ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកឃើញតែកំប៉ុងស្រាបៀរនិងសាច់ក្លែម…​កំពុងបន្ត​​ស្រាវ​ជ្រាវទៀត

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ លោក​អធិការចាន់ សុខ​គី​ម បាន​ថ្លែង​ទៀត​ថា ស្ថិតនៅ​កន្លែង​កើតហេតុ (ទីតាំងប្រទះសព​)​​​បាន​​បន្សល់​ទុក​កំប៉ុង​ស្រា​បៀរ និង​ប្រអប់​សាច់​ក្លែម​មួយ​ចំនួន ហើយ​នគរបាល​កំពុង​ស្រាវជ្រាវ​រក​មូល​ហេតុ​ឱ្យ​​ច្បាស់​ជុំវិញ​ករណី​នេះ ។…

ខេត្តក្រចេះ ៖ លោក​អធិការចាន់ សុខ​គី​ម បាន​ថ្លែង​ទៀត​ថា ស្ថិតនៅ​កន្លែង​កើតហេតុ (ទីតាំងប្រទះសព​)​​​បាន​​បន្សល់​ទុក​កំប៉ុង​ស្រា​បៀរ និង​ប្រអប់​សាច់​ក្លែម​មួយ​ចំនួន ហើយ​នគរបាល​កំពុង​ស្រាវជ្រាវ​រក​មូល​ហេតុ​ឱ្យ​​ច្បាស់​ជុំវិញ​ករណី​នេះ ។

គួរបញ្ជាក់ថា សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឆេះ​រួញ​ខ្លោច​ ជាមួយ​ដែក​ម៉ូតូ​មួយគ្រឿង នៅ​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ​មួយ​កន្លែង​ក្នុងភូមិដូន​ប៉ុក ឃុំ​ស្រែ​ចារ ស្រុក​ស្នួល និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា បន្ទាប់​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ពី​ចេញ​បាត់​ពី​ផ្ទះ​ពេញ​មួយ​ព្រឹក ។ ក

្រោយ​ពី​ពិនិត្យ​រួច នគរបាល​បាន​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ គឺ​​មាន​ឈ្មោះ ខុ​ម សិទ្ធ អាយុ​២៣​ឆ្នាំ រស់ នៅ​ក្នុងភូមិ-​ឃុំ​ខាងលើ ជា​មុខសញ្ញាពាក់ព័ន្ធ​នឹង​គ្រឿងញៀននិង​ធ្លាប់​បែក​ថ្នាំ​ផង​ដែរ ។ ទោះបែប​ណា ការ​ប្រទះ​ឃើញ​សព​ឆេះ​រួញ​ក្រញង់​ជាមួយនឹង​ខ្មោច​ម៉ូតូ​នេះ នគរបាល​ព្រហ្មទណ្ឌ​ស្រុក នៅ​មិន​ទាន់​កំណត់​ច្បាស់​លើ​ករណី​មួយ​នេះ​នៅឡើយ​ទេ ។

អធិការ​នគរបាល​ស្រុក​ស្នួល លោក​វរ​សេី​យ៍​ឯក ចាន់ សុខ​គី​ម ថ្លែង​ថា ករណី​នេះ​នគរបាល​ជំនាញ​កំពុង​ធ្វើ ការ​ស្រាវជ្រាវ ។ សព​បុរស​រង​គ្រោះ​ ត្រូវ​ភ្លើង​ឆេះ​រួញ​ក្រញង់ ស្ទើរ​មើលរូប​រាង​មិន​យល់ គឺ​ឆេះ​ខ្លោច​ក្បែរ ម៉ូតូ​មូ​យ​គ្រឿង​ ដែល​ឆេះ​សល់​តែ​ដែកនៅ​ក្បែរ​ផ្លូវលំ​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ ។ ម៉ូតូ​១​គ្រឿង​នេះ​ គេ​ស្គាល់​ថា ​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ ​ដែល​ធ្លាប់​ជិះ​ទៅ​មក ។

បើ​តាម​ក្រុម​គ្រួសារ​សពបាន​ប្រាប់​នគរបាល​ថា កាលពី​​ព្រឹក​ថ្ងៃ​ទី​២៦ ​មិថុនា ជន​រង​គ្រោះ​បាន​សុំ​លុយ​អ្នក​ផ្ទះ​ចំនួន​២​ពាន់​រៀល ​ដើម្បី​ទៅ​កាប់​អុស​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ ហើយ​នៅ​ពេល​ទៅ​នោះ​ ជន​រង​គ្រោះ​បាន​យក​កាំបិត​ផ្គាក់​ទៅ​ជាមួយ​ផង ។ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​បាត់​មិនឃើញ​ត្រឡប់​មក​វិញ​ទេ ។ លុះ ដល់​ពេល​រសៀល ​មាន​ក្រុម​កម្មករ​ចម្ការ​កៅស៊ូ​រាយការណ៍​មក​នគរបាល​ថា មាន​ករណី​មនុស្ស​ឆេះ​ស្លាប់​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ