ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ ក្រុមប្រឆាំង​ខាងក្រៅ​កំពុង​ថ្ពក់​អ្នកប្រឆាំង​ខាងក្នុង ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​បាន​កំពុង​ធ្វើ​សកម្មភាព ដើម្បី​ថ្ពក់​អ្នកប្រឆាំង​នៅ​ខាងក្នុង ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​បាន​កំពុង​ធ្វើ​សកម្មភាព ដើម្បី​ថ្ពក់​អ្នកប្រឆាំង​នៅ​ខាងក្នុង ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដូច្នេះ​សមាជិក​បក្ស​កាន់ អំណាច កុំ​មើល​ស្រាល ។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ នា ព្រឹក ថ្ងៃ​ទី​២៧ ខែមិថុនា សម្តេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​ថា ជា​មូលដ្ឋាន​យើង​មាន ស្ថេ​រ​ភា ព​នយោបាយ ក៏​ប៉ុន្តែ​យើង​ក៏​បានដឹង​ហើយ​ថា បច្ចុប្បន្ន​នេះ​មាន​ក្រុ ម​នៅ​ក្រៅច្បាប់ ។

ព្រោះថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ហើយ​អ្នកដឹកនាំ​មួយ​ចំនួន​ត្រូវ​បាន​ហាម ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ ឆ្នាំ ។ ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក៏​ដោយ ក៏​មាន​អ្នកមួយ ចំនួន​នោះ​នៅ តែ​បន្ត​ធ្វើ​សកម្មភាព​ពី​ខាងក្រៅ​មក ដើម្បី​ទាក់​ថ្ពក​អ្នក​នៅ​ខាងក្នុង ប៉ុនប៉ង ដើម្បី បំផុស​ឲ្យ​មាន​ចលាចល​ឈាន​ដល់​ផ្តួលរំលំ​រាជរដ្ឋាភិបាល ។ សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា តាម​រយៈ​សកម្មភាព​របស់​ក្រុម​ប្រ​ឆាំ ង​នៅ​ខាង ក្រៅ​បាន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថេ​រ​ភាព​នយោបាយ​នៅ​កម្ពុជា ។ ដូច្នេះ​យើង​មិន​ត្រូវ​មើលងាយ បញ្ហា ចំពោះ​សកម្មភាព​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ស្រាល​នោះ​ទេ ។ ហើយ​យើង​ក៏ មិន​ត្រូវ​ចាត់​ទុក​បញ្ហា​នេះ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​នោះ​ទេ គឺ​យើង​ត្រូវ​បាន​ប្រកាន់​ជំហរ មួយ​ដ៏ រឹង​មាំ​ក្នុង​ការ​រក្សា​ស្ថេ​រ​ភាព​នយោបាយ និង​មាន​វិធានការ​ឲ្យ​ស្រប​តាម​ច្បាប់​ជា​ធរមាន ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច ស ខេ​ង ក៏​បាន​បញ្ជាក់​ថា ៖«​យើង​លើកទឹកចិត្ត​សម្រាប់​ការ​ចូលរួម ដើម្បី​អនុវត្ត​របប​នយោបាយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ ជា​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស អី​ញ្ចឹ​ង​របប​នយោបាយ​ណា​ដែល​ស្របច្បាប់ និង​រដ្ឋធម្មនុញ្ញ ដើម្បី​ពង្រឹង និង​ក សាង​លទ្ធិប្រជាធិបតេយ្យ គឺជា​ការ​ត្រឹមត្រូវ ។ ប៉ុន្តែ​សកម្មភាព​ណា​ដែល មិន​ស្រប​តាមរ ដ្ឋ​ធម្មនុញ និង​ច្បាប់​ជា​ធរមាន​យើង​ចាត់​ទុក​ថា មិន​ត្រឹមត្រូវ​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា ចំពោះ​សកម្មភាព​របស់​ក្រុមប្រឆាំង គឺ​ត្រូវ​យកចិត្តទុកដាក់ និង​ដោះស្រាយ ។

ក្នុង​ន័យ​នេះ​សម្តេច​ក៏​បាន​លើក​ឡើងជា​ច្រើន​ដង​ហើយ នៅ​កន្លែង​ផ្សេង​ដូច​ជា ការ​ជួបជុំ​គ្នា​ហូប​បញ្ចុក ឬ​ហូប​ម្ហូបអាហារ​ផ្សេង គឺ​ធាតុ​ពិត គឺជា​ការ​ជួបជុំ​នយោបាយរ បស់​ក្រុមប្រឆាំង ។ ប៉ុន្តែ​សម្រាប់​យើង​ជួបជុំ​ហូប​នំ​បញ្ចុក គឺ​ដើម្បី​សប្បាយ ។ ផ្ទុយ​ទៅ​វិញ សម្រាប់ ក្រុមប្រឆាំង គឺ​នាំ​គ្នា​ហូប​នំ​បញ្ចុក គឺ​ដើម្បី​មានឱកាស​ជុំ​គ្នា​តែ​ប៉ុណ្ណោះ ។ សម្តេច​បញ្ជាក់​ថា ៖«​បញ្ហា​នេះ​ខ្ញុំ​បាន​បញ្ជាក់​ថា បើ​ជុំ​គ្នា ដើម្បី​ប្រមូលផ្តុំ​រៀបចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣ វា​ល្អ សម្រាប់​ប្រទេស​ជាតិ ប៉ុន្តែ​ជួបជុំ​គ្នា ដើម្បី​ប្រមូល​កម្លាំង ដើម្បី​បំប៉ះ​បំបោល គឺ​មិនល្អ​ទេ ។ អី​ញ្ចឹ​ង​ទេ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​យើង​ទាំងអស់​គ្នា​ត្រូវ​ពន្យល់​ប្រជាពលរដ្ឋ ដើម្បី​ជៀសវាង​ឲ្យ​គាត់​បាន​យល់ កុំ​ឲ្យ​គាត់​ចូលរួម​សកម្មភាព​នេះ ដើម្បី​ប៉ះពាល់​ស្ថាន ភាព សង្គម​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ