ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត CNRP ទាមទារ EU ផ្តល់ EBA ដល់​កម្ពុជា​វិញ ដោយ​ដាក់​ល័ក្ខខ័ណ្ឌ​មួយ​ចំនួន​ដល់​រាជរ​ដ្ឋា​ភិ បាល​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​មន្ត្រី ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​ជួប​ថ្នាក់ដឹកនាំ​សហគមន៍​អឺរ៉ុប​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ឈប់​ដក​អនុគ្រោះ​ពន្ធ (EBA) ចំពោះ​កម្ពុជា ប៉ុន្តែ​ដាក់​ល័ក្ខខ័ណ្ឌ​មួយ​ចំនួន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​មន្ត្រី ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​ជួប​ថ្នាក់ដឹកនាំ​សហគមន៍​អឺរ៉ុប​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ឈប់​ដក​អនុគ្រោះ​ពន្ធ (EBA) ចំពោះ​កម្ពុជា ប៉ុន្តែ​ដាក់​ល័ក្ខខ័ណ្ឌ​មួយ​ចំនួន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ។

យោង​តាម​វី​ឌី​អូ​ឃ្លី​ប​លោកស្រី មួរ សុខ​ហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន លើក​ឡើង​ថា អ្វី​ដែល​លោកស្រី និង​លោក សម រ​ង្ស៊ី និង​សហការី​មួយ​ចំនួន​ទៅ​ទីក្រុង ប្រូច ស៊ែ​ល​ប្រទេស​ប៊ែ​ល​ស៊ិ​ច ដើម្បី​ទាមទារ​ឲ្យ​សហគមន៍​អឺរ៉ុប​បន្ត​ផ្តល់​អនុគ្រោះ​ពន្ធ (EAB ) ដល់​កម្ពុជា ប៉ុន្តែ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ដោះ​លែង​លោក​កឹ​ម សុខា ទាមទារ​ឲ្យ​មាន​សិទ្ធិ​សេ រី​ភាព​ជូន​ប្រជាពលរដ្ឋ ទាមទារ​ឲ្យ​មាន​លទ្ធិ​ប្រជា​ធិ​តេ​យ្យ ការ​គោរព​សិទ្ធ​មនុស្ស​ជាដើម ។

លោកស្រី​បាន​បញ្ជាក់​ថា ៖«​ទាំង​អស់នេះ គឺជា​ល័ក្ខខ័ណ្ឌ​ដែល​យើង​ទាមទារ​ទៅ​កាន់​សហគមន៍​អឺរ៉ុប ដើម្បី​កុំ​ឲ្យ​ដក​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ។ លោកស្រី​បាន​គូសបញ្ជាក់​ថា​៖«​យើង​មកនេះ​មិន​មក​ទាមទារ​ឲ្យ EU ដក EBA ទេ សុំ​ស្តាប់​ឲ្យ​ច្បាស់ គឺ​យើង​ទាមទារ​ឲ្យ​ដោះ​លែង​លោក​កឹ​ម សុខា ទាមទារ​ឲ្យ​មាន​សិទ្ធិ​សេរីភាព លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ និង​ទាមទារ​ឲ្យ​សហជីព​ទាំងឡាយ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ស្រប តាម​លទ្ធិ ប្រជាធិបតេយ្យ​» ។

ចំណែក​លោក​សម រ​ង្ស៊ី​អតីត​ប្រធាន​គណបក្ស​ស​ង្ក្រោះ​ជាតិ​បាន​លើក​ឡើង​ថា​លោ ក បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​កាន់​ទីក្រុង​ប្រូច​សែ​ល​ប្រទេស​ប៊ែ​ល​ស៊ិ​ច ដើ ម្បី​ជួប​ថ្នាក់ដឹកនាំ នឹង មាន​ឥទ្ធិពល​នៅ​សភាព​អ៊ឺ​រ៉ុ​ប ។ លោក​ថា សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ជំហរ​របស់ EU គេ​ថា រ ង់​ចាំ​ក្រុងភ្នំពេញ​ក្នុង​ការ​ចាត់​ពេលវេលា បើ​កាន់តែ​ឆាប់​កាន់តែ​ល្អ ដើម្បី​ដោះ​លែង​លោក​កឹ​ម សុខា ដើម្បី​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ ។ ជាមួយ​គ្នា​នោះ​ដែរ​អតីត​មេ​បក្ស​ប្រឆាំង​ក៏​បាន​លើក​ឡើង​ថា វាសនា​កម្មករ​រាប់​សែន​នាក់ គឺ​ត្រូវ​សម្តេច ហ៊ុន សែន​ជា​អ្នក​សម្រេច ។ លោក​ថា ដើម្បី​រក្សា​ប្រព័ន្ធ EBA និង​រក្សា​កា​ងារ ឲ្យ​កម្ម ខ្មែរ​រាប់​សែន​នាក់​សម្តេច​តេ​ជោ ហ៊ុន​សែន ត្រូវ​ដោះ​លែង​លោក កឹ​ម សុខា និង​ឲ្យ​គណ​ប ក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ ។ លោក​បន្ថែម​ថា ដោះ​លែង​លោក កឹ​ម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ ហើយ​ទាមទារ​ឲ្យ​មាន​លទ្ធិ​ប្រជា​ធិ​តេ​យ្យ ដោយ​ប្រជាជន​កម្ពុជា​ចង់បាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច ។

នៅ​ពេល​មាន​គណបក្សប្រឆាំង​នឹង​ស្វែងរក​ការ​ពិត ជាក់ស្តែង​ដូច​ករណី​បាក់​អ គារ​នៅ ព្រះ​សីហ​នុ​កន្លង​មកនេះ​បាន​ស្ងាត់​ទៅ​វិញ ដោយ​គ្មាន​អ្នក​ណា​ស្វែងរក អ្នក​ទទួលខុស​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ប្រ​សិន​មាន​គណបក្សប្រឆាំង​នោះ នឹង​ស្វែងរក​អ្នក​ដែ ល​ត្រូវ​ទទួលខុស ត្រូវ​ចំពោះ ករណី​នេះ​ជា​មិន​ខាន ។

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ក្រុមប្រឆាំង​កំពុង​តែ​វិលវល់ និង​ទាក់​ច្រក​ក្នុង​ការ​រក​ផ្លូវ​ដើរ ។ សូម​ជម្រាប​ថា ទោះបីជា​មាន​អតីត​មេ​បក្ស​ប្រឆាំង និង​សហការី​ខ្លួន​ទាមទារ​ឲ្យ EU បន្ត ផ្តល់ EAB ដល់​កម្ពុជា​យ៉ាងណា​ក្តី គេ​នៅ​ចាំ​ថា​ក្រុមប្រឆាំង​ជា​អ្នក​ទាមទារ​ឲ្យ​សហគមន៍​អឺរ៉ុប​ផ្តាច់ EBA ចំពោះ​កម្ពុជា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ហើយ​លោក កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ