ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ករណីបណ្តឹងលោកតំណាងរាស្ត្រ​​ប្តឹង​គេ​រំលោ.ភ​ដី…​កំពុង​ចុះស្រាវ​ជ្រាវ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​​អតីត​មេ​ភូមិ អតីត​ចៅសង្កាត់ ព្រមទាំង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ក្តី​ចាស់​ សង្កាត់​បាក់​ខែង ត្រូវ​បាន​មន្ត្រី​អធិការកិច្ច​ក្រសួងមហាផ្ទៃ ហៅ​សាកកសួរ​ម្តងម្នាក់​ៗ ​ពាក់ព័ន្ធ​បណ្តឹង​លោក​ឡូយ សុ​ផាត…

​រាជធានី​ភ្នំពេញ​ ៖ ​​អតីត​មេ​ភូមិ អតីត​ចៅសង្កាត់ ព្រមទាំង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ក្តី​ចាស់​ សង្កាត់​បាក់​ខែង ត្រូវ​បាន​មន្ត្រី​អធិការកិច្ច​ក្រសួងមហាផ្ទៃ ហៅ​សាកកសួរ​ម្តងម្នាក់​ៗ ​ពាក់ព័ន្ធ​បណ្តឹង​លោក​ឡូយ សុ​ផាត សមាជិក​រដ្ឋសភា​ជាតិ​ និង​ជាអ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្ទឹង​ត្រែង ដែល​បាន​បោះបង្គោល​បិទផ្លូវ​រួម ហើយ​ព្រមទាំង​បាន​ប្តឹង​អាជ្ញាធរ-សង្កាត់​ខណ្ឌ​ជ្រោយចង្វា​រថា​ បាន​រំលោភ​យក​ដី​របស់​គាត់​ទៅ​វិញ​ ។ សូមរំលឹកថា៖ ​លោក​តំណាងរាស្ត្រ​បោះបង្គោល​បិទផ្លូវ​រួម​ហើយ​ប្តឹង​ថា​ រំលោភ​យក​ដី​គាត់ទៀត?

ការដែលហៅ​អាជ្ញាធរ ព្រមទាំង​ប្រជាពលរដ្ឋ មក​ធ្វើការ​សាក​សួរ​នេះ ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​​ មិថុនា ​នៅ​សាលាសង្កាត់​បាក់​ខែង ។ អ្វី​ដែល​មានការ​ចាប់អារម្មណ៍​នេះ នៅ​ព្រឹក​នោះ​ មេ​ភូមិ​ក្តី​ចាស់​,
អ​តី​មេ​ភូមិ​ចំនួន​៣ និង​ចៅសង្កាត់​បាក់​ខែង​ និង​អ​តី​ចៅសង្កាត់​ចំនួន​៤​នាក់ ​ព្រមទាំង​ប្រជាពលរដ្ឋ សុទ្ធ
តែ​អះ អាង​ថា ដី​ដែល​លោក​ឡូយ សុ​ផាត​ បិទ​នោះ​ជា​ដី​ផ្លូវ​រួម ហើយ​នៅ​ពេល​អាជ្ញាធរ​ចុះ​ធ្វើ​ផ្លូវ​ជូន​ប្រជា​ពលរដ្ឋ តាម​សំណើ ក៏​ត្រូវ​លោក​តំណាងរាស្ត្រ​បោះ​ប​ង្គោល​បិទផ្លូវ​ ហើយក៏​បាន​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ​ចោទ​អាជ្ញាធរ​រំលោភ​យក​ដី​តែ​ម្តង​ ។

តាម​ព័ត៌មាន​ឱ្យ​​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា នេះ នាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួងមហាផ្ទៃ ​បាន​ចុះ​ទៅ​ដល់​សង្កាត់​សាកសួរ​ចៅសង្កាត់​ និង​អតីត​ចៅសង្កាត់​ និង​មេ​ភូមិ ព្រមទាំង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ដើម និង​អ្នកដឹង​រឿង​ទាំងអស់​មក​សាកសួរ ចង់​ដឹង​ថា ដី​ដែល​លោក​តំណាងរាស្ត្រ​ឡូយ សុ​ផាត​ បិទ​ជា​ដី​របស់​គាត់​ឬក៏​ជា​ដី​ផ្លូវ ។​

ទន្ទឹម​នោះ ចៅសង្កាត់ និង​មេ​ភូមិ​ចាស់​ទាំងអស់ ព្រមទាំង​ម្ចាស់​ដី​សុទ្ធ​ចេញ​មុខ​មក​អះអាង​ថា ដី​នោះ​ជា​ដី​ផ្លូវ​ដែល​មាន​ពី​សង្គមចាស់​មក​ម្ល៉េះ ។ គួរ​បញ្ជាក់​ថា ដី​ផ្លូវ​ដែល​លោក​តំណាងរាស្ត្រ​បិទ​រំលោភ​យក​នោះ ស្ថិត​នៅ ក្នុងភូមិ ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​ផ្លូវ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋដឹង​ថា មាន​ប្រវែង​ប្រមាណ​ជាង​១​ពាន់​ម៉ែត្រ ​និង​ទទឹង​១៤​ម៉ែត្រ ដែល​អាជ្ញា ធរ​គ្រោង​នឹង​ស្ថាបនា​នៅ​ពេល​ឆាប​់ៗនេះ ។ ការ​ធ្វើ​របង​បិទផ្លូវ​នេះ ត្រូវ​គេ​ដឹង​ថា បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ យក​គ្រឿងចក្រ​ទៅ​ស្ថាបនា​ផ្លូវជូន​ប្រជាពលរដ្ឋ​ទៅ​តាម​ការ​ស្នើ​​សុំ​របស់​ប្រជាពលរដ្ឋ​ ។

តាម​លោក​គង់ ប៊ុ​ន​លី ចៅសង្កាត់​បាក់​ខែង បានអោយ​ដឹង​ថា ដី​នោះ​ជា​ដី​ផ្លូវ​តាំងពី​យូ​រយា​​មក​ហើយ និង​មាន​ប្លង់​ផ្លូវ ដែល​ចេញ​ដោយ​ភូមិបាល​ទៀត ស្រាប់តែលោក ឡូយ សុ​ផាត មក​ធ្វើ​របង​បិទផ្លូវ និង​ប្តឹង​ចោទ​មក​លើ​អាជ្ញាធរ​ថា យក​ដី​របស់​គាត់​ធ្វើ​ផ្លូវ​ទៀត​ ។ (សម្រួលដោយ៖​ ស្រីណា​)

អត្ថបទសរសេរ ដោយ