ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឃើញសពអណ្តែតនៅ​កណ្តាល​បឹង​តា​​មោក

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​សព​បុរស​ម្នាក់​​បាន​​ហើម​ស្អុយ​ទៅហើយ ត្រូវ​ប្រជា​នេសាទ ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​កណ្តាល​បឹង​តា​មោក ​មក​ទើ​រនៅ​កោះ​ទួល​ចារ​ ហើយ​សមត្ថកិច្ច​អូសយក​មក​ត្រួតពិនិត្យ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ទី​២៨ មិថុនា​ ស្ថិតនៅ​​មាត់​បឹង​ខាងកើត​…

​រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​សព​បុរស​ម្នាក់​​បាន​​ហើម​ស្អុយ​ទៅហើយ ត្រូវ​ប្រជា​នេសាទ ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​កណ្តាល​បឹង​តា​មោក ​មក​ទើ​រនៅ​កោះ​ទួល​ចារ​ ហើយ​សមត្ថកិច្ច​អូសយក​មក​ត្រួតពិនិត្យ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ទី​២៨ មិថុនា​ ស្ថិតនៅ​​មាត់​បឹង​ខាងកើត​ ក្នុងភូមិ​កប់​ស្រូវ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ ។

សេចក្តីរាយការណ៍បន្តថា សព​បុរស​​ខាងលើ ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​​ទេ មាន​ពាក់​អាវយឺត​កីឡា​របស់​យានដ្ឋាន​សេង សាយ ពណ៌​ខៀវ​ដៃខ្លី​ឆ្នូត​ស ​ព្រមទាំង​មាន​ឡូ​ហ្គោ​នគរបាល​ និង​ស្លៀកខោ​ជើង​ខ្លី​ពណ៌​ខ្មៅ​
ស្នូ​ត​ក្រហម លើ​ដៃ​ឆ្វេង​មាន​ពាក់​នាឡិការ​ពណ៌​មាស​នឹង​ជញ្ជៀន​មួយ​វង់​។

តាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​អ្នកនេសាទ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើ​ហេតុ​បាន​ឲ្យ​ដឹង​ថា សព​បាន​អណ្តែត​មក​ទើ​រមង​របស់​ខ្លួន នៅ​ក្បែរ​កោះ​ទួល​ចារ​កណ្តាល​បឹង​តា​មោក កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ មិថុនា ។​ បន្ទាប់​ពី​ប្រទះ​ឃើញ​សព​បាន​រាយការណ៍​ប្រាប់​នគរបាល​ ចុះ​ទៅ​រកតែ​ខ្យល់​បាន​បក់​បោក ធ្វើ​​សព​រសាត់​តាម​ខ្យល់ ។ ​នៅ​ពេល​ដែល​សមត្ថកិច្ច​ទៅ​រក​ពុំ​ឃើញ​ ។​

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ខែ មិថុនា នេះ ​បានមក​ទើ​លើ​កោះ​ទួល​ចារ​ ក៏បាន​រាយ​ការណ៍​ប្រាប់​នគរបាល​ដើម្បី​អូស​មក​ត្រួតពិនិត្យ ។​ ដោយសារ​តែ​កណ្តាល​បឹង​ល្វឹងល្វើយ​​ និងមាន​​ខ្យល់​រលកធំ​ សមត្ថកិច្ច​មានការ​លំបាក​។

គួរ​បញ្ជក់​ថា​​ ២​ថ្ងៃ​មក​ហើយ ​មាន​ការណ៍​ភ្ញាក់ផ្អើល​ បន្ទាប់​ពី​អ្នកនេសាទ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​ហើយ រាយការណ៍​មក​ប្រាប់​សមត្ថកិច្ច​ ។​ នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​និង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​៣ ​ដែល​នៅ​ជាប់​បឹង ​បាន​ជួល​ទូក​នេសាទ​រក​សព​អត់ តែ​រក​ពុំ​ឃើញ ។ ទោះបីជា​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ថា សព​បុរស​នោះ ស្លាប់​ដោយសារ​អ្វី​ឡើយ ហើយអត្តសញ្ញាណ​ក៍​ពុំ​ទាន​ស្គាល់​នៅឡើយ ​។ (សម្រួលដោយ៖ ស្រីណា)

https://www.youtube.com/watch?v=9MutO6xuKWs

អត្ថបទសរសេរ ដោយ