ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរ​តែ​មិន​ជឿ! «​ផ្លែ​ទទឹម​» ទប់ស្កាត់​ជំងឺ​សាហា.វ​ៗ​បាន​​ច្រើនយ៉ាង​នេះ

4 ឆ្នាំ មុន

ទទឹម ជា​ផ្លែ​ឈើ​ពណ៌​ក្រហម​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ជូរអែម​និង​សម្បូរ​ណាស់​ដែរ​ក្នុង​ប្រទេស កម្ពុជា​។​ទោះបី​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ផ្លែ​ទទឹម ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​សាហាវ​ផ្សេង​ៗ​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ទទឹម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖ ១. ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម…

ទទឹម ជា​ផ្លែ​ឈើ​ពណ៌​ក្រហម​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ជូរអែម​និង​សម្បូរ​ណាស់​ដែរ​ក្នុង​ប្រទេស
កម្ពុជា​។​ទោះបី​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ផ្លែ​ទទឹម ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​សាហាវ​ផ្សេង​ៗ​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ទទឹម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖

១. ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ៖ នោះ​ក៏​ព្រោះតែ​ទទឹម​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក រួម​ទាំង​ជាតិ​រ៉ែ​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​ចាំបាច់​សម្រាប់​បង្កើន​ការ​ផលិត​កោសិកា​ឈាមក្រហម​កាន់តែ​ច្រើន​ក្នុង​រាង​កាយ​។ លើស​ពី​នេះ​ទៅ​ទៀត​ទទឹម​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​បង្កើន​សមត្ថភាព​រាង​កាយ​ក្នុង​ការ​ស្រូប​យកជាតិ​ដែក​។

២. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សួត ៖ ទឹក​ផ្លែ​ទទឹម​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួម​ទាំង​អាស៊ីត ellagic ដែល​មាន​ប្រសិទ្ធិ​ភាព​ជួយ​ពន្យឺតការ​លូតលាស់​នៃ​ដុំ​សាច់​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​កោសិកា​មហារីក​សួត​។

៣. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖ ទទឹម​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួម​បញ្ចូល​ទាំង​សារធាតុ anthocyanins និង polyphenols ដែល​ជួយ​ការពារ​ស​សៃ​ឈាម​ពី​ការ​បំផ្លាញ ឬ​ខូចខាត និង​រក្សា​សុខភាព​ស​សៃ​ឈាម បេះដូង​។ ទទឹម​ក៏​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ដែល​ប្រមូលផ្ដុំ​នៅ​ក្នុង​ស​សៃ​ឈាមអាកទែ​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត ផ្លែ​ទ​ទឺ​ម​ជម្រុញ​ការ​ផលិត​អុកស៊ីត​នី​ទ្រិ​ក​នៅ​ក្នុង​រាង​កាយ​ដើម្បី​រក្សា​ស​សៃ​ឈាម​ពី​ការ​ស្ទះ​ធ្វើ​អោយ​ឈាម​ហូរ​បាន​ស្រួល​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ទ​ទឺ​ម​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​បញ្ហា​ស្ទះ​ស​សៃ​ឈាម​។

៤. ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ៖ ក្រៅពី​ជំងឺ​ស​សៃ​ឈាម​បេះដូង​ហើយ​នោះ ទទឹម​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ជា​ច្រើន​ប្រភេទ​ផង​ដែរ​។ នោះ​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C វីតាមីន A ជាតិ​ដែក ជាតិ​ស​សៃ​និង​សារធាតុ anthocyanins ដែល​ជួយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ការពារ​កោសិកា​ចៀស​ផុត​ពី​ជំងឺមហារីក​សុដន់ ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ជំងឺមហារីក​សួត និង​ជំងឺមហារីក​ពោះវៀនធំ​។

៥. កាត់​បន្ថយ​ការ​រលាក​សន្លាក់ ៖ នោះ​ក៏​ព្រោះតែ​ផ្លែ​ទទឹម​ជា​ប្រភព​នៃ​សារធាតុ flavonoids និង polyphenols​។ លើស​ពី​នេះ​ទៅ​ទៀត​ផ្លែ​ឈើ​ពណ៌​ក្រហម​នេះ​ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដូច​ជា​ជំងឺហឺត​និង​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ​(​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ