ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី២៧ មិថុនា យន្តហោះ១គ្រឿងធុនAN-24 របស់ក្រុមហ៊ុនអាកាសចរណ៍ANGARA បានចុះចតបន្ទាន់នៅព្រលានយន្តហោះ NIJNEANGARSK នៃសាធារណរដ្ឋរុស្ស៊ី BOURIATIE បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច២នាក់។
លោកអាឡិចសីហ្វីឆេវអ្នកនាំពាក្យរបស់មេដឹកនាំនៃសាធារណរដ្ឋនោះនិយាយថា អ្នកបើកយន្តហោះនោះនិងមេកានិកម្នាក់បានត្រូវស្លាប់ ហើយមនុស្ស២១នាក់ត្រូវការជំនួយពេទ្យបន្ទាន់។ យោងតាមក្រសួងសភាពការណ៍បន្ទាន់ថា មនុស្ស៤៥នាក់ត្រូវបានជួយសង្គ្រោះ។
លោកហ្វីឆេវគូសបញ្ជាក់ថា តាមព័ត៌មានដំបូងនានា យន្តហោះនោះពេលចុះបន្ទាន់បានរត់ចេញពីផ្លូវចុះ មុនពេលទៅបុកទីតាំងមួយបន្ទាប់មកក៏មានភ្លើងឆាបឆេះ ដែលក្រោយបន្តិចមកអាចពន្លត់។ យន្តហោះនេះរបស់ក្រុមហ៊ុនANGARAហោះហើររវាងទីក្រុងNIJNEVARTOVSK និងក្រុងOULAN OUDEរដ្ឋធានីនៃសាធារណរដ្ឋរុស្ស៊ី BOURIATIE។ ក្រុមយានិកដែលនៅរស់រានមានជីវិតរៀបរាប់ពីការខូចម៉ាសីុនមួយរបស់យន្តហោះ ទើបបង្ខំឲ្យមានការចុះចតបន្ទាន់៕ (កែសសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ