ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ពេក​ហើយ​នេះ បុក​គេឯង​ឡើង​ខ្ទាត​អស់ ចុះ​ក្មេង​ក្នុង​ឡាន​យ៉ាងណា​ទៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​កុងតឺន័រ​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​ស៊េរី​ទំនើប HS 250h ដែល​កំពុង​បើកបរ​ឆ្លងផ្លូវ​យ៉ាង​ពេញទំហឹង រួច​ជ្រុល និង​បន្ត​ទៅ​បុក​រ៉ឺ​ម៉ក​លក់​ភេសជ្ជៈ​១​គ្រឿង​ទៀត ដែល​កំពុង​ចត​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​កុងតឺន័រ​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​ស៊េរី​ទំនើប HS 250h ដែល​កំពុង​បើកបរ​ឆ្លងផ្លូវ​យ៉ាង​ពេញទំហឹង រួច​ជ្រុល និង​បន្ត​ទៅ​បុក​រ៉ឺ​ម៉ក​លក់​ភេសជ្ជៈ​១​គ្រឿង​ទៀត ដែល​កំពុង​ចត​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ហើយ​មនុស្ស​៣​នាក់​រង​របួសធ្ងន់ និង​ស្រាល ។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែមិថុនា នៅ​លើ​កំណាត់​ផ្លូវ​៥០​ម៉ែត្រ​កែង​ផ្លូវ​បេតុង​ច្រកចូល​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ និង​ស្រាល​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។

នៅ​មុន​ពេល​កើតហេតុ​រថយន្ដ​កុងតឺន័រ​បើកបរ​ក្នុង​ល្បឿន​លឿន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​វាក់​ជាមួយ​រថយន្ដ​ស៊េរី​ទំនើប​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 2D-8789 ។ ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់ និង​មានកូន​ស្រី​ម្នាក់ រួម​ដំណើរ​ជាមួយ​ផង ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បន្ទាប់​មក​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ក្នុង​បំណង​ចូល​ទៅ​ក្នុងភូមិ​ព្រែក​ថ្លឹង ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​ដោយសារ​តែ​រថយន្ត​កុងតឺន័រ​បើក​លឿន​ហួសហេតុ​ពេក​ទើប​ជាន់​ហ្វ្រាំង​មិន​ជាប់ ហើយ​ក៏​ជ្រុល​ទៅ​បុក​ចំពាក់​កណ្ដាល​ខ្លួន​រថយន្ដ​ឡិច​ស៊ី​ស បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​មួយ​ចំហៀង និង​រង​របួស​អ្នក​ជិះ​ក្នុង​រថយន្ដ​នោះ​ទាំង​ពីរ​នាក់​ម្ដាយ និង​កូន​តែ​ម្ដង ។ បន្ទាប់​មក​រថយន្ដ​កុងតឺន័រ​ខាងលើ​បាន​ជ្រុល​បន្ត​ទៅ​បុក​រ៉ឺ​ម៉ក​លក់​ភេសជ្ជៈ​ដែល​ដាក់​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ ហើយ​អ្នកលក់​ភេសជ្ជៈ​ក៏​បាន​រង​របួស​ដែរ រីឯ​រថយន្ត​បង្ក​ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ដូច​គ្នា​ដែរ ប៉ុន្តែ​សំណាងល្អ​មិន​ក្រឡាប់ ។

ក្រោយ​ពី​កើតហេតុ​អ្នកបើកប​រថយន្ដ​បង្ក​ចុះ​ពី​រថយន្ដ​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​ជន​រង​គ្រោះ​ត្រូវ​រថយន្ដ​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ដោយឡែក​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង និង​រ៉ឺ​ម៉ក​លក់​ភេសជ្ជៈ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ