ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តេញ​ចិនសរុប​៦៨នាក់ហើយ ចេញ​ពី​ខេត្តព្រះសីហនុ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ឯក ឆាយ ប៊ុ​ណ្ណា អនុប្រធាន​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍បញ្ជាក់​ថា ការ​បញ្ជូនចេញ​ជនជាតិ​ចិន​ចំនួន​៦៣​នាក់​នៅ​ថ្ងៃ​ទី២៦ មិថុនា គឺជា​លើក​ទី​២​ហើយ​​…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ឯក ឆាយ ប៊ុ​ណ្ណា អនុប្រធាន​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍បញ្ជាក់​ថា ការ​បញ្ជូនចេញ​ជនជាតិ​ចិន​ចំនួន​៦៣​នាក់​នៅ​ថ្ងៃ​ទី២៦ មិថុនា គឺជា​លើក​ទី​២​ហើយ​​ ព្រោះ​កាលពី​ថ្ងៃ​ទី​២៥ ​មិថុនា គឺ​មុន​នេះ​១​ថ្ងៃ នគរបាល​អន្តោប្រវេសន៍​ក៏​បាន​បណ្តេញចេញ​ជនជាតិ​ចិន​ ដែល​មាន​ពិរុទ្ធភាព​ដូច​គ្នា​ចំនួន​៥​នាក់ ក្នុង​នោះ​ប្រុស​៤​នាក់​ស្រី​១​នាក់ ទៅ​ប្រទេស​ចិន​វិញ​ដែរ ។ ដូច្នេះ​ សរុប​រយៈពេល​២​ថ្ងៃនេះ មាន​ជនជាតិ​ចិន​ចំនួន​៦៨​នាក់ ដែល​បាន​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ។

សូមបញ្ជាក់ថា នគរបាល​អន្តោប្រវេសន៍ សហការ​ជាមួយ​នគរបាល​មក​ពី​ប្រទេស​ចិន បានចាប់​​បញ្ជូន​ជន​ជាតិ​ចិន​ចំនួន​៦៣​នាក់ចេញពី​ខេត្តព្រះ​សីហ​នុ​ជា​បន្តបន្ទាប់ ទៅ​កាន់​ប្រទេស​ចិន​វិញ នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែមិថុនា តាម​យន្តហោះពិសេស​របស់​នគរបាល​ចិន ដោយ​ចេញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ។

នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​ជនជាតិ​ចិន​ ដែល​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ ត្រូវ​បាន​បណ្តេញចេញ​តាម​ច្រក​ទ្វារ​អាកាសយានដ្ឋាន​នៃ​ខេត្ត​នេះ បន្ទាប់​ពី​នគរបាល​អន្តោប្រវេសន៍​បាន​រៀបចំ ស្នាក់​ការ​ត្រៀម​បណ្តេញចេញ សម្រាប់​ឃុំគ្រងជនបរទេស​ដែល​ត្រូវ​បណ្តេញចេញ ពិសេស​នៅ​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្តង
ដែល​មាន​កំណើន​ជនជាតិ​ចិន​រាប់​សែន​នាក់​រួច​ទៅ​ហើយ​នោះ ។

លោក​​​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​ចំនួន​៦៣​នាក់​ ក្នុង​នោះ​ប្រុស​៥០​នាក់​ស្រី​១៣​នាក់ មាន​ពិរុទ្ធ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ឬ​និយាយ​បាន​ថា​ជា​ការ​ឆបោក​តាម​អុ​ី​ន​ធើ​រ​ណេ​ត​។ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ