ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួបកំណើតគម្រប់66ឆ្នាំ លោក កឹម សុខា ប្រកាសថា…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ដែល​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ​មិន​អាច​ចេញ​ទៅ​ណា​បាន​នោះ បាន​អះអាង​ថា លោក​មិន​ស្តាយក្រោយ​ឡើយ​ក្នុងការ​ធ្វើ​នយោបាយ ហើយ​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ផ្សះផ្សា​ជាតិ…

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ដែល​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ​មិន​អាច​ចេញ​ទៅ​ណា​បាន​នោះ បាន​អះអាង​ថា លោក​មិន​ស្តាយក្រោយ​ឡើយ​ក្នុងការ​ធ្វើ​នយោបាយ ហើយ​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ផ្សះផ្សា​ជាតិ ។ ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ស្រប​ពេល​ដែល​ខួប កំណើត​របស់​គម្រប់​៦៦​ឆ្នាំ​ឈាន​ចូល​៦៧​ឆ្នាំ ។

លោក កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញសង្គម នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា​ថា «​ទឹកចិត្ត និង​សេចក្តី​នឹករឭក​របស់​ជនរួមជាតិ បាន​ផ្តល់​ដល់​រូប​ខ្ញុំ​នូវ​កម្លាំងចិត្ត​ដែល​ជា​ថាមពល​ជំរុញ​ឲ្យ​រូប​ខ្ញុំ​បន្ត​នូវ​ស្មារតី​សេ្ន​ហា​ជាតិ បើ​ទោះជា​រូប​កាយ​ខ្ញុំ​ត្រូវ​បាន​បាត់បង់​សេរីភាព​អស់​ជិត​២​ឆ្នាំ​មក​ហើយ​»​។ លោក កឹ​ម សុខា គូសបញ្ជាក់​ថា «​មិន​មាន​អ្វី​ឡើយ​ដែល​អាច​រារាំង​មនោសញ្ចេតនា​របស់ខ្ញុំ​ដែល​មាន​ចំពោះ​ប្រជាជាតិ​មួ​ួ​យ​នេះ ។

ទោះបី​ខ្ញុំ​មិន​អាច​ជួបជុំ​ប្រជាពលរដ្ឋ​ដូច​កាលពីមុន ទោះបី​ខ្ញុំ​មិន​អាច​ស្តាប់​ឮ​ដោយ​ផ្ទាល់​នូវ​ទុក្ខ​កង្វល់​របស់​បងប្អូន ទោះបី​មាន​ឧបសគ្គ​យ៉ាងណា បើ​ដរាបណា​ព្រះអាទិត្យ​នៅ​តែ​រះ សូម​ប្រជាជាតិ​ខ្មែរ​ជឿ​ចុះ​ថា ខ្ញុំ
កឹ​ម សុខា នៅ​តែ​ភ្ញាក់​ឡើង​ទន្ទឹង​រង់ ចាំ​ថ្ងៃ​ដែល​បាន​ជួបជុំ​និង​បម្រើ​ជាតិខ្មែរ​តទៅ​ទៀត​»​។

ជាមួយ​គ្នា​នេះ លោក កឹ​ម សុខា ក៏​បាន​លើកឡើង​ថា មិន​ថា​រង​ទុក្ខ​ឬ​ការ​ធ្វើបាប​តាម​រូបភាព​ណា វា​គ្មាន​ទេ​ពាក្យ​ថា​ស្តាយ​ក្រោយ​សម្រាប់ កឹ​ម សុខា ដែល​បាន​បូជា​ជូន​ជាតិ ប្រជាពលរដ្ឋដើម្បី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព អធិបតេ​យ្យ​ភាព និង​ការ​ផ្សះផ្សា​ជាតិ​»​។លោក​បាន​បង្ហាញ​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា «​សេចក្តី​ប្រាថ្នា​សម្រាប់​ខ្ញុំព្រះករុណា ខ្ញុំ​ក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត​នេះ គឺ​សេចក្តីសុខ សន្តិភាព សិទ្ធិ​សេរីភាពវឌ្ឍន​ភាព និង​យុត្តិធម៌ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​» ។

សូម​រំឭក​ថា លោក កឹ​ម សុខា បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ និង​បាន​នាំ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​អស់​រយៈ​ពេល​១​ឆ្នាំ មុន​នឹង​អនុញ្ញាត​ឱ្យមក​ស្នាក់​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក កាលពី​ថ្ងៃ​១០ ខែកញ្ញា ២០១៨។

បើ​គិត​មក​ដល់​ពេល​នេះ​ជាង​២​ឆ្នាំ​ហើយ លោក​មិនមាន​សេរីភាព​ក្នុង​ការ​ជួបជុំ​សកម្មជន​នោះ​ទេ ។ លោក
កឹ​ម សុខា ត្រូវ​បាន​ចោទ​ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាពជាមួយ​បរទេស តាម​បញ្ញា​ត្តិ​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ ៕

អត្ថបទសរសេរ ដោយ