ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥន្ទ្រី​គំរាម​ខ្លា​…​អា​មេ​រិ​ក​ព្រមាន​រុ​ស្ស៊ី​ហាម​លូកដៃ​ចូល​រឿង​…​ដាច់ខាត !

4 ឆ្នាំ មុន

អូ​សា​កា​-​ជប៉ុន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក Donald Trump បាន​ប្រាប់​ប្រធានាធិបតី​រុ​ស្ស៊ី​លោក Vladimir Putin នៅ​ថ្ងៃ​សុក្រ នេះថា​កុំឱ្យ​ជ្រៀតជ្រែក​ឱ្យសោះលើ​រឿង​បោះ​ឆ្នោត​របស់សហរដ្ឋ​អា​មេ​រិ​ក…

អូ​សា​កា​-​ជប៉ុន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក Donald Trump បាន​ប្រាប់​ប្រធានាធិបតី​រុ​ស្ស៊ី​លោក Vladimir Putin នៅ​ថ្ងៃ​សុក្រ នេះថា​កុំឱ្យ​ជ្រៀតជ្រែក​ឱ្យសោះលើ​រឿង​បោះ​ឆ្នោត​របស់សហរដ្ឋ​អា​មេ​រិ​ក ដែល​កន្លង​មក​មានការ​លេចឡើង​នូវ​រឿងអាស្រូវ​ក្នុង​កំលុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៦​នាំ​ឱ្យ​មានការ​ស៊ើបអង្កេត​អស់​រយៈពេល​ដល់​ទៅ​២​ឆ្នាំ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Donald Trump បាន​ថ្លែង​នៅ​កិច្ចប្រជុំ​កំពូល G20 ។

អ្នក​សារព័ត៌​មានបាន​ចោទ​ជា​សំណួរ​ទៅ​កាន់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump ថា​«​តើ​លោក​នឹង​លើក​ឡើង​ពី​បញ្ហា​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​លោក Putin ទេ?​» ។ លោក Trump តប​ថា​៖ «​បាទ ! ខ្ញុំ​នឹង​លើក​ឡើង​» ។

ក្រោយ​ឆ្លើយ​សំណួរ​ចប់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump ក៏​បាន​បង្វែរ​ទៅ​ឱ្យ​មេដឹកនាំ​រុ​ស្ស៊ី​លោក Vladimir Putin ។ ប៉ុន្តែ​ប្រធានាធិបតី​រុ​ស្ស៊ី​រូបនេះក្រោយ​ពី​បាន​ស្តាប់​កា​របក​ប្រែសម្តី​របស់​លោក Trump រួច​មក នៅ​តែរក្សា​ស្នាមញញឹម​ដដែល ៕

លោក Donald Trump និង​លោក Vladimir Putin បាន​ឈាន​ដល់​កិច្ចប្រជុំ​ក្រៅផ្លូវការ​មួយ​ក្រៅពី​កិច្ចប្រជុំ​កំពូល G-20 នាទី​ក្រុង​អូ​សា​កា ប្រទេស​ជប៉ុន ។ វា​ជា​លើក​ដំបូង​ហើយ​ដែល​មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​ទាំង​ពីរ​មាន​ជំនួប​ផ្លូវការ​ផ្ទាល់​ជាមួយ​គ្នា ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​ដ៏​ចម្រូងចម្រាស​នៅ​ទីក្រុង ហែល​ស៊ី​ន​គី កាលពី​ខែកក្កដា ឆ្នាំ​មុន​មក ៕

ប្រភព ៖ reuters , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ