ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ប្រវត្តិខ្លះៗ​​នៅ​«ប្រាសាទឯកភ្នំ»​ក្នុង​ខេត្ត​បាត់​ដំបង..!

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​ប្រាសាទឯកភ្នំ​»​ជា​ប្រាសាទ​ដែល​មាន​វ័យ​ចំណាស់​មួយ​ ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ នា​សត្ស​វត្ត​ទី​១១ អំឡុង​ឆ្នាំ​(១០០២_១០៥០)​ក្នុង​សម័យ​មហានគរ​នៅ​តាម​តំបន់​វាលទំនាប​ស្រែ​មាត់បឹង​នៃ​ទឹកទន្លេ​សាបក្នុងភូមិ​ចាស់​ធម្មជាតិ ​ដែល​មាន​ប្រជាជន​រស់នៅ​ពី​យូរលង់​ណាស់​មក​ហើយ ​។ ប្រាសាទឯកភ្នំ​…

ខេត្តបាត់ដំបង ៖ «​ប្រាសាទឯកភ្នំ​»​ជា​ប្រាសាទ​ដែល​មាន​វ័យ​ចំណាស់​មួយ​ ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ នា​សត្ស​វត្ត​ទី​១១ អំឡុង​ឆ្នាំ​(១០០២_១០៥០)​ក្នុង​សម័យ​មហានគរ​នៅ​តាម​តំបន់​វាលទំនាប​ស្រែ​មាត់បឹង​នៃ​ទឹកទន្លេ​សាបក្នុងភូមិ​ចាស់​ធម្មជាតិ ​ដែល​មាន​ប្រជាជន​រស់នៅ​ពី​យូរលង់​ណាស់​មក​ហើយ ​។

ប្រាសាទឯកភ្នំ​ ធ្វើ​ឡើង​ដើម្បី​ឧ​ទិ្ទ​ស​ថ្វាយ​ដល់​អាទិ​ទេព​នៃ​សាសនា​ព្រា​ហ្ម ឬ​ព្រហ្មញសាសនា (​លទ្ធិ​ទេវរាជ​) ហើយ​ប្រាសាទ​នេះ​ដែរ ​ត្រូវ​បាន​បាក់បែក និង​ស្រុត​ចុះ​ខ្លះ​ដោយសារ​បា​តុ​ភូ​តិ​ធម្មជាតិ​រួម​និង​អាយុៈកាល​ដល់​ចំណាស់​ផង រួម​ទាំង​កត្តា​សង្គ្រាម ជន​ទុច្ចរិត​ផង ប្រាសាទឯកភ្នំ​សាងសង់​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម អម​ដោយ​រចនាបថ​ចម្លាក់​ផ្សេង បែរមុខ​ទៅ​ទិស​ខាងកើត​និង​ទទឹង​ទៅ​ទិស​ខាងលិច​ប្រវែង​២៥​ម៉ែត្រ មាន​បណ្តោយ​ពី​ខាងជើង​ទៅ​ទិស​ខាង​ត្រូ​ង​ប្រវែង​៤៩​ម៉ែត្រ ក្នុង​បរិវេណ​វត្ត​ឯក​ភ្នំ មាន​ចម្ងាយ​ពី​ទីរួមខេត្ត​បាត់​ដំបង​​១១​គីឡូ​មែ​ត្រ ស្ថិត​នៅ​ក្នុងភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។

​សព្វ​ថ្ងៃនេះ ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ បាន​ចាប់អារម្មណ៍​យល់​ដឹង​តាម​ឯកសារ​ថា​ ជា​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​មួយ​ផង​ដែរ ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កំសាន្ត​នៅ​ទីនោះ​ មិន​ចេះ​ដាច់​ឡើយ ។ នៅ​ជិត​ប្រា​សាទឯកភ្នំ មាន​វត្ត​អារាម​វ័យ​ចំណាស់​មួយ ​ដែល​កើតឡើង​នៅ​គ​,​ស ១៧៥៧ មាន​អាយុកាល​២៤៤​ឆ្នាំ ដោយ​មាន​ភាព​ចាស់​ទ្រុ​ឌ​ទ្រោម​ផង និង​ទទួល​ភាព​ខ្ទេចខ្ទាំខ្លាំង​ពី​សម័យ​បន​ប្រល័យពូជសាសន៍​ជាតិ​ឯង​ ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​របស់​បន ប៉ុ​ល ពត បាន​យក​កន្លែង​ក្នុង​វត្ត​នេះ​ ជាទី​លាន​សម្លាប់​មនុស្ស​ទាំង​ថ្ងៃទាំងយប់ ហើយ​បន្ត​មក​សង្គ្រាមរ៉ាំរ៉ៃ​ ក្នុងស្រុក​បន្ត​បញ្ចប់សង្គ្រាម​រួច​មក ទើបបាន​កសាង​ថ្មី​ឆ្នាំ​១៩៩១​មក​ដល់​ឆ្នាំ​២០០១ ជំនាន់​ព្រះ​ចៅអធិការ​អៀម ឡុ​ង , ព្រះ​តេជគុណ ប៉ុ​ច ឈ​ន និង​ព្រះ​តេជគុណ​ឈួ​ម បូ​, ឧបាសិកា​គង់ ជី (​នៅ​អា​មេ​រិ​ក​) និង​ពុទ្ធបរិស័ទក្នុង-ក្រៅប្រទេស​ ដែល​ធ្លាប់​មាន​ប្រ​វត្តិ​ឆ្លងកាត់​សម័យ​កាប់សម្លាប់​នៅ​តំបន់​នេះ រួបរួម​គ្នា​ប្រមូល​ជា​បច្ច័យ​កសាង​ព្រះ​វិហារ​ថ្មី​ដើម្បី​លុបលាង​បាបកម្ម និង​ការ​បែ​បន់​សម័យ​មាន​អាសន្ន បាន​ថវិកា​ប្រមាណ​១៦៥ ២៩៩​ដុល្លា ជួយ​កសាង​វិហារ​បាន​ដល់​បច្ចុប្បន្ន ។

នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០០៥ សម្តេច​បុត្រី​មហា​ចក្រី សុ​រិ​ន​ថន (​បុត្រី​ស្តេច​ថៃ​) បាន​យាង​មក​ទត​សិក្សា​បន្ថែម​អំពី​ប្រវត្តិសាស្ត្រ និង​ប្រភេទ​ថ្ម​ប្រាសាទឯកភ្នំ​នេះ ដែល​មាន ១-​ព្រះ​វិស្ណុ​ផ្ទុំ​លើ​នាគ​អនន្តរ ល​ក្ម្សី​ជាស​ក្កិ​គង់នៅ​ចុងជើង ព្រះព្រហ្ម​គង់នៅ​លើ​ផ្កាឈូក ដែល​ផុស​ចេញពី​ផ្ចិត​ព្រះ​វិស្ណុ​, ២-​ហនុមាន​ទៅ​សួរសុខទុក្ខ​នាង​សិ​តា នៅ​ពេល​នាង​សិ​តា​ជាប់​ឃុំ​នៅ​នគរ​លង្ការ , និង​៣- រឿង​កូរ​សមុទ្រ​ទឹកដោះ ។

ពេល​នោះ​ អ្នក​សារព័ត៌មាន​ក៏​បាន​សម្ភាសន៍​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ក្នុង​ការ​រក​ថវិកា​មក​ជួយ​រៀបចំ លើកដាក់​ជួសជុល​បន្ថែម​តួ​ប្រាសាទ តែ​មិន​បាន​ទទួលលទ្ធផល​អ្វី​ឡើយ​ក្នុង​រយៈពេល​ជាង​១៤​ឆ្នាំ​កន្លង​មកនេះ ។

ក្នុង​ពេល​មានបុណ្យ​ទាន​តាម​ប្រពៃណី​ជាតិ​ម្តង​ៗ មាន​មនុស្ស​មក​ពី​គ្រប់​ទិស​ទី​តែង​តែ​មក​កំសាន្ត​លេង​នៅ​ប្រា​សាទឯកភ្នំ​នេះ​ មិន​ដែល​ខាន​ឡើយ ព្រោះ​គ្រប់​ប្រជាជន​ទាំងអស់ តែងតែបាន​យល់​ដឹង​ត​ៗ​គ្នា​ហើយ​មក​កំសាន្ត​ដោយ​ផ្ទាល់​ពិតជា​មានការ​សប្បាយ​រីករាយ​ជាក់​ជា​មិន​ខាន​ឡើយ ។ (សម្រួលដោយយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ