ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៖ មួយ​រយៈពេល​នេះ​គ្រឿងញៀ.ន​នាំ​ចេញពី​ខ្មែរ​ទៅ​ថៃ​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា រយៈកាល​ចុង​ក្រោយ​នេះ​បញ្ហា​បទល្មើស​គ្រឿងញៀន គឺ​ខ្មែរ​នាំ​ចេញ​ទៅ​ថៃ​ច្រើន​ជាង​ថៃ​នាំ​ចូល​មក​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា រយៈកាល​ចុង​ក្រោយ​នេះ​បញ្ហា​បទល្មើស​គ្រឿងញៀន គឺ​ខ្មែរ​នាំ​ចេញ​ទៅ​ថៃ​ច្រើន​ជាង​ថៃ​នាំ​ចូល​មក​ខ្មែរ ខណៈ​រយៈកាល​ជាង​១០​ឆ្នាំ​មុន​ថៃ​បាន​នាំ​ចូល​គ្រឿងញៀន មក​ខ្មែរ ច្រើន​ជាង​ខ្មែរ នាំ​ចូល​ទៅ​ថៃ ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល​ខេត្តព្រះវិហារ ។

សម្តេច ស ខេ​ង បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំ​ណែ ង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា​នេះ​យ៉ាង ដូច្នេះ​ថា គ្រឿងញៀន ដែល​ចូល​មក​ដល់​កម្ពុជា គឺ​តាម​រយៈ​ច្រកព្រំដែន (​ព្រះ​វិហារ ស្ទឹង​ត្រែង រតនៈគិរី ) ដែល អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​បង្ក្រាប​បានជា​បន្តបន្ទាប់​កន្លង​មក តែ​ទោះ​មានការ​បង្ក្រាប យ៉ាងណា​ក្ដី​ក៏​បញ្ហា​គ្រឿងញៀន​នេះ នៅ​មិន​ទាន់​បង្ក្រាប​អស់​នៅឡើយ ។ ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​អំពាវនាវ​ឲ្យ​អា​ធរមាន​សមត្ថកិច្ច ទាំង​ប្រជាពលរដ្ឋ ត្រូវ​ដាក់ខ្លួន​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ដោយ​កុំ​ពាក់ព័ន្ធ និង​គ្រឿងញៀន ហើយ​អាជ្ញាធរ មិន​ត្រូវ​នៅ​ពីក្រោយ ដើម្បី​ធ្វើ​ជា​ខ្នងបង្អែក​ឲ្យ​អ្នក​រកស៊ី​គ្រឿងញៀន (​នគរបាល កងទ័ព មន្ត្រីរាជការ​ទាំងអស់​) ហើយ​វិស័យ​ឯកជន​នានា ក៏​ដូច​ជា ប្រជាពលរដ្ឋ មិន​ត្រូវ​គាំទ្រ ឬ​ធ្វើ​ជា​បង្អែក​ឲ្យ​អ្នក​រកស៊ី​គ្រឿងញៀន​ឡើយ ។

សម្ដេច​ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច ទាំងអស់ ត្រូវ​បង្កើន សមត្ថភាព​ចុះ ប្រតិបត្តិការ តាម​ច្រកព្រំដែន​នានា ទប់ស្កាត់ កុំ​ឲ្យ​គ្រឿងញៀន ចូល​មក​កម្ពុជា បាន​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច ស ខេ​ង បាន​ថា មាន​ប្រជាជន រាប់​ម៉ឺន​គ្រួសារ បាន​រង​គ្រោះ​ដោយសារ​បញ្ហា​គ្រឿងញៀន ហើយ​ក្រុម​គ្រួសារ ក៏​បាន​មាន​អារម្មណ៍ សោកសៅ (​វេទនា​) មិន​ចាញ់ អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ឡើយ ។ ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​ក៏​បាន​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិសេស​ក្នុង​ខេត្តព្រះវិហារ​ផ្ទាល់ ត្រូវ​បង្ក្រាប់​បទល្មើស​គ្រឿងញៀន​ឲ្យ​បាន​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទប់ស្កាត់​ឲ្យ​ខាន តែ​បាន​នូវ​ការ​សារា​ចរណ៍​ចែកចាយ​គ្រឿងញៀន នៅ​តាម​ទី​ជនបទ និង​ពិសេស​នៅ​តាម សាលារៀន (​មធ្យមសិក្សា​ឡើង​ទៅ​) ហើយ​លោកគ្រូ អ្នកគ្រូ ដែល​បង្រៀន​សិស្ស នៅ​តាម​វិទ្យាល័យ ត្រូវ​តែ​ជួយ​មើលថែ គ្រប់គ្រង​សិស្ស ឲ្យ​បាន​ម៉ត់ចត់ ព្រោះ​ឪពុក​ម្ដាយ របស់​សិស្ស មិន​បាន​មើលថែ បាន​ឌិ​ត​ដល់​ឡើយ ព្រោះ​អាណាព្យាបាល​សិស្ស ដឹង​តែ​កូន​របស់​ពួក​គាត់​ទៅ​រៀន តែ​កូន​គាត់​ទៅ​ប្រព្រឹត្ត បទល្មើស​អ្វីមួយ​នោះ គឺ​ពួក​គាត់ មិន​បានដឹង​ឡើយ ។

សម្តេច​បញ្ជាក់​ថា​៖«​អាណាព្យាបាល​ត្រូវ​មានការ​ពង្រឹង​ការ​គ្រប់គ្រង​កូនចៅ​របស់​ខ្លួន ឲ្យ​បាន​ល្អ ។ ពាក់ព័ន្ធ​គ្រឿងញៀន​នេះ​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា កន្លង​មកនេះ កម្ពុជា​បាន​ដុត​កម្ទេច​ចោល​គ្រឿងញៀន​ចោល​សរុប​ជាង​២​តោន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ