Rivaldo យល់ថា Neymar គួរតែចេញពី PSG នៅពេលនេះ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា អតីតកីឡាកររបស់ Barcelona ក្នុងចន្លោះឆ្នាំ១៩៩៧និង២០០២ Rivaldo បានអះអាងថា Neymar…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា អតីតកីឡាកររបស់ Barcelona ក្នុងចន្លោះឆ្នាំ១៩៩៧និង២០០២ Rivaldo បានអះអាងថា Neymar…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា អតីតកីឡាកររបស់ Barcelona ក្នុងចន្លោះឆ្នាំ១៩៩៧និង២០០២ Rivaldo បានអះអាងថា Neymar គួរតែចេញពីក្លិបបារាំង PSG នៅពេលនេះ ហើយត្រឡប់ទៅកាន់ក្លិប Barcelona។
ការលើកឡើងមកថា Neymar ចង់ចាកចេញពី PSG ទៅកាន់ Barcelona ត្រូវបានលេចលឺជាយូរណាស់មកហើយ តាំងពី PSG ទិញយក Neymar ក្នុងតម្លៃ១៩៨លានផោនមកម្ល៉េះ។ គេក៏លឺពាក្យចចាមអារាមថា Neymar បានផ្ញើសារទៅមិត្តរួមក្រុមថា នឹងត្រឡប់មកលេងនៅ Barcelona វិញ។ សារព័ត៌មានក៏បានបង្ហើបទៀតថា Neymar បានផ្ញើសារទៅកាន់ម្ចាស់ក្លិប PSG លោក Nasser Al-Khelaif ថា៖ «ខ្ញុំមិនចង់លេងនៅ PSG ទៀតទេ។ ខ្ញុំចង់ត្រឡប់ទៅផ្ទះវិញ ដែលជាកន្លែងខ្ញុំមិនគួរចាកចេញសោះតាំងពីដើមមក។»
Rivaldo ក៏បានប្រាប់សារព័ត៌មាន SunSport ថា៖ «គេ (Neymar) ត្រូវតែសម្រេចចិត្តឱ្យបាននៅពេលនេះ មិនចាំបាច់ត្រូវចាំដល់រដូវកាលក្រោយ។ ការចាកចេញពី Barcelona គឺពិតជាលឿនពេក និង ជាការសម្រេចចិត្តមិនបានល្អិតល្អន់។ ម្យ៉ាងវិញទៀត នាយកក្លិប PSG បានកំពុងតែបើកទ្វារ ប្រសិនបើគេចង់ចាកចេញ។» Rivaldo បានបន្តទៀតថា៖ «គេគឺជាកីឡាករល្អ ដែលមានកំហុសក្នុងការសម្រេចចិត្តចាកចេញពី Barcelona។ ខ្ញុំគិតថានេះគឺជាឱកាសល្អសម្រាប់ការត្រឡប់មកវិញ ហើយប្រសិនបើគេត្រឡប់មកវិញ អ្វីៗនឹងមានការប្រែប្រួល។ ខ្ញុំគិតថា គេលេងបានល្អសម្រាប់ PSG តែលីគបារាំង មិនដូចគ្នាជាមួយនឹងលីគអង់គ្លេសឬអេស្ប៉ាញទេ។ លីគបារាំងល្អ តែមិនល្អសម្រាប់កីឡាករសមត្ថភាពប៉ុន Neymar ឡើយ។»
តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ ចំពោះការលើកឡើងរបស់ Rivaldo ដែលជាកីឡាករជើងចាស់? កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ