ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​​ពេក​ដល់​ថ្នាក់​៥​ទល់​នឹង​១​កញ្ជ្រោល​ខៀវ Leicester អាច​នឹង​បាត់បង់​តារា​ឆ្នើម​១​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើការពារ Alex Pascanu ត្រូវ​បាន​ក្លិប​ជា​ច្រើន​នៅ Premier League…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើការពារ Alex Pascanu ត្រូវ​បាន​ក្លិប​ជា​ច្រើន​នៅ Premier League ចាប់អារម្មណ៍ ក្រោយ​ការ​លេង​បាន​យ៉ាង​ល្អ នៅ Euro U21 ។

កីឡាករ​វ័យ​២០​ឆ្នាំ​បាន​ជួយ​ក្រុម​ជម្រើសជាតិ​រ៉ូ​ម ឱ្យ​ផុត​ពី​ព្យុះ​ភ្លៀង​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយនឹង​លទ្ធផល 4-2 តទល់​នឹង​អង់គ្លេស ។ Pascanu ពេល​នេះ មាន​ក្លិប​ធំ​ៗ៥​កំពុង​តែ​មក​ចែចូវ និងនិយាយ​ថ្លៃ​គ្នា ។ ខាង​ម្ចាស់​បច្ចុប្បន្ន Leicester បាន​ខិតខំ​បដិសេធ​មិន​ឱ្យ​គេ​ចូល​មក​ចែចូវ​ដែរ តែ​តាម​ការ​ពិត​នៅ​សល់​កុងត្រា​ត្រឹមតែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ។

គ្រូបង្វឹក​ក្លិប Leicester លោក Brendan Rodgers អាច​នឹង​បាត់ Pascanu ដោយ​គ្មាន​បាន​អ្វី​ទាល់តែ​សោះ​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត​ខាង​មុខ ។ បើ​ទោះបីជា​ថ្ងៃ​ណាមួយ លោក​បាត់បង់ Pascanu ពី​ក្លិប​ក៏​ដោយ លោក​ក៏​នៅ​មាន Caglar Soyuncu មក​កាន់​កៅអី​នេះ ហើយ Filip Benkovic នឹង​ត្រឡប់​មក​ពី​ការ​ខ្ចី​ជើង​នៅ Celtic ផង​ដែរ ៕

ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ