ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើសិនជា​ព្យាយាម​ធ្វើ​បែប​នេះ នឹង​អាច​​ក្មេង​ជាង​វ័យ១០​ឆ្នាំ​ឯណោះ

4 ឆ្នាំ មុន

បាយ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយនឹង​របប​អាហារ​ផ្តល់​សុខភាព ហើយ​វា​ក៏​ជួយ​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​សម្រស់​របស់​យើង​ហួស​ពី​ការ​ស្មាន​ទៅ​ទៀត​។ បាយ​ឬ​អង្ករ​ផ្តល់​ជា​អង់​ទី​អុក​ស៊ី​ដង់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជួយ​ពន្យា និង​កាត់​បន្ថយ​ការ​កើតជា​ភាព​ជ្រីវជ្រួញ​លើ​ស្បែក ព្រមទាំង​បន្ថយ​ភាព​ចាស់​ថែម​ទៀត​ផង​។​ម្សៅ​អង្ករ​ក៏​ត្រូវ​បាន​ប្រជាជន​នៅ​តំបន់​អាស៊ីត​ប្រើប្រាស់​សម្រាប់​ព្យាបាល​បញ្ហា​ស្បែក និង​ជំងឺ​មុន​ផង​ដែរ​។ ១-របៀប​ធ្វើ​ម៉ាស​បិទមុខ​ពី​បាយ ៖ធម្មតា អ្នក​ត្រូវ​ចម្អិនបាយ​ជា​មុន​សិន​។ ដើម្បី​ទទួល​បាន​គ្រឿងផ្សំ​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​ម៉ាស​បិទមុខ​នោះ…

បាយ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយនឹង​របប​អាហារ​ផ្តល់​សុខភាព ហើយ​វា​ក៏​ជួយ​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​សម្រស់​របស់​យើង​ហួស​ពី​ការ​ស្មាន​ទៅ​ទៀត​។

បាយ​ឬ​អង្ករ​ផ្តល់​ជា​អង់​ទី​អុក​ស៊ី​ដង់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជួយ​ពន្យា និង​កាត់​បន្ថយ​ការ​កើតជា​ភាព​ជ្រីវជ្រួញ​លើ​ស្បែក ព្រមទាំង​បន្ថយ​ភាព​ចាស់​ថែម​ទៀត​ផង​។​ម្សៅ​អង្ករ​ក៏​ត្រូវ​បាន​ប្រជាជន​នៅ​តំបន់​អាស៊ីត​ប្រើប្រាស់​សម្រាប់​ព្យាបាល​បញ្ហា​ស្បែក និង​ជំងឺ​មុន​ផង​ដែរ​។

១-របៀប​ធ្វើ​ម៉ាស​បិទមុខ​ពី​បាយ ៖
ធម្មតា អ្នក​ត្រូវ​ចម្អិនបាយ​ជា​មុន​សិន​។ ដើម្បី​ទទួល​បាន​គ្រឿងផ្សំ​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​ម៉ាស​បិទមុខ​នោះ អ្នក​ត្រូវ​ចម្អិនបាយ ៣​ស្លាបព្រា ជាមួយ​ទឹក​ត្រជាក់​ប្រមាណ ១៥០​ទៅ​២០០​មី​លី​លី​ត្រ​។

ចូរ​ចម្អិនបាយ​រហូត​ដល់​វា​ទន់ បន្ទាប់​មក​ចូរ​យក​បាយ​ចេញ​។ ចូរ​លាង​បាយ​នោះ​ជាមួយ​ទឹក​ត្រជាក់ ហើយ​យក​បាយ​ចេញ​។ នៅ​ពេល​នេះ​អ្នក​នៅ​សល់​តែ​ទឹកបាយ​ទេ ដូច្នេះ ចូរ​លាយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ និង​ទឹកដោះ​គោមួយ​ស្លាបព្រា​បាយ​ជាមួយ​គ្នា​បន្ថែម​ទៀត​។

ចុង​ក្រោយ​ចូរ​យក​ល្បាយ​មួយ​នេះ​លាប​លើ​មុខ ហើយ​ទុក​វា​ចោល​រយៈពេល ៣០​នាទី​។ អ្នក​ក៏​អាច​យក​វា​លាប​លើក​បាន​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ