ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វាយប្រហារ​អត្តឃា.ត​​២​សំដៅលើ​រថយន្ត​ប៉ូលី​សតាម​ដង​វិ​ថី​សំខាន់​

4 ឆ្នាំ មុន

ប្រទេស​ទុ​យ​នី​ស៊ី ៖ កាលពី​ថ្ងៃ​ទី​២៧ មិថុនា​​ តាម​ដង​វិ​ថី​សំខាន់​មួយ នៃ​ទីក្រុង​ទុ​យ​នី​ស​រដ្ឋធានី​ទុ​យ​នី​សី​ុ មានការ​វាយប្រហារ​អត្តឃាត​២​សំដៅលើ​រថយន្ត​ប៉ូ​លី​ស​។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រកាស​ទទួលខុសត្រូវ ចំពោះ​ការ​វាយប្រហារ​ទាំងនោះ​ដែល​សម្លាប់​ប៉ូលិស​ម្នាក់ ហើយ​មនុស្ស​៨​នាក់​រង​របួស​។…

ប្រទេស​ទុ​យ​នី​ស៊ី ៖ កាលពី​ថ្ងៃ​ទី​២៧ មិថុនា​​ តាម​ដង​វិ​ថី​សំខាន់​មួយ នៃ​ទីក្រុង​ទុ​យ​នី​ស​រដ្ឋធានី​ទុ​យ​នី​សី​ុ មានការ​វាយប្រហារ​អត្តឃាត​២​សំដៅលើ​រថយន្ត​ប៉ូ​លី​ស​។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រកាស​ទទួលខុសត្រូវ ចំពោះ​ការ​វាយប្រហារ​ទាំងនោះ​ដែល​សម្លាប់​ប៉ូលិស​ម្នាក់ ហើយ​មនុស្ស​៨​នាក់​រង​របួស​។

ទីភ្នាក់ងារ​ព័ត៌មាន​ឃោសនា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​AMAQ អះអាង​ថា ពួក​អ្នក​វាយប្រហារ​ទាំង​២​នោះ ប្រឆាំង​កងកម្លាំង​សន្តិសុខ​ទុ​យ​នី​ស៊ី​ក្នុង​ទីក្រុង​ទុ​យ​នី​ស ជា​ពួក​យុទ្ធ​ជន​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

យោង​តាម​ក្រសួងមហាផ្ទៃ​ទុ​យ​នី​ស៊ី​ថា នា​វេលា​ម៉ោង​១០​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ថ្ងៃ​ទី​២៧​មិថុនា​តាម​​ដង​វិ​ថី​សំខាន់​មួយ​នៃ​រដ្ឋធានី គឺ​មហាវិថី​HABIB BOURGUIBA ជន​អត្តឃាត​ម្នាក់​បាន​វាយប្រហារ សំដៅ​រថយន្ត​ប៉ូលិស ដោយ​សម្លាប់​ប៉ូលិស​ម្នាក់ ហើយ​ជន​ស៊ី​វិល​៣​នាក់​ព្រម​ទាង​ប៉ូលិស​ម្នាក់​រង​របួស​។ បំណែក​សាកសព​នៅ​រាយ​ប៉ាយ​លើ​ថ្នល់​ជុំវិញ​រថយន្ត​។ កន្លះ​ម៉ោង​ក្រោយមក​មានការ​វាយប្រហារ​អត្ត​ឃាត​ទី​២ សំដៅ​ប្លុក​អគារ​មួយ​របស់​កង​ឆ្មាំ​ជាតិ​នៅ​ជាយក្រុង​ទុ​យ​នី​ស បណ្ដាល​ឲ្យ​ប៉ូលិស​៤​នាក់​រង​របួស។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក​SOFIENE ZAAQ​គូសបញ្ជាក់​ថា មនុស្ស​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​មុខទ្វារ​ក្រោយ​នៃ​ប្លុក​អគារ​GORJANI មាន​ទីតាំង​របស់​កង​ឆ្មាំ​ជាតិ​និង​ទីតាំង​ប៉ូលិស​តុលាការ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ