ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចតឡាននិង​រត់​ដេញចាប់​ម៉ូយ​​​តាក់​ស៊ី​…​ជា​​ដំបៅព្យាបាលអត់ជា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះ​បី​ជា​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ក្នុង​ការ​រៀបចំ​នូវ​សណ្តាប់ធ្នាប់ និង​របៀប​រយ​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​នា​ពេល​បច្ចុប្បន្ន​នេះ ការ​ឈប់​ចត​រថយន្ត និង​រត់​ដេញចាប់​ម៉ូយ​ពី​សំណាក់​បងប្អូន​​ជា​អ្នក​រត់​តាក់ស៊ី​ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១ នៅ​តែ​ជាដុំដំបៅ​ដ៏​សែន​ផ្សា…

រាជធានី​ភ្នំពេញ ៖ បើ​ទោះ​បី​ជា​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ក្នុង​ការ​រៀបចំ​នូវ​សណ្តាប់ធ្នាប់ និង​របៀប​រយ​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​នា​ពេល​បច្ចុប្បន្ន​នេះ ការ​ឈប់​ចត​រថយន្ត និង​រត់​ដេញចាប់​ម៉ូយ​ពី​សំណាក់​បងប្អូន​​ជា​អ្នក​រត់​តាក់ស៊ី​ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១ នៅ​តែ​ជាដុំដំបៅ​ដ៏​សែន​ផ្សា ក្នុង​ចិន្តា​អាជ្ញាធរ​សង្កាត់​ខណ្ឌ​ដដែល ខណៈ​ដែល​បងប្អូន​អ្នក​ប្រកប​របរ​មួយ​នេះ នៅ​តែ​មិន​គោរព​តាម​គោលការណ៍​ណែនាំទាល់តែសោះ ។

​ថ្លែង​ក្នុង​អង្គប្រជុំក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ ​ព្រឹក​ថ្ងៃ​ទី​២៧ ​មិថុនា ​នេះ អភិបាល​ខណ្ឌ​ច្បារ​អំពៅ លោក​
ចេ​ង មុនី​រ៉ា បាន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ សម្រាប់​អង្គប្រជុំយក​មក​ធ្វើការដោះ​ស្រាយ ប៉ុន្តែ​បញ្ហា​ចម្បង​នោះ គឺ​ការ​ចត​រថយន្ត និង​រត់​ចាប់​ម៉ូយ​ពី​សំណាក់​បងប្អូន​អ្នក​រត់​តាក់ស៊ី​តែ​ម្តង ដែល​ជា​ដំបៅ​របស់​អាជ្ញាធរ ហើយ​ព្យាបាល​មិន​ទាន់​ជា​សះ​ល្អ​សោះនោះឡើយ ។

លោក​​ឱ្យ​​ដឹង​ថា កន្លង​ទៅ​ អាជ្ញាធរ​ខណ្ឌ​ធ្លាប់​ធ្វើការ​ចាប់​ឃាត់​នូវ​រាល់​ក្រុម​អ្នក​រត់​អ្នក​ស៊ី​ទាំងឡាយ ​ដែល​បាន​ឈប់​រថយន្ត​ចាំ​ដឹក​ភ្ញៀវ និង​រត់​ចាប់​ម៉ូយ​យ៉ាង​ប្រសាច ​ពាសពេញ​លើ​ដងផ្លូវ​ជាតិ​លេខ​១ ដោយ​បាន​ចាប់​ឃាត់​មក​អប់​រំជា​ច្រើន​លើក​ច្រើន​សារ រហូត​មាន​វិធាន​ការណ៍​ឃាត់​ទាំង​មនុស្ស និង​រថយន្ត​រក្សា​ទុកជា​ច្រើន​ម៉ោង និង​ជា​ច្រើន​ថ្ងៃ​ផង​ដែរ ប៉ុន្តែ​បងប្អូន​ក្រុម​អ្នក​ដែល​ប្រកប​របរ​រត់​តាក់ស៊ី​មួយ​ចំនួន​ធំ ហាក់​មិន​ខ្លាចរអា​ចំ​ពោះ​​វិធានការ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​បន្តិច​ណា​សោះឡើយ ។

ពោលគឺ​ពួក​គាត់​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​តែ​មួយ​រយៈ​ពេល​ខ្លី​ បន្ទាប់​ពី​ទទួល​រង​វិធានការ​របស់​អាជ្ញាធរ​ប៉ុ​ណ្ណោះក្រោយ​ៗ​មក សកម្មភាព​បំពាន​ដដែល​នោះ ក៏​កកើត​ឡើង​មក​ជា​បន្តបន្ទាប់​ដដែល​វិញ ។ លោក​អភិបាល​ខណ្ឌបញ្ជាក់​ថា លោក​មិន​ដែល​គិត​ចង់​មាន​វិធាន​ការណ៍​ផ្នែក​ផ្លូវច្បាប់​ ជាមួយ​បងប្អូន​ក្រុម​អ្នក​រត់​តាក់ស៊ី​ឡើយ ព្រោះ​បងប្អូន​ជា​ពលរដ្ឋ​ធម្មតា​ដែល​ប្រកប​របរ​រកស៊ី​រត់​តាក់ស៊ី​ចិញ្ចឹមជីវិត​ប៉ុ​ណ្ណោះ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ លោក​អភិបាល​ស្នើរ​អោយ​បងប្អូន​ត្រូវ​គិត​អំពី​ផល​ប៉ះពាល់​ទៅ​លើ​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​ផង ពិសេស ​សូម​ស្តាប់​តាម​ការ​ណែនាំ​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្លាប់​បាន​ពន្យល់​កាលពី​ពេល​កន្លង​ទៅ​ផង ដើម្បី​ធានា​បាន​របៀបរៀបរយ​ល្អ​តាម​ដងផ្លូវ​សា​ធារណៈ ។

លោក​បញ្ជាក់​ថា ក្នុង​ករណី​ដែល​ការ​ខំប្រឹង​ប្រែង​របស់​អាជ្ញាធរ​ នៅ​តែ​មិន​មាន​ផ្លែផ្កា​ល្អ​នោះ អាជ្ញាធរធ្វើ​ការ​ពិភាក្សា​ជាមួយ​អធិការ​នគរបាល​ខណ្ឌ ដើម្បី​ឈាន​ទៅ​ដល់​ការ​មាន​វិធាន​ការណ៍​ផ្នែក​ផ្លូវច្បាប់ ចំ​ពោះ​ក្រុម​អ្នក​រត់​តាក់ស៊ី​ទាំងឡាយ​ណា ​ដែល​បន្ត​ល្មើស​នឹង​ការ​ណែនាំ​ជា​បន្តបន្ទាប់ ធ្វើ​អោយ​សណ្តាប់ធ្នាប់​លើ​ដងផ្លូវ​សា​ធារ​ណៈ ​ត្រូវ​បាន​បាត់បង់​របៀបរៀបរយ​នោះ។

សូម​បញ្ជាក់​ទៀតថា ក្នុង​អង្គប្រជុំនៅ​ព្រឹក​ថ្ងៃខែ​ដដែល អភិបាល​ខណ្ឌក៏​បាន​ស្នើរ​ដល់​គ​ណៈ​បញ្ជ​ការ​ឯក​ភាព​សង្កាត់​ទាំង​៨​ក្នុង​មូលដ្ឋាន ធ្វើ​យ៉ាងណា​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្លាំង​បន្ថែម​លើ​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង ពិសេស​នោះគឺ​សណ្តាប់ធ្នាប់ នៅ​តាម​បណ្តា​ផ្សា​តូច​-ធំ ​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន ដែល​បញ្ហា​នេះ ជា​កត្តា​ធ្ងន់ធ្ងរ​ខ្លាំង ប៉ះពាល់​ដល់​របៀបរៀបរយ​តាម​ដងផ្លូវ​ក្នុង​សង្គម ។

អត្ថបទសរសេរ ដោយ