អត្ថ​ប្រយោជន៍របស់ «ផ្លែទៀប​» ទប់ស្កាត់​បញ្ហា​​​ជា​ច្រើន​ស្មាន​មិន​ដល់​


“​ទៀប​” ជា​ផ្លែ​ឈើ​ហូប​ផ្លែ​ម្យ៉ាង​ដែល​មាន​រសជាតិ​ផ្អែម​ឆ្ញា​ញ់​និង​សម្បូរ​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បើ​ទោះជា​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់ ឬ​ឧស្សាហ៍​ទទួលទាន​ញឹកញាប់​ប៉ុណ្ណា​ក៏​ដោយ ក៏​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​ផ្លែ​ឈើ​នេះ​អាច​ផ្ដល់​ឥទ្ធិពល​វិជ្ជមាន​គួរ​អោយ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​! ខាង​ក្រោម​វេ​ប​សាយ​សុខភាព​Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការ​ទទួលទាន​ផ្លែទៀប ៖

១. ទប់ស្កាត់​ជំងឺហឺត ៖ ប្រសិនបើ​អ្នក​កំពុង​ទទួល​រង​បញ្ហា​នៃ​ជំងឺហឺត​នោះ​ផ្លែទៀប គឺជា​ជម្រើស​នៃ​អាហារ​ដ៏​ល្អ​សម្រាប់​អ្នក​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ប្រភេទ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺហឺត ក៏​ដូច​ជា​សម្រាល​អាកា​រៈ​នៃ​ជំងឺ​នេះ​ផង​ដែរ​។

២. ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ៖ ផ្លែទៀប​មាន​ផ្ទុក​ពេញ​ទៅ​ដោយ​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​។ នោះ​ក៏​ព្រោះតែ​វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ tannins និង​សារធាតុ astringent ដែល​ជួយ​ព្យាបាល​ជំងឺមហារីក​ច្រើន​ប្រភេទ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ដុំ​សាច់​។ ផ្លែទៀប​ក៏​មាន​ផ្ទុក​សារធាតុ acetogenin និង​សារធាតុ alkaloids ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ផង​ដែរ​។

៣. កាន់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ៖ ជាតិ​ស​សៃ គឺ​មាន​ឥទ្ធិពល​បំផុត​ក្នុង​ការ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​និង​ទប់ស្កាត់​មិន​អោយ​កើត​មាន​បញ្ហា​ស្ទះ​ស​សៃ​ឈាម​។ ហើយ​ផ្លែទៀប​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ រួម​ទាំង​វីតាមីន niacin ដែល​ជួយ​ក្នុង​ការ​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល ឬ​ជាតិ​ខ្លាញ់​ល្អ​ក្នុង​រាង​កាយ​។

៤. ពង្រឹង​សុខភាព​បេះដូង ៖ នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន B​។ វីតាមីន​ប្រភេទ​នេះ​មាន​​ប្រសិទ្ធិ​ភាព​ជួយ​ទប់ស្កាត់​ការ​កកើត​ឡើង​នូវ​សារធាតុ​អាស៊ីត​អា​មី​ណូ homocysteine​។ ការ​កើន​ឡើង​ខ្ពស់​នៃ​កម្រិត​អាស៊ីត​អា​មី​ណូ​មួយ​នេះ គឺ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។

៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ ផ្លែទៀប​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​មាន​ប្រសិទ្ធិ​ភាព​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទប់ស្កាត់​ជំងឺឆ្លង​ផ្សេង​ៗ ជា​ពិសេស​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​។

៦. ជួយ​បង្កើន​ថាមពល​ភ្លាម​ៗ​ដល់​រាង​កាយ ៖ នោះ​ក៏​ព្រោះតែ​ផ្លែទៀប​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ thiamin ដែល​ជា​សារធាតុចិញ្ចឹម​ចាំបាច់​មួយ​ជួយ​បំ​លែង​ជាតិ​ស្ករ​ទៅ​ជា​ថាមពល​។

៧. ទប់ស្កាត់​បញ្ហា​សម្រាលកូន​មុន​កំណត់ ៖ ជាតិ​ទង់ដែង​ចាំបាច់​ដែល​រាង​កាយ​ស្ត្រី​ត្រូវការ​កំឡុង​ពេល​មាន​ផ្ទៃពោះ គឺ ១០០ មី​លី​ក្រាម ហើយ​ផ្លែទៀប ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​នេះ​។ ជាតិ​ទង់ដែង​មាន​លក្ខណៈសម្បត្តិ​ពិសេស​ក្នុង​ការ​បង្កើន​កម្រិត​នៃ​អេ​ម៉ូ​ក្លូ​ប៊ី​ន ដូច្នេះ​ហើយ​ទើប​វា​ទប់ស្កាត់​បញ្ហា​នៃ​ការ​សម្រាលកូន​មុន​ពេល​កំណត់​។ លើស​ពី​នេះ​ទៅ​ទៀត ផ្លែទៀប ក៏​ជួយ​ក្នុង​ដំណើរការ​នៃ​ការ​លូតលាស់​នៃ​ស្បែក ស​សៃ​ពួរ និង​ស​សៃ​ឈាម ក្នុង​គភ៌​ផង​ដែរ​។

៨. បង្កើន​សុខភាព​ខួរក្បាល ៖ វីតាមីន B complex នៃ​ផ្លែទៀប​ជួយ​គ្រប់គ្រង​សារធាតុ​គីមី gamma-aminobutyric acid (GABA) ក្នុង​ខួរក្បាល​ទប់ស្កាត់​បញ្ហា​រលាក ភាព​តានតឹង ស្ត្រេ​ស និង​ជំងឺ​ធ្លាក់​ទឹកចិត្ត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ