ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​នាំ​កូន​តូច​ចូល​ដេក​ក្នុង​រថយន្ត ជិត​២​ម៉ោង​ក្រោយមក ផ្អើល​ឆោឡោ​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ឪពុក​នាំ​កូនប្រុស​ម្នាក់​អាយុ​៥​ឆ្នាំទៅ​មើល​ជាង​ជួសជុល​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ដោយ​២​នាក់​ឪពុក​និង​កូន​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពេលកំពុង​​មើល​ជាង​ជួសជុល​បាន​មួយសន្ទុះ ឪពុក​មាន​អារម្មណ៍​ថា​ងងុយដេក​ក៏​ចូល​ក្នុង​រថយន្ត​របស់​ខ្លួន​ម៉ាក​កាម​រី​បា​ឡែ​ន ដោយ​មាន​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​ផង​ដើម្បី​បើក​ម៉ាស៊ីនត្រជាក់ ហើយ​ឪពុក​ដេក​នៅ​បាំង​ខាង​មុខ និង​ដាក់​កូន​នៅ​បាំង​ខាងក្រោយ លុះ​ជិត​២​ម៉ោង​ក្រោយមក…

ខេត្តព្រៃវែង ៖ ឪពុក​នាំ​កូនប្រុស​ម្នាក់​អាយុ​៥​ឆ្នាំទៅ​មើល​ជាង​ជួសជុល​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ដោយ​២​នាក់​ឪពុក​និង​កូន​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពេលកំពុង​​មើល​ជាង​ជួសជុល​បាន​មួយសន្ទុះ ឪពុក​មាន​អារម្មណ៍​ថា​ងងុយដេក​ក៏​ចូល​ក្នុង​រថយន្ត​របស់​ខ្លួន​ម៉ាក​កាម​រី​បា​ឡែ​ន ដោយ​មាន​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​ផង​ដើម្បី​បើក​ម៉ាស៊ីនត្រជាក់ ហើយ​ឪពុក​ដេក​នៅ​បាំង​ខាង​មុខ និង​ដាក់​កូន​នៅ​បាំង​ខាងក្រោយ លុះ​ជិត​២​ម៉ោង​ក្រោយមក ពេល​ឪពុក​ភ្ញាក់ពីដេក​ទើប​ដឹង​ថា​កូន​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុ​ការ​ណ៍ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៦ មិថុនា នៅ​ចំណុច​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ថា​ច កៀង​ហុ​ក​ឡេ​ង ភេទ​ប្រុស អាយុ​៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​មាន​ឪពុក​ឈ្មោះ គង់ វណ្ណ​ថា​ច អាយុ​៣៨​ឆ្នាំ ។

លោក​វរសេនីយឯក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាម​រក៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ឪពុក​បាន​នាំ​កូនប្រុស​ទៅ​មើល​ជាង​ជួសជុល​រថយន្ត​ធុន​ធំ​របស់​ខ្លួន​នៅ​ក្បែ​កន្លែង​កើតហេតុ ដោយ​២​នាក់​ឪពុក​នឹង​កូន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ។

លោក​អធិការ​នគរបាល​ស្រុក​ពាម​រក៍​ក៏​បាន​បន្ត​ថា លុះ​ពេល​មើល​ជាង​ជួសជុល​រថយន្ត​ធុន​ធំ​បាន​មួយសន្ទុះ ឪពុក​មាន​អារ​ម្ម​ណ៏​ងងុយដេក ហើយ​ក៏​ចូល​ដេក​ក្នុង​រថយន្ត​របស់​ខ្លួន​ម៉ាក​កាម​រី​បា​ឡែ​ន ដោយ​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​ផង​ដើម្បី​បើក​ម៉ាស៊ីនត្រជាក់ បន្ទាប់​មក​ឪពុក​ដេក​នៅ​បាំង​ខាង​មុខ ហើយ​ដាក់​កូន​នៅ​បាំង​ខាងក្រោយ​អោយ​អង្គុយ​លេង​ទូរស័ព្ទ លុះ​រយៈពេល​១​ម៉ោង​និង​៥០​នាទី​ក្រោយមក ពេល​ឪពុក​ភ្ញាក់ពីដេក​ឃើញ​កូន​ដេក​ដែរ ក៏​ដាស់​កូន​ឱ្យ​ក្រោក ស្រាប់តែ​ឃើញ​ខ្លួនប្រាណ​កូន​រឹង​អស់​ទៅ​ហើយ ទើប​ដឹង​ថា​កូន​ស្លាប់ ហើយ​ក៏​មានការ​ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង​។

​តាម​​ប្រភព​ពី​ក្រុម​គ្រួសារ​ក្មេង​ប្រុស​រង​គ្រោះ​បានអោយ​ដឹង​ថា កុមា​រ៉ា​រង​គ្រោះ​មាន​ជម្ងឺគ្រុនឈាម ហើយ​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ និង​ទើបតែ​ចេញពី​មន្ទីរពេទ្យ​ថ្មី​ៗ​នេះ ហើយ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ គឺ​គេ​សង្ស័យ​ថា កុមា​រ៉ា​រង​គ្រោះ​ប្រតិកម្ម​នឹង​ម៉ាស៊ីនត្រជាក់​ក្នុង​រថយន្ត ដែល​ឪពុក​បើក​អោយ​ត្រជាក់​ខ្លាំង និង​មាន​រយៈពេល​យូរ ទើប​បណ្តាល​អោយ​កុមា​រ៉ា​រង​គ្រោះ​គាំងបេះដូង​ស្លាប់​បែប​នេះ​តែ​ម្តង ។

បច្ចុប្បន្ន សព​កុមា​រ៉ា​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)