ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ដា នី​តា បុរស​ដែល​តាម​ស្រឡាញ់​ពូកែ​ប្រចណ្ឌ​ទើប​បដិសេធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​សូ​ដា នី​តា មាន​វ័យ​កាល​កាន់តែ​ច្រើន​រហូត​ស្ទើរតែ​ក្លាយជា​ក្រមុំ​ចាស់ ដោយសារ​នាង​មិន​ទាន់​គិតគូ​យក​ស្វាមី​ដូច​បណ្តា​សិល្ប​ការិនី​ជំនាន់​នាង​ឡើយ​។ បរាជ័យ​ជាមួយ​រឿង​ស្នេហ៍​ច្រើន​ដង​បែប​នេះ ធ្វើ​ឱ្យ សូ​ដា នី​តា…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​សូ​ដា នី​តា មាន​វ័យ​កាល​កាន់តែ​ច្រើន​រហូត​ស្ទើរតែ​ក្លាយជា​ក្រមុំ​ចាស់ ដោយសារ​នាង​មិន​ទាន់​គិតគូ​យក​ស្វាមី​ដូច​បណ្តា​សិល្ប​ការិនី​ជំនាន់​នាង​ឡើយ​។ បរាជ័យ​ជាមួយ​រឿង​ស្នេហ៍​ច្រើន​ដង​បែប​នេះ ធ្វើ​ឱ្យ សូ​ដា នី​តា ហាក់​ខ្លាចរអា​រហូត​ស្ទើរតែ​ភ្លេច​គិត​រឿង​អនាគត​។

កញ្ញា សូ​ដា នី​តា បាន​បិទ​រឿង​ស្នេហា​ឯកជន ដោយ​មិន​ដែល​ប្រកាស​ឱ្យ​គេ​ដឹង​ថា បុរស​ចុង​ក្រោយ​ណា​មួយ​ជា​គូស្នេហ៍​នាង​នោះ​ទេ សូ​ម្បី​តែ​មិត្តភក្តិ​ជិតដិត​ក៏​នាង​មិន​បង្ហើប​ថា ជា​អ្នក​ណា​នោះ​ដែរ​។ ទោះបីជា​នាង​ដើរ​ញ៉ាំ​ការ​មិត្តភក្តិ​ក្នុង​សិល្បៈ​ញឹកញយ ខ្លះ​មានកូន​រួច​ហើយ​ក៏​ដោយ ក៏​រហូត​ពេល​នេះ សូ​ដា នី​តា ដែល​មាន​អាយុ​ក្បែរ​៤០​ឆ្នាំ នៅ​តែ​ជាប់​ងារ​ជា​កញ្ញា​ដដែល​។

សូ​ដា នី​តា និយាយ​ទាំង​ដកដង្ហើម​ធំ​ថា «​អ្នក​ណា​ក៏​ចង់បាន​ស្នេហ៍​សមប្រកប បាន​បុរស​ជា​មេ​គ្រួសារ ចេះ​គិតគូ​ប្រពន្ធ​កូន​ដូច​បុរស​ក្នុង​សង្គម​ទូទៅ​។ បុរស​ដែល​តាម​ស្រឡាញ់​ចេញ​ចរិត ឬក​ពារ​មក​ប្រចណ្ឌ​គ្មាន​ហេតុផល ទើប​នាង​ដកថយ​ឱ្យ​ហើយ​។ នាង​គ្មាន​ពេល​ទៅ​តាម​លួងលោម​បុរស​ណា​នោះ​ទេ ព្រោះ​រវល់​ច្រើន​ក្នុង​សិល្បៈ​។

ណាមួយ​នាង​ត្រូវ​រ៉ាប់រង​ជីវភាព​ប្រចាំ​ថ្ងៃ ជួយ​មើលថែ​ទាំង​សមាជិក​ក្នុង​គ្រួសារ​ក្បែរ​១០​នាក់ ទាំង​ប្អូន ទាំង​ក្មួយ និង​ម្តាយ ទើប​កាន់តែ​ឆ្ងាយ​ពី​រឿង​គ្រួសារ​ផ្ទាល់ខ្លួន​។ នាង​ចាត់​ទុក​លើ​វាសនា​និស្ស័យ​សង្ឃឹមថា ជួប​បុរស​ល្អ​ក្នុង​ពេល​អនាគត​ខាង​មុខ​ចុះ​»​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ