ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេ​ណេ​ស៊ុ​យ​អេ​ឡា​ក ម្ទេច​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ថ្មី

4 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ យោង​តាម​រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា​ថា ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​ថ្មី​មួយ​ក្នុង​ប្រទេស​ត្រូវ​បាន​កម្ទេច​។ រដ្ឋមន្ត្រី​គមនាគមន៍​វេ​ណេ​ស៊ុ​យ​អេ​ឡា​លោក​JORGE RODRIGUEZ អះអាង​កាលពី​ថ្ងៃ​ទី​២៦​មិថុនា​ថា រដ្ឋប្រហារ​យោធា​នោះ​ប៉ង​ធ្វើឃាត​ប្រធានាធិបតី លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​ត្រូវ​បាន​គ្រោង​ធ្វើ្វ​ើ​នា​ថ្ងៃ​ទី​២៣​និង​២៤​មិថុនា​។ ដោយ​និយាយ​យោង​ដល់​សេចក្ដីរាយការណ៍…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ យោង​តាម​រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា​ថា ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​ថ្មី​មួយ​ក្នុង​ប្រទេស​ត្រូវ​បាន​កម្ទេច​។

រដ្ឋមន្ត្រី​គមនាគមន៍​វេ​ណេ​ស៊ុ​យ​អេ​ឡា​លោក​JORGE RODRIGUEZ អះអាង​កាលពី​ថ្ងៃ​ទី​២៦​មិថុនា​ថា រដ្ឋប្រហារ​យោធា​នោះ​ប៉ង​ធ្វើឃាត​ប្រធានាធិបតី លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​ត្រូវ​បាន​គ្រោង​ធ្វើ្វ​ើ​នា​ថ្ងៃ​ទី​២៣​និង​២៤​មិថុនា​។ ដោយ​និយាយ​យោង​ដល់​សេចក្ដីរាយការណ៍ របស់​បណ្ដា​ភ្នាក់ងារ​រដ្ឋាភិបាល​ដែល​បន្លំ​ខ្លួន ចូល​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ លោក​JORGE RODRIGUEZ​ថ្លែង​ទៀត​ថា យើង​បាន​ចូលរួម​ក្នុង​រាល់​កិច្ចប្រជុំ​សម្ងាត់ ដើម្បី​រៀបចំ​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​មេដឹកនាំ​សង្គមនិយម​។ រដ្ឋប្រហារ​ចូលរួម​ដោយ​ពួក​យោធា​សកម្ម​និង​យោធា​ចូល​និវត្តន៍ ត្រូវ​បាន​គេ​គ្រោង​ធ្វើ​រវាង​ថ្ងៃ​ទី​២៣​មក​២៤​មិថុនា​។

លោក​បន្ត​ថា​ប្រទេស​កូ​ឡុំ​ប៊ី សី​ុ​លី​និង​សហរដ្ឋអាមេរិក​សង្ស័យ​ចូលរួម​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នោះ​។ លោក​បាន​ចោទប្រកាន់​ជា​ពិសេស​ដល់​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​និង​សី​ុ​លី ព្រមទាំង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក​JOHN BOLTON​ថា ចូលរួម​ក្នុង​ការ​ប៉ុនប៉ង​ធ្វើឃាត​លោក​ម៉ា​ឌូ​រ៉ូ​។

វេ​ណេ​ស៊ុ​យ​អេ​ឡា​ជា​ប្រទេស​នាំ​ប្រេង​ចេញ​សំខាន់​មួយ កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​ធ្ងន់ធ្ងរ​បំផុត និង​ការ​បែកបាក់​គ្នា​ខ្លាំង​នាំ​ឲ្យ​មានការ​លូកដៃ ពី​សំណាក់​បរទេស ពិសេស​សហរដ្ឋអាមេរិក​ដែល​ប៉ុនប៉ង​ធ្វើ្វ​ើ​អន្តរាគមន៍​យោធា​មួយ​ក្នុង​ប្រទេស​នោះ​ទៀត​ផង​។ ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​ដែក រវាង​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​និង​មេដឹកនាំ​ប្រឆាំង លោក​JUAN GUAIDO ចាប់តាំងពី​មេខ្លោង​ប្រឆាំង​រូប​នេះ​ប្រកាស​ខ្លួនឯង ជា​ប្រមុខរដ្ឋ​ស្ដីទី​ពី​ថ្ងៃ​ទី​២៣​មក​រា​មក​។ ការ​បះបោរ​យោធា​មិន​បាន​សម្រេច ប្រឆាំង​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ធ្លាប់​មាន​រួច​ហើយ​កាលពី​ថ្ងៃ​ទី​៣០​មេ​សា តែ​ត្រូវ​បរាជ័យ​។

លោក​JORGE RODRIGUEZ​ក៏​ចោទប្រកាន់​អតីត​ប្រមុខ​សើ​ុ​ប​ការណ៍​យោធា​វេ​ណេ​ស៊ុ​យ​អេ​ឡា ឧត្ដម​សេនីយ​CRISTOPHER FIGUERA ដែល​រត់​ភៀសខ្លួន​ចូល​កូ​ឡុំ​ប៊ិ ក្រោយ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច កាលពី​ថ្ងៃ​ទី​៣០​មេ​សា ប្រឆាំង​លោក​ម៉ា​ឌូ​រ៉ូ ហើយ​មក​ដល់​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទិ​២៤​មិថុនា ថា បាន​ប្រមូល​យក​ប្រាក់​ជា​ច្រើន​រយ​ពាន់​ដុល្លារ ដើម្បី​យក​មក​ផ្គត់ផ្គង់​ដល់​ប្រតិបត្តិការ​ធ្វើ​រដ្ឋប្រហារ​ថ្មី​។ លោក​ម៉ា​ឌូ​រ៉ូ​បាន​ចោទប្រកាន់​ឧត្ដមសេនីយ​រូប​នោះ​ថា ជា​ភ្នាក់ងារ​ម្នាក់​របស់​CIA​។

ចំណែក​ប្រទេស​រុ​ស្ស៊ី​វិញ​បាន​ដក​បណ្ដា​អ្នកឯកទេស ដែល​ជួយ​ហ្វឹកហ្វឺន​ក្នុង​ការ​ប្រើប្រាស់​ថែរក្សា​បណ្ដា​សម្ភារ​បច្ចេកទេស ឲ្យ​វិល​ត្រឡប់​មក​កាន់​ប្រទេស​វិញ​។ តាម​ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​ក្រុង​កា​រ៉ា​កាស់​ថា ពួក​អ្នកបច្ចេកទេស​ទាំងនោះ​ចាក​ចេញពី​ក្រុង​កា​រ៉ា​កាស់​មក​កាន់​ក្រុង​មូ​ស្គូ នា​ថ្ងៃ​ទី​២៦​មិថុនា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ