ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត​ពោល​ថា​ឈ្មោះ​ពីរោះ​ជា​សម្រស់​នៃ​មរតក​ជាតិ

4 ឆ្នាំ មុន

ឈ្មោះ​ដែល​មាន​ន័យ​ល្អ សំឡេងពីរោះ​មិន​ត្រឹមតែ​លើក​កម្រិតជីវភាព​សង្គម​គ្រួសារ​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គឺ​បាន​ផ្តល់​នូវ​សម្រស់​ដ៏​ផូរផង់​ចំពោះ​អក្សរ​សី​ល្ប៍​ជា​មរតក​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទទួល​អារម្មណ៍ល្អ ពេល​បានឮ ឬ​បាន​អាន​ឈ្មោះ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ឬ​អត្ថបទ​សិក្សា​ទាំងឡាយ​ដូចដែល​បណ្ឌិត​បាន​ពោល​ថា របស់​ដែល​ធ្ងន់​បំផុត​ក៏​គឺ​ជីវិត​ដែល​មានឈ្មោះ​ល្អ​នេះឯង ។ តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ…

ឈ្មោះ​ដែល​មាន​ន័យ​ល្អ សំឡេងពីរោះ​មិន​ត្រឹមតែ​លើក​កម្រិតជីវភាព​សង្គម​គ្រួសារ​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គឺ​បាន​ផ្តល់​នូវ​សម្រស់​ដ៏​ផូរផង់​ចំពោះ​អក្សរ​សី​ល្ប៍​ជា​មរតក​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទទួល​អារម្មណ៍ល្អ ពេល​បានឮ ឬ​បាន​អាន​ឈ្មោះ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ឬ​អត្ថបទ​សិក្សា​ទាំងឡាយ​ដូចដែល​បណ្ឌិត​បាន​ពោល​ថា របស់​ដែល​ធ្ងន់​បំផុត​ក៏​គឺ​ជីវិត​ដែល​មានឈ្មោះ​ល្អ​នេះឯង ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ជិនស្រី​- អ្នក​ឈ្នះ​, អ្នកមាន​សិរី​សួស្តី​។ ជា​ឈ្មោះ​កូនប្រុស​ប្រពៃ​ថ្លៃថ្លា​ឈ្នះ​អស់​មារ​សត្រូវ ។

ជី​- អ្នក​បាន​បំពេញ​នូវ​សីល​បរិបូណ៌​ហើយ​, អ្នកជា​ទីស្រឡាញ់​របស់​ធំ​, អ្នកមាន​អនាគត​ល្អ ។

ជីវ័ន​- អ្នក​ដែល​កំពុង​បន្ត​ការ​រស់នៅ ដែល​មានដំណើរ​ជីវិត​ល្អ​ប្រពៃ ។

ជីវន្ត​- អ្នក​រស់នៅ​ប្រកបដោយ​បញ្ញា ជា​អ្នក​ប្រកប​កិច្ចការ​សព្វសារពើ​យក​បញ្ញា​ជា​ធំ ។

ជុតិមា​- អ្នក​ដែល​មាន​សេចក្តី​រុងរឿង អ្នក​ដែល​មាន​ពន្លឺជីវិត​ដ៏​ត្រចះត្រចង់ ។

ជុតិមន្ត​- អាន​ថា​ជុ​តិ​ម៉​ន់ បុរស​ដែល​មាន​សេចក្តី​រុងរឿង មាន​ពន្លឺជីវិត​ដ៏​ត្រចះ​ត្រង់ បើជា​ស្រី្ត​ជុតិមន្តី ឬ​ជុតិមតី នារី​ដែល​មាន​ពន្លឺ​នៃ​ជីវិត​ដ៏​រុងរឿង ។

ជុលី ឬ​ជូ​លី​- អ្នក​ដែល​មាន​ក្រពុំម្រាមដៃ​សំពះ​ល្អ​ប្រពៃ អ្នក​ដែល​មានភ័ព្វ​សំណាង​គ្រប់​ទិស​ទាំង​១០ ។

ជេដ្ឋា​- អ្នក​ដែល​ជា​បង​គេ​, ប្រធាន​គេ គឺ​អ្នក​មិន​ដែល​ធ្វើការ​តូច​សោះឡើយ ។ នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ