តារាស្រីសិចស៊ីកប់រូបនេះបានបង្ហាញរឿង៣យ៉ាង


ថៃ​៖ ជា​ធម្មតា​អ៊ិ​ន​ស្តា​ក្រាម​របស់ ពើ​ន អៃ​រិ​ន (Irin Sriklao) មាន​វ័យ៣៩ឆ្នាំ ដែល​នាង​ជា​តារា​សម្ដែង តារាចម្រៀង និង​ជា​ពិ​ធិ​ការិនី​ផង​នោះ បាន​បង្ហាញ​តែ​រូប​សិ​ច​ស៊ី​ៗ ស្លៀក​ឈុត​ហែល​ទឹក​ទៅ​កម្សាន្ត​កន្លែង​ផ្សេង​ៗ​ជា​ប្រចាំ​ ។ តែ​ចុង​ក្រោយ​នេះ​ក៏​មានរឿង​ខុស​ប្រក្រតី នៅ​ពេល​ដែល​ម្ចាស់ខ្លួន​បាន​ចេញ​មកបង្ហាញ​ថា បើសិនជា​មិន​នៅ​ហើយ សូម​ឱ្យ​បែងចែក​ទ្រ​ព្រ​សម្បត្តិ​នានា​ជា ៣ ចំណែក រួម​ទាំង​បាន​ប្រាប់​ថា​បាន​បរិច្ចាគ​រាង​កាយ​ឱ្យ​កាក​បាត​ក្រហម​ថៃ​ហើយ​ដែរ​។

ការ​បង្ហាញរបស់ ពើ​ន នា​ពេល​នេះ ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​ចូល​អាន​ហើយ ភ័យ​ព្រួយ តែ​ក៏​អនុមោទនា​បុណ្យ​ជាមួយនឹង ពើ​ន អៃ​រិ​ន សម្រាប់​ចិត្តសប្បុរស យ៉ាង​នា​ក៏​ចង់​ឃើញ​ពើ​ន នៅ​ក្នុង​វិស័យ​សិល្បៈ និង​នៅ​ចង់​ឃើញ​នាង​មាន​រូបថត​ស្អាត​ៗ​សិ​ច​ស៊ី​ត​ទៀត​។

«​សុំ​អនុញ្ញាត​ប្រើ​កន្លែង​នេះ​… ពើ​ន មានការ​តាំងចិត្ត​មួយ​មក​យូរហើយ​ចា៎​… មិត្ត​ៗ​អាច​នឹង​ដឹង​ស្រាប់​ហើយ​ថា​ជីវិត​រប​ស់ពើន ខ្លួន​មួយ មិន​មាន​អ្នក​ណា​ទេ​… ហើយ​បើសិន​ថ្ងៃមួយ ពើ​ន​មិន​នៅ​ទៀត​ទេ សូម​ផ្ញើ​ឱ្យ​ដេញថ្លៃ ផ្ទះ រថយន្ត ទ្រព្យធន​ជាទី​ស្រឡាញ់​រប​ស់ពើន គ្រប់យ៉ាងបែង​ជា៣ចំណែក (១) មូលនិធិ​ទាក់ទង​នឹង​សិទ្ធិ​ស្ត្រី និង​ក្មេង​ៗ (២) មូលនិធិ​ទាក់ទង​នឹង​ឆ្កែ ឆ្មា​ពិការ គ្មាន​ទីលំនៅ និង​ទី (៣) មន្ទីរពេទ្យ​បព្វជិត​… រួម​ទាំង​កែវភ្នែក​និង​រាង​កាយ​ដែល​បរិច្ចាគ​ជាមួយនឹង​កាក​បាត​ក្រហម​រួច​ហើយ​… ជិ​វិត​ពិតជា​ខ្លី​ណាស់​… របស់​ផ្សេង​ៗ​ជា​របស់​ក្រៅ​កាយ​… មិន​យក​អ្វី​ទៀត​ឡើយ​… សូម​ផ្ញើ​ចេតនា​រប​ស់ពើន​ទុក​ផង​ចា៎​… អរគុណ​ចា៎​»៕ កែសម្រួលដោយ ៖ សុឃាក់

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ