ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Inter Milan គោះ​បិសាច​ក្រហម Man Utd លើ Lukaku ២​រដូវ​កាល​៩​លាន​ផោន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​យក្ស​អ៊ី​តា​លី Inter Milan ចង់​ខ្ចី​កីឡាករ Romelu Lukaku…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​យក្ស​អ៊ី​តា​លី Inter Milan ចង់​ខ្ចី​កីឡាករ Romelu Lukaku ពី Manchester United យក​ទៅ​ប្រើប្រាស់​រយៈពេល​២​រដូវ​កាល ក្នុង​តម្លៃ​ទឹកប្រាក់​៩​លាន​ផោន ។

ប្រសិនបើ Manchester United ចង់​លក់ ខាង Inter Milan ក៏​ហ៊ាន​ជះ​ប្រាក់​៥៤​លាន​ផោន​ឱ្យ​ផង​ដែរ ។ សម្រាប់​កីឡាករ​ផ្ទាល់ Inter Milan បាន​សម្រេច​ថាឱ្យ Lukaku ១៨​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​ ។

ភ្នាក់ងារ​របស់ Lukaku លោក Federico Pastorello បាន​បញ្ជាក់​ថា​ទាំង Inter និង Lukaku សុទ្ធតែ​ចង់​រៀងខ្លួន​ ។ ក្រោយ​ពេល​ប្រជុំ​អស់​ពេល​យ៉ាង​យូរ​ជាមួយនឹង​លោក​ប្រធាន San Siro កាលពី​ថ្ងៃ​អង្គារ លោក Pastorello បាន​ឆ្លើយ​ថា Inter Milan ពិតជា​ចង់បាន​កីឡាករ Lukaku ទៅ​លេង​ពិតមែន​។

ខាង​ក្លិប​បិសាច​ក្រហម Manchester United ចង់បាន​លុយ​ពី Inter Milan ដែរ តែ​ចង់បាន​ច្រើន​ជាង​នេះ​។ គេ​ចង់បាន ៧៥​លាន​ផោន ដូច​គ្នា​ទៅ​នឹង​តម្លៃ​ដែល​ទិញ​ពី Everton កាលពី​ឆ្នាំ​២០១៧​ដែរ ខណៈ​ដែល Inter Milan ហ៊ាន​ត្រឹមតែ ៥៤​លាន​ផោន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Lukaku ផ្ទាល់​ក៏​ចង់ទៅ​លេង​នៅ Inter Milan ដែរ ដោយសារ​តែ​គេ​ឃើញ​មាន​លោក Conte ជា​គ្រូបង្វឹក​។ Lukaku យល់​ថា លោក Conte គឹ​ជា​គ្រូបង្វឹក​ល្អ​ជាងគេ​លើ​លោក​ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ