ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល Ronaldo ពិតជា​ខ្លាំង​មែន​ធ្វើ​ឱ្យ de Ligt បោក​គ្រាប់បែក Man Utd និង​ PSG បាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Matthijis de Ligt បាន​យល់ព្រម​នឹង​ការ​ចែចូវ​របស់ Juventus…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Matthijis de Ligt បាន​យល់ព្រម​នឹង​ការ​ចែចូវ​របស់ Juventus សម្រាប់​ការ​ទៅ​លេង​នៅ​រដូវ​កាល​នេះ ក្រោយ​ត្រូវ​បាន​ចោមរោម​ដោយ​ក្លិប​ធំ​ៗ​ជា​ច្រើន​។

កីឡាករ​របស់​ក្លិប Ajax ម្នាក់​នេះ ត្រូវ​បាន​ក្លិប Juve, Man Utd, PSG, Barcelona និង Real Madrid ពេញចិត្ត​ចង់បាន​នៅ​ក្បែរ​ជា​ខ្លាំង​ ។ តាម​សារព័ត៌មាន Sky Sports បានឱ្យ​ដឹង​ថា ក្លិប​យក្ស​អ៊ី​តា​លី Juventus បាន​ឈ្នះ​បេះដូង​របស់ De Ligt ហើយថែមទាំងមានការផ្តល់យោបល់បន្ថែមពីសំណាក់តារាឆ្នើមជើងស៊ុត Cristiano Ronaldo ថែមទៀតនោះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ក្លិប​ផ្សេង​ៗ​ទៀតប្រេះ​បេះដូង​យ៉ាង​ខ្លាំង​ ។

ព័ត៌មាន​មិន​ទាន់​ផ្លូវការ​បាន​ផ្សាយ​ថា Ligt បាន​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​ជាមួយនឹង Juve ដោយ​ទទួល​បាន​ប្រាក់ ២១​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​។ Ajax ទាមទារ​ប្រហែល ៦៧​លាន​ផោន​សម្រាប់​កីឡាករ​អាយុ​១៩​ឆ្នាំ​រូប​នេះ ដោយសារ​តែ​នៅ​ជាប់​កុងត្រា​២​ឆ្នាំ​។ តែ​សម្រាប់ Juve វិញ​គឺ​គ្មាន​បញ្ហា​។ គេ​បាន​ត្រៀម​លុយ​១៣៥​លាន​ផោន ដើម្បី​ជះ​លើ​កីឡាករ​រូប​នេះ​។

Juventus នា​ពេល​នេះ ចាប់ផ្តើម​និយាយ​ច​ចារ​គ្នា​ជាមួយនឹង Ajax ដើម្បី​សម្រេចការ​ទិញ​យក​ដ៏​ធំ​នៅ​រដូវ​កាល​នេះ​។ បើ​ទោះបីជា សងខាង​និយាយ​គ្នា​ស៊ីសង្វាក់​យ៉ាងណា​ក៏​ដោយ ខណៈ​ដែល de Ligt មិន​ទាន់​ក្លាយជា​កីឡាករ​របស់ Juventus ផ្លូវការ ខាង​ក្លិប​អ្នកមាន​បារាំង PSG នៅ​តែ​មាន​សង្ឃឹម ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ