យោងតាមប្រភពពីធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ហាងឆេងលុយដុល្លារកាណាដា ធៀបនឹងលុយរៀលដែលគិតចាប់តាំងពីថ្ងៃទី ២៤ ខែមិថុនារហូតមកដល់ថ្ងៃនេះ គឺមានការប្រែប្រួល និងកើនឡើងជាបន្តបន្ទាប់ ។ ជាក់ស្តែងហាងឆេងថ្ងៃនេះ និងថ្ងៃម្សិលមិញក៏មានការកើនឡើងផងដែរ គឺ ១ដុល្លារកាណាដាទិញចូល ៣១០០ រៀល លក់ចេញ ៣១៣១ រៀល ហើយកាលពីម្សិលមិញគឺ ១ដុល្លារកាណាដា ទិញចូល ៣០៨៨ រៀល លក់ចេញ ៣១១៩ រៀល ។
ខាងក្រោមនេះ គឺជាអត្រាប្តូរប្រាក់រវាងបណ្តាប្រទេសមួយចំនួនធៀបនឹងប្រាក់រៀលខ្មែរសម្រាប់ថ្ងៃនេះ ៖ ១ដុល្លារ អូស្ត្រាលី ទិញចូល២៨៣៨ រៀល លក់ចេញ ២៨៦៦ រៀល ១ហ្វ្រង់ ស្វីស ទិញចូល ៤១៦១ លក់ចេញ ៤២០២ រៀល ១អឺរ៉ូ ទិញចូល ៤៦២៦ រៀល លក់ចេញ ៤៦៧២ រៀល ១ផោន អង់គ្លេសទិញចូល ៥១៦៣ រៀល លក់ចេញ ៥២១៤ ដោយឡែកហាងឆេងប្រាក់ដុល្លារអាមេរិកតាមប្រភព លី ហួរ គឺ ១ដុល្លារ ទិញចូល ៤០៧៣ រៀល លក់ចេញ ៤០៨០ រៀល ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ