ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​សរសើ​មិន​បាន ! អ្នកគ្រូ​រូប​ស្អាត​ម្នាក់​ស្វាគមន៍​សិស្ស​ដោយ​ទាំងនេះ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន

មាន​វី​ដេ​អូ Viral មួយ​ដែល​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត ដែល​វី​ដេ​អូ​នោះ​បាន​បង្ហាញ​ពី​គ្រូបង្រៀន​ម្នាក់​នៅ​សាលា​បឋម​សិក្សា​មួយ​កន្លែង​នៅ​ភាគ​កណ្តាល​ប្រទេស​ថៃ បាន​ស្វាគមន៍​សិស្ស​របស់​នាង​នៅ​ក្នុង​ថ្នាក់រៀន​ដោយ​វិធី​កក់ក្ដៅ​បំផុត និង​ភាព​សប្បាយ​រីករាយ ។ អ្នកគ្រូ​ម្នាក់​នេះ​មានឈ្មោះ​ថា Nattaya Nat…

មាន​វី​ដេ​អូ Viral មួយ​ដែល​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត ដែល​វី​ដេ​អូ​នោះ​បាន​បង្ហាញ​ពី​គ្រូបង្រៀន​ម្នាក់​នៅ​សាលា​បឋម​សិក្សា​មួយ​កន្លែង​នៅ​ភាគ​កណ្តាល​ប្រទេស​ថៃ បាន​ស្វាគមន៍​សិស្ស​របស់​នាង​នៅ​ក្នុង​ថ្នាក់រៀន​ដោយ​វិធី​កក់ក្ដៅ​បំផុត និង​ភាព​សប្បាយ​រីករាយ ។ អ្នកគ្រូ​ម្នាក់​នេះ​មានឈ្មោះ​ថា Nattaya Nat អាយុ​២៥​ឆ្នាំ បាន​ផ្តល់​ឱ្យ​សិស្ស​របស់​នាង​នូវ​ភាព​កក់ក្តៅ​បំផុត ។

នៅ​ក្នុង​វី​ដេ​អូ Viral ដ៏​ពេញ​និយម​នេះ​អ្នកគ្រូ Nattaya Nat ដែល​បង្រៀន​នៅ​សាលា Banpruewai ក្នុង​ខេត្ត Chachoengsao ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​បាន​ស្វាគមន៍​សិស្ស​របស់​នាង​ម្តងម្នាក់​ៗ​ពេល​ចូល​ក្នុង​ថ្នាក់រៀន​តាម​រយៈ​ជម្រើស​ចំនួន​៤​វិធី ហើយ​អាស្រ័យ​ទៅ​តាម​ការ​ជ្រើសរើស​របស់​សិស្ស​នីមួយ​ៗ​ដែល​ក្នុង​នោះ​គឺ​វិធី ទី​១-​ការ​ឱប​, ទី​២-​ចាប់ដៃ​, ទី​៣-​យកដៃ​ទង្គិច​គ្នា និង​ទី​៤-​គឺ High-five ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​គ្រាន់តែ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ​វី​ដេ​អូ Viral របស់​អ្នកគ្រូ Nattaya Nat មាន​អ្នក​ចូល​មើល​ចំនួន​ជាង​៣,៦​លាន​ដង និង​មាន​រាប់​ពាន់ Shares, Reactions និង Comments ។ គ្រូបង្រៀន​វ័យក្មេង​ដែល​បាន​ចែករំលែក​វី​ដេ​អូ​ពី​ថ្នាក់រៀនរ​របស់​នាង​ជាមួយនឹង​ភាព សប្បាយ​រីករាយ​នោះ វា​ជា​ភស្ដុ​តាង​ច្បាស់​ណាស់​ថា​កូនសិស្ស​របស់​នាង​ពិតជា​ស្រឡាញ់​នាង​ខ្លាំង ។

សម្រាប់​អ្វី​ដែល​នាង​បាន​ធ្វើ​ឱ្យ​មានការ​ពេញ​និយម​យ៉ាងច្រើន​ពី​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត គឺ​មាន​អ្នកខ្លះ​ចង់​ត្រលប់​ទៅ​សាលារៀន​វិញ ដើម្បី​ធ្វើ​ជា​សិស្ស​របស់​អ្នកគ្រូ​ដ៏​ស្រស់​ស្អាត​រូប​នេះ ហើយ​មាន​អ្នកខ្លះ​បាន Comment នៅ​ក្នុង​ហ្វេ​ស៊ុ​កថា «​ពេល​នេះ​ខ្ញុំ​ចង់​ត្រលប់​ទៅ​សាលារៀន​វិញ​»​។ «​ខ្ញុំ​ចង់ឱ្យ​កូន​របស់ខ្ញុំ​មាន​គ្រូ​ដូចនេះ​» ។ «​ដោយ​គ្រូបង្រៀន​ម្នាក់​នេះ​ស្អាត​ខ្ញុំ​ពិតជា​ចង់​ក្លាយជា​សិស្ស​ម្ដងទៀត​» និង​មាន​អ្នកខ្លះ Comment ថា «​ហេតុ​អ្វី​បានជា​យើង​មិន​មាន​អ្វី​ដូចនេះ​នៅ​ពេល​ដែល​យើង​ជា​សិស្ស?» ៕

~สวัสดีตอนเช้า #ลูกลิง??

បាន​បង្ហោះ​ដោយ Nattaya Nat នៅ ព្រហស្បតិ៍ 20 មិថុនា 2019

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ