ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ថែម100$និងបំពាក់មេដាយ​ដល់កម្លាំង​សង្គ្រោះ…ប្រុស២០០$​​ នារី៣០០$​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​សំណើ​របស់​មហាជន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេចតេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បន្ថែម​ថវិកា​១០០​ដុល្លារ​បន្ថែម​ទៀត និង​បំពាក់មេដាយមាស​ដល់​កង​កម្លាំង​ដែល​រុករក​និង​សង្គ្រោះអ្នក​រង​គ្រោះ​ពី​បំណែក​អគារ​កម្ពស់​៧​ជាន់​ដែល​បាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ តប​តាម​សំណើ​របស់​មហាជន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេចតេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បន្ថែម​ថវិកា​១០០​ដុល្លារ​បន្ថែម​ទៀត និង​បំពាក់មេដាយមាស​ដល់​កង​កម្លាំង​ដែល​រុករក​និង​សង្គ្រោះអ្នក​រង​គ្រោះ​ពី​បំណែក​អគារ​កម្ពស់​៧​ជាន់​ដែល​បាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ ហ៊ុ​ុ​ន សែន បាន​ខម​មិ​ុ​ន​តប​ ជាមួយ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​២៦ ខែមិថុនា យ៉ាង​ដូច្នេះ​ថា ៖«​ដោយ​មាន​សំណូមពរ​ពី​បងប្អូន​មួយ​ចំនួន សុំ​ឲ្យ​ខ្ញុំ​បន្ថែម​ជំនួយ​ឱ្យ​កម្លាំង​ដែល​ចូលរួម​ជួយ​សង្គ្រោះ ខ្ញុំ​សូម​បន្ថែម​ជូន​ម្នាក់​ៗ១០០​ដុល្លារ​ថែម​ទៀត គឺ​បុរស​ទទួល​បាន​១​នាក់​២០០​ដុល្លារ នារី​១​នាក់​ទទួល​បាន​៣០០​ដុល្លារ ។ សរុប​នៃ​ការ​ចំណាយ​ជាង​៣០​មុ​ឺ​ន​ដុល្លារ​» ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង ថា ចំពោះ​សំណូមពរ​ឱ្យ​ចែករំលែក​ប្រាក់​ដែល​សប្បុរសជន​ចូលរួម​យក​ទៅ​ជួយ​កម្លាំង​សង្គ្រោះ​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​ខុស​នឹង​គោលដៅ​នៃការ​អំពាវនាវ​របស់ខ្ញុំ និង​ខុស​ពី​បំណង​របស់​សប្បុរស​ជន​ដែល​ចង់​ជួយ​ជន​រង​គ្រោះ ។ ដូចនេះ ត្រូវ​ប្រើ​ថវិការ​ខ្ញុំ​ក្នុង​ការ​ផ្តល់​ជំនួយ​នេះ​វិញ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​បន្ថែម​ថា ថវិកា​បន្ថែម​នឹង​ផ្តល់​ជូន​នៅ​ពេល​បំពាក់​មេដាយមាសជូន​តែ​ម្តង ។ ដូចនេះ សុំ​ឲ្យ​គ្រប់​អង្គភាព​នៃ​កងទ័ព អាវុធហត្ថ នគរបាល សុខាភិបាល កំពង់​ផែ សាលាខេត្ត និង​សាលា​ក្រុងព្រះសីហនុ​និងអង្គភាព​ផ្សេង​ទៀត ទាំង​រដ្ឋ​និង​ឯកជន​ឡើង​បញ្ជី​ឈ្មោះ​បញ្ជូន​មក​លោក គន់ គី​ម និង​លោក​សេង ទៀង ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ទឹកប្រាក់​៧​ឬ​១០​មុ​ឺ​ន​ដុល្លារ​មិន​ច្រើន​ទេ​សម្រាប់​ទ្រទ្រង់​ជីវភាព និង​បង្កើត​មុខរបរ​ចិញ្ចឹម​ជិ​វិត​បន្ទាប់​ពី​បាត់បង់​មនុស្ស​ដែល​ធ្លាប់​រក​លុយ​ចិញ្ចឹម​គ្រួសារ ។

សូម​បញ្ជាក់​ថា ឧបទ្ទវហេតុ​បាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២២​ខែមិថុនា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​ស​ស្លាប់​ចំនួន​២៨​នាក់ និង​របួស​២៦​នាក់ ។ បន្ទាប់​ពី​កើត​មាន​ឧបទ្ទវ​ហេតុនេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់ទី​កន្លែង​កើតហេតុ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ