ទារក​«Google»…​បាន​ជាប់ជាឈ្មោះ​ចម្លែក​ជាង​គេ


ឥណ្ឌូ​នេ​ស៊ី​៖ តាម​ប្រភព​ពី Oddity Central បានឱ្យ​ដឹង​ថា ទារក​ម្នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​ជាប់​ជា​មនុស្ស​មានឈ្មោះ​ចម្លែក​ជាងគេ ក្រោយ​ពី​ម្តាយ​ឪពុក​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​ជាតិ​ថា «Google» ដែល​ឈ្មោះ​នេះ គឺ​គ្មាន​ត្រកូល គ្មាន​ឈ្មោះ​អ្វី​ទេ ​​ពោល​គឺ​គ្រាន់តែ Google មួយ​ម៉ាត់​គត់ ​។

ឪពុក​របស់​ក្មេង​៨​ខែ​រូប​នេះ ឈ្មោះ Andi Cahya Saputra អាយុ​៣១​ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន​ឥណ្ឌូ​នេ​ស៊ី​ថា គាត់​គិត​ឃើញ​ឈ្មោះ​នេះ តាំងពី​កូន​មាន​អាយុ​៧​ខែ​ក្នុង​ផ្ទៃ​ ។ មុន​ពេល​នោះ គាត់​គិត​ចង់​ដាក់​ឈ្មោះ​ដូច​គេ​ដូច​ឯង​ដែរ តែ​ក្រោយមក​ក៏​បែកគំនិត​ចង់​ដាក់​ឈ្មោះ​ដូច​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បី​ៗ​វិញ ដែល​មាន​ដូច​ជា​៖ Widows, iPhone, Microsoft និង iOS​។ ជា​ចុង​ក្រោយ គាត់​ក៏​សម្រេច​យកឈ្មោះ Google​។ ដំបូង​ឡើយ ប្រពន្ធ​គាត់​មិន​ព្រម​ទេ ដោយសារ​តែ​ចម្លែក​ពេក​។ តែ​ក្រោយមក ក៏​សុខចិត្ត​យកឈ្មោះ​នេះ​ដាក់​ឱ្យ​កូន​។

មូលហេតុ​ដែល​ជម្រុញ​ឱ្យ​ប្តី​ប្រពន្ធ​មួយគូ​នេះ​ដាក់​ឈ្មោះ​កូន​ថា Google ព្រោះតែ គាត់​ចង់ឱ្យ​កូន​ក្លាយ​ទៅជា​មនុស្ស​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​គ្នា ដូច​ជា Google ដែរ​ ។ គាត់​មិន​ចង់​បន្ថែម​ត្រកូល ឱ្យឈ្មោះ​នេះ ក៏​ព្រោះតែ​មិន​ចង់ឱ្យ​បាត់បង់​លក្ខណៈ​ពិសេស​របស់​ឈ្មោះ​ដើម​ ។ មាន​មនុស្ស​ជា​ច្រើន​មក​ចម្អន់​លេង​ថា ពួក​គេ​នឹង​ដាក់​ឈ្មោះ​កូន​ថា WhatsApp ឬ Instagram អី​ដែរ​ហើយ ដើម្បី​ឱ្យ​ពិសេស​ហ្នឹង​គេ​ដែរ​៕ (សម្រួលដោ៖ ស្រីណា​)

Facebook Google Twitter Email

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ