ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​រិះ​លុយ​មិន​ចាយ​ខ្ជះខ្ជាយ​ជា​រឿង​ល្អ តែបើ​រិះ​ខុស​ទំនង​ប្រយ័ត្ន​វ័ណ្ឌ​.​ក !

4 ឆ្នាំ មុន

មេរៀន​មួយ​ដែល​មនុស្ស​ចូល​ចិត្ត​រិះ​លុយ​គួរតែ​ដឹង និង​ទទួលស្គាល់ គឺ​ការ​រិះ​លុយ​មិន​ប្រាកដ​ថា អាច​ជួយ​ឲ្យ​អ្នក​សន្សំ​លុយ​បាន​ច្រើន​ទេ ។ ទំនិញ​ដែល​ត្រូវ​បាន​ដាក់​បញ្ចុះតម្លៃ គឺជា​ជម្រើស​ល្អ ប្រសិនបើ​ទំនិញ​នេះ​ជា​ទំនិញ​ដែល​មានគុណ​ភាព​ខ្ពស់​ប៉ុណ្ណោះ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បែរជា​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​អ្នកលក់ និង​ទិញ…

មេរៀន​មួយ​ដែល​មនុស្ស​ចូល​ចិត្ត​រិះ​លុយ​គួរតែ​ដឹង និង​ទទួលស្គាល់ គឺ​ការ​រិះ​លុយ​មិន​ប្រាកដ​ថា អាច​ជួយ​ឲ្យ​អ្នក​សន្សំ​លុយ​បាន​ច្រើន​ទេ ។ ទំនិញ​ដែល​ត្រូវ​បាន​ដាក់​បញ្ចុះតម្លៃ គឺជា​ជម្រើស​ល្អ ប្រសិនបើ​ទំនិញ​នេះ​ជា​ទំនិញ​ដែល​មានគុណ​ភាព​ខ្ពស់​ប៉ុណ្ណោះ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បែរជា​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​អ្នកលក់ និង​ទិញ លើស​ពី​អ្វី​ដែល​ពួក​គេ​ត្រូវការ ឬ​ទិញ​ផលិតផល​ដែល​មិន​មានគុណ​ភាពល្អ ព្រោះតែ​មានការ​លក់​បញ្ចុះតម្លៃ ។ ក្រៅពី​ឧទាហរណ៍​ខាងលើ​ហើយ នៅ​មាន​ទន្លាប់​អ្នក​រិះ​លុយ​មួយ​ចំនួន​ទៀត បែរជា​បង្ក​ឲ្យ​ពួក​គេ​ចាយវាយ​ខ្ជះខ្ជាយ​ទៅ​វិញ ។

ទី១- ការ​មិន​ទិញ​ធានា​រ៉ាប់រង ធានា​រ៉ាប់រង​មាន​ជា​ច្រើន​ប្រភេទ ហើយ​វា​ពិតជា​ងាយស្រួល​ណាស់ ក្នុង​ការ​ជ្រើស​យក​កញ្ចប់​ដែល​មិន​ផ្តល់​អត្ថប្រយោជន៍​មក​វិញ​ច្រើន ព្រោះ​អ្នក​ត្រូវ​បង់​វា​ទាប​ជាង​កញ្ចប់​ដទៃ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ជួបនឹង​បញ្ហា​អ្វីមួយ​ពិតមែន​នោះ គឺ​ខ្លួន​អ្នក​ទេ​ដែល​ខាតបង់ ។ អ្នក​ត្រូវ​ចង​ចាំ​ថា ជំងឺ​និង​ឧបទ្ទវហេតុ​អាច​កើត​មាន​ឡើងជា​រៀងរាល់ថ្ងៃ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​រៀបចំ​ទុកដាក់​អនាគត​ឲ្យ​បាន​ច្បាស់លាស់​ទេ​នោះ អ្នក​អាច​បង្ក​បញ្ហា​ដល់​មនុស្ស​ជុំវិញ​ខ្លួន ។

ទី២- ការ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ មនុស្ស​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ទម្លាប់​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ​ឡើយ ដើម្បី​សន្សំ​ថវិកា​សម្រាប់​គោលដៅ​ផ្សេង​ៗ ។ វេជ្ជបណ្ឌិត​តែងតែ​ផ្តល់​យោបល់​ឲ្យ​មនុស្ស​គ្រប់​រូប​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ ព្រោះ​វា​ជួយ​ឲ្យ​អ្នកដឹង​ពី​ជំងឺ​ដែល​អ្នកមាន មុន​ពេល​វា​ធ្ងន់ធ្ងរ​ឡើង ។ ការ​ដែល​មិន​ចំណាយ​ពេលវេលា​និង​ថវិកា ដើម្បី​ពិនិត្យ​សុខភាព​ជា​ប្រចាំ​នេះ​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​អ្នក និង​ពេល​ខ្លះ​បង្ក​ឲ្យ​អ្នក​ចំណាយ​ថវិកា​កាន់តែ​ច្រើន​ទៀត ក្នុង​ការ​ព្យាបាល​ជម្ងឺ​ដែល​ធ្ងន់ធ្ងរ ។

ទី៣-​ការ​ទិញ​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ​ដូច​ជា ទូរ​ទឹកកក ចង្ក្រាន​បាយ ម៉ាស៊ីន​បូម​ធូលី ឬ​ម៉ាស៊ីន​ឆុង​កាហ្វេ​ផ្សេង​ៗ​ជា​ទំនិញ​ដែល​ត្រូវ​បាន​កំណត់​តម្លៃ​យោង​តាម​គុណភាព​និង​ភាព​ធន់​មាំ​របស់​វា ។ ឧបករណ៍​ដែល​មាន​តម្លៃ​ថ្លៃ​ខ្លះ​ថែម​ទាំង​អាច​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​ការ​ចំណាយ​លើ​អគ្គិសនី​ផង​ដែរ ព្រោះ​ពួក​វា​ប្រើប្រាស់​ចរន្តអគ្គិសនី​តិច ។

អ្នក​គួរតែ​ចំណាយពេល​ច្រើន​ក្នុង​ការ​ស្វែងរក​ឧបករណ៍​ប្រើប្រាស់​ដែល​មានគុណ​ភាព​ខ្ពស់ និង​ចំណាយ​ថវិកា​ខ្ពស់​បន្តិច ដើម្បី​ទិញ​វា ព្រោះ​ពួក​វា​ប្រៀប​ដូច​ជា ការ​វិនិយោគ​ដែរ ។ ជៀសវាង​ការ​ទិញ​ផលិតផល​ដែល​មានគុណ​ភាព​មិនល្អ (​ដូច​ជា ផលិតផល​ចិន​មួយ​ចំនួន​) ឬ​ផលិតផល​ដែល​គេ​ប្រើ​រួច ព្រោះ​ពួក​វា​ភាគច្រើន​ឆាប់​ខូច ។

ទី៤-​ការ​ទិញ​ទំនិញ​លក់​បញ្ចុះតម្លៃ​ព្រោះតែ​មានការ​លក់​បញ្ចុះតម្លៃ​មិន​ប្រាកដ​ថា អ្នក​ត្រូវ​តែ​ទិញ​វា​ទេ ។ អ្នក​មិន​គួរ​ទិញ​អ្វី​ដែល​អ្នក​មិន​ត្រូវការ​ឡើយ បើ​ទោះជា​វា​កំពុង​មានការ​បញ្ចុះតម្លៃ​ពិតមែន​ក្តី ។ មនុស្ស​ជា​ច្រើន​ធ្លាក់​ក្នុង​អន្ទាក់​របស់​អ្នកលក់ និង​ទិញ​ផលិតផល​ដែល​ពួក​គេ​មិន​ប្រើ ឬ​ត្រូវការ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ