ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ១៥ថ្ងៃ…ផ្អាកចរាចរណ៍លើ​ស្ពាន​ដែក​ឆ្លង​​ទន្លេ​សាប​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ការ​ផ្អាក​ជា​បណ្តោះអាសន្ននូវ​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​ដែក​បេ​ឡេ ឆ្លងកាត់​ទន្លេសាប ស្ថិត​​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រយៈ​ពេល​១៥​ថ្ងៃ ដោយ​គិត​ពី​ថ្ងៃ​ទី​២៨…

​រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ការ​ផ្អាក​ជា​បណ្តោះអាសន្ននូវ​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​ដែក​បេ​ឡេ ឆ្លងកាត់​ទន្លេសាប ស្ថិត​​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រយៈ​ពេល​១៥​ថ្ងៃ ដោយ​គិត​ពី​ថ្ងៃ​ទី​២៨ ​មិថុនា ​តទៅ ដើម្បី​ថែទាំ និង​ត្រួត​លក្ខណៈ​បច្ចេកទេស​ស្ពាន ហើយ​ផុត​រយៈ​ពេល​នេះ ​និង​ដាក់​អោយ​ដំណើរការ​ជា​ធម្មតា​ឡើង​វិញ ។

យោង​តាម​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ស្ពានដែក​បេ​ឡេ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ខណ្ឌ​ឬ​ស្សី​កែវ នៅ​តំបន់​អភិវឌ្ឍ​ជ្រោយចង្វារ​ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​អស់​រយៈពេល ប្រមាណ​០១​ឆ្នាំ​មក​ហើយ ​។

ដើម្បី​ធានា​បាន​នូវ​គុណភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ ឱ្យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ថែទាំ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក ទេស របស់​ស្ពានដែក​បេ​ឡេ​នេះ​រួម​មាន គ្រឿង​បង្គុំ​ស្ពាន ផ្នែក​ខាងលើ និង​ផ្នែក​សសរ​ទម្រ​ស្ពាន។

ក្នុងអំឡុងពេល​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ ការ​ធ្វើ​ចរាចរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ​នេះ រយៈពេល​១៥​ថ្ងៃ ដោយ គិត​ចាប់ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៥​តទៅ​។ ផុត​រយៈពេល​កំណត់​ខាងលើ ស្ពានដែក​បេ​ឡេ នឹង​ដាក់​ដំណើរការ​ជា​ធម្មតា​ឡើង​វិញ​។

អាស្រ័យ​ហេតុនេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យោគយល់​អធ្យាស្រ័យ និង​ពង្វាង​ការ​ធ្វើ​ចរាចរណ៍ ដោយ​ធ្វើ​ដំណើរ​តាម​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្ពាន​ជ្រោយចង្វារ​ទី​១, ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន (​ស្ពាន​ជ្រោយចង្វារ​ទី​២) និង​ស្ពាន​ព្រែក​ព្នៅ ក្នុង​រយៈពេល​នៃ​ការ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការ​ធ្វើ​ចរាចរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ ​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ