសារផ្លូវការរួចរាល់ហើយ ដើម្បីបញ្ចូល​ក្នុង​ទិន្នន័យ​ក្នុងប្រព័ន្ធស្វ័យប្រវត្តិ​កម្ម ដែលត្រូវដាក់ឱ្យដំណើរការប្រឡ់ងយកប័ណ្ណ​បើកបរ…

​​រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បានអះអាងថា ក្នុងពេលនេះ មន្ត្រីជំនាញរបស់​ក្រសួងសាធារណការ និងដឹកជញ្ជូន​​បានចងក្រ​ង និងរៀបចំ​ឯកសារផ្លូវការរួចរាល់ហើយ ដើម្បីបញ្ចូល​ក្នុង​ទិន្នន័យ​ក្នុងប្រព័ន្ធស្វ័យប្រវត្តិ​កម្ម ដែលត្រូវដាក់ឱ្យដំណើរការប្រឡ់ងយកប័ណ្ណ​បើកបរ សម្រាប់​អ្នក​ដែល​មិន​ចេះ​អក្សរខ្មែរ គឺរង់ចាំតែការប្រកាស ឬជូនដំណឹងពីអគ្គ​នាយក​ដឹកជញ្ជូន​ និងក្រសួង​សាធារណៈ​ការ​តែ​ប៉ុណ្ណោះ ។

មន្ត្រីក្រសួងសាធារណការ​បាន​ឲ្យ​ដឹងទៀត​ថា រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ជំនាញ​បាន​ចងក្រង និង​រៀបចំ​ជា​ឯកសារ​ និង​បញ្ចូល​មេរៀន​នៅ​ក្នុង​កម្មវិធី​ប្រឡង និង​កម្មវិធី​សម្រាប់​បង្រៀន​នៅ​តាម​សាលា​បើក​បរ​រួចរាល់​ហើយ គឺ​រ​ង់ចាំតែមានការ​ណែនាំ​ពី​ថ្នាក់លើ​ ក៏​ដូច​ជា​ការ​ប្រកាស ​ឬ​ជូនដំណឹង​តែ​ប៉ុណ្ណោះ ដែល​គម្រោងការ​នេះ នឹង​ត្រូវ​អនុវត្ត​​ក្នុង​ពេល​ឆាប់​ៗ ឬ​ក៏​អាច​និយាយ​បាន​ថា នឹង​ត្រូវ​ចាប់ផ្តើម​នៅ​អំឡុង​ដើមខែ​ក​ក្ត​ដា​នេះ ។

លោក​បាន​បន្ត​ថា ជា​ធម្មតា​ការ​ប្រឡង​សម្រាប់​អ្នកចេះ​អក្ស​រខ្មែរ ត្រូវ​ប្រឡង​ទ្រឹស្តី​តាម​រយៈ​សំណួរ​ចម្លើយ ធិ​កលើ​កុំ​ព្យួរ​ទ័​រ ពេល​ជាប់​ទើប​បន្ត​ទៅ​ប្រឡង​ដៃចង្កូត​ទៀត ទាល់តែ​ជាប់​ទាំង​ពី​នេះ បាន​ចេញ​លទ្ធផល​ថា​ជាប់ ។

ចំណែក​ឯកសារ​ដែល​បា​នប​ញ្ជូ​ល​ក្នុង​ទិន្នន័យ​កុំ​ព្យួរ​ទ័​រ ប្រ​ព​័ន្ធ​​ស្វ័យប្រវត្តិកម្ម ការ​ប្រឡង​សម្រាប់​អ្នក​មិន​ចេះអក្ស​នេះ​វិញ គឺ​ផ្លាស់​ប្តូរ​តែ​កម្មវិធី​ប្រឡង​ទ្រឹស្តី​តាម​រយៈ​កុំ​ព្យូ​ទ័​រទេ ដោយ​មិន​មាន​ជា​អក្ស​រទេ គឺ​មាន​តែ​រូបភាព និង​សំឡេង​ស្តាប់ និង​ឆ្លើយ និង​មាន​សំណួរ​ផ្ទាល់មាត់​ខ្លះ​ៗ ប៉ុន្តែ​ទោះជា​យ៉ាងណា ​ក្រសួង​បាន​កំណត់​យក​ការ​ប្រឡង​គ្រប់​វិញ្ញាសា ​ត្រូវ​តែ​មានការ​ត្រួតពិនិត្យ ដោយ​គណៈកម្មការ​មេ​ប្រយោគ​ផង និង​ត្រួតពិនិត្យ​តាម​រយៈ​ប្រ​ព​័ន្ធ​កាមេរ៉ា​សុ​វត្ថ​ិភាព​ស្វ័យប្រវត្តិ​ផង​ដែរ ។

មន្ត្រីក្រសួងសាធារណការបាន​បញ្ជាក់​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិន​ចេះ អក្ស​រខ្មែរ​មាន​តិច​ទេ គឺ​មិន​ដល់​៣%​ផង​នៃ​ប្រជាពលរដ្ឋ​សរុប ចំណែក​អ្នកបើកបរ​មិន​ចេះអក្ស​ខ្មែរ​នោះ ​ភាគច្រើន អ្នក​រត់​ម៉ូតូ​កង់​បី​តែ​ម្តង ព្រោះ​ពួក​គាត់​មក​ពី​បណ្តា​ខេត្ត​នានា​មក​រស់នៅរាជធានី​ភ្នំពេញ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ