ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​មិ​ញ​នេះ​! សព​និស្សិត​ស្រី​ឆ្នាំ​ទី​២​នោះ​បាន​អណ្តែត​ឡើង​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សព​និស្សិត​ស្រី​ឆ្នាំ​ទី​២​ម្នាក់​ដែល​លោតទឹក​សម្លាប់​ខ្លួន​នៅ​ជ្រោយចង្វារ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមិថុនា គឺ​បាន​អណ្តែត​ហើយ នៅ​វេលា​ម៉ោង​៥​ភ្លឺ​ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ នៅ​ចំណុច​កណ្តាលទន្លេ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សព​និស្សិត​ស្រី​ឆ្នាំ​ទី​២​ម្នាក់​ដែល​លោតទឹក​សម្លាប់​ខ្លួន​នៅ​ជ្រោយចង្វារ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមិថុនា គឺ​បាន​អណ្តែត​ហើយ នៅ​វេលា​ម៉ោង​៥​ភ្លឺ​ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ នៅ​ចំណុច​កណ្តាលទន្លេ ទន្ទឹម​នឹង​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សព​គឺ​ត្រូវ​បាន​ក្រុម​គ្រួសារ​ឪពុក​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ផង​ដែរ ។ សព​បន្ទាប់​ពី​លោត​ក្នុង​ទឹកទន្លេ​ត្រូវ​បាន​ឪពុក​នៃ​សព​បាន​ជួល​ជនជាតិ​អ៊ី​ស្លា​ម​ចុះ​រាវរក ក្នុង​តម្លៃ​៥០០​ដុល្លារ ដោយ​រាវរក​អស់​រយៈពេល​មួយ​ថ្ងៃ​ពេញ កាលពី​ម្សិលមិញ តែ​រាវរក​មិនឃើញ​ឡើយ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​គ្រួ​សារបាន​ពឹងពាក់​ឲ្យ​ជនជាតិ​អ៊ី​ស្លា​ម​តាម​រក​មើល​ក្រែង​សព​អណ្តែត​ឡើង ។

ដោយឡែក​យប់មិញ​នេះ នៅ​វេលា​ម៉ោង​៥​ភ្លឺ ក៏​ស្រាប់តែ​សព​បាន​អណ្តែត​ឡើង ហើយ​ត្រូវ​បាន​អ្នកនេសាទ​ជនជាតិ​អ៊ី​ស្លា​ម​ដែល​តាម​រក​នោះ បាន​អូស​យក​ទៅ​ដាក់​ច្រាំង​ទន្លេ​នៅ​ឯ​ជ្រោយចង្វារ រួច​ហៅ​ឪពុក​នាង​ហើយ​បាន​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ផង​ដែរ ៕

រូវ​បាន​អ្នកនេសាទ​ជនជាតិ​អ៊ី​ស្លា​ម​ដែល​តាម​រក​នោះ បាន​អូស​យក​ទៅ​ដាក់​ច្រាំង​ទន្លេ​នៅ​ឯ​ជ្រោយចង្វារ រួច​ហៅ​ឪពុក​នាង​ហើយ​បាន​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ផង​ដែរ ៕

បញ្ជាក់ ៖ និស្សិត​ឆ្នាំទី២ ​រូប​ស្រស់ ​​បង្ហោះ​ហ្វេសប៊ុក​ «លាឈ្មោះនិស្សិត» ស្រាប់តែ​​ផ្អើល​ស្ពាន​ជ្រោយ​ចង្វារ (វីដេអូ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ