ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ជា​ព័ត៌មាន​ល្អ​មួយ​ សម្រាប់​ពលរដ្ឋ​កម្ពុជា​ តែង​​​​តែទៅ​កាន់​ទីក្រុង​បាង​កក

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុង​បាងកក​-​ថៃ ៖ សម្រាប់​ព័ត៌មាន​ពី​ការ​បើក​សេវាកម្ម​ផ្លូវដែក​របស់​ថៃ​ ចាប់ពី​ព្រំដែន​ខ្ល​ង​លឹ​ក ក្នុង​ខេត្ត​ស្រះ​កែវ ឆ្ពោះទៅ​កាន់​ទីក្រុង​បាងកក អាច​ជា​ព័ត៌មាន​ល្អ​មួយ​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​តែង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាង​កក ​សម្រាប់​ការងារ​ជំនួញ…

ក្រុង​បាងកក​-​ថៃ ៖ សម្រាប់​ព័ត៌មាន​ពី​ការ​បើក​សេវាកម្ម​ផ្លូវដែក​របស់​ថៃ​ ចាប់ពី​ព្រំដែន​ខ្ល​ង​លឹ​ក ក្នុង​ខេត្ត​ស្រះ​កែវ ឆ្ពោះទៅ​កាន់​ទីក្រុង​បាងកក អាច​ជា​ព័ត៌មាន​ល្អ​មួយ​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​តែង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាង​កក ​សម្រាប់​ការងារ​ជំនួញ និង​ការ​ព្យាបាល​ជំងឺ ឬ​ធ្វើ​ទេសចរណ៍ ​គឺ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​នឹង​ធានា​សុវត្ថិភាព​ ហើយ​ការ​ចំណាយ​ក៏​អាច​ថោក​ជាង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ឬ​ជិះ​រថយន្ត​តាក់ស៊ី​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ ។

សូមបញ្ជាក់ថា សេវាកម្ម​ផ្លូវ​រថភ្លើង​ដែល​ត​ភ្ជាប់​ពី​ទីក្រុង​បាងកក​ មក​ដល់​ច្រកព្រំដែន​ថៃ​-​កម្ពុជា នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ស​ប្ដា​ហ៍ក្រោយ បន្ទាប់​ពី​សេវា​ផ្លូវដែក​នេះ​បាន​ផ្អាក​ដំណើរការ​អស់​រយៈពេល​៤៥​ឆ្នាំ​មក​ហើយ ក្រោយ​ពី​សង្គ្រាម​នៅ​កម្ពុជា​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩៧០​។

បើ​តាម​ប្រធាន​ផ្លូវដែក​រដ្ឋ​នៃ​ប្រទេស​ថៃ​លោក Worawut Mala បានឱ្យ​ដឹង​ថា រថភ្លើង​នឹង​រត់​រវាង​ស្ថានីយ​ហួរ​ឡាំ​ផុង (Hua Lamphong)​នៅ​បាងកក និង​ស្ថានីយ​ព្រំដែន​ខ្ល​ង​លឹ​ក (Ban Klong Luk) ក្នុង​ខេត្ត​ស្រះ​កែវ​៤​ដង​ក្នុង១​ថ្ងៃ ឬ​២​ជើង​ក្នុង​ទិស​ដៅ​នីមួយ​ៗ ចាប់ពី​ថ្ងៃ​ទី​១ខែកក្កដា​ខាង​មុខ​នេះ​តទៅ ។ លោក Worawut Mala បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​បង្ហោះ​តាម​អុ​ី​ន​ធើ​រណេ​ត​ថា ការ​បន្ត​បម្រើសេវា​កម្មនេះ​គឺ​ដើម្បី​ជំរុញ​លើក​ទ​ឹក ចិត្ត​ដល់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ។ ព្រំដែន​ខ្ល​ង​លឹ​ក មា​នទី​តាំងនៅ​ជិត​ផ្សារ​ព្រំដែន​ដ៏​ពេញ​និយម​«​រុង​ក្លឿ​» និង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​តរបស់​កម្ពុជា ។

រថភ្លើង​ចាក​ចេញពី​ទីក្រុង​បាងកក​២​ដង​ក្នុងមួយ​ថ្ងៃ គឺ​នៅ​ម៉ោង​៥​និង​៥៥​នាទី​ព្រឹក និង​ម៉ោង​១​និង​៥​នាទី​រសៀល ហើយ​ចាក​ចេញពី​បាន​ខ្ល​ងលឹ​ក នៅ​ម៉ោង​៦​និង​៥៨​នាទី​ព្រឹក និង​ម៉ោង​១​និង​៥៣​នាទី​រសៀល ។ ការ​ធ្វើ​ដំណើរ​អាច​ត្រូវ​ចំណាយពេល​ប្រហែល​៥​ម៉ោង ។ ផ្លូវដែក​ដែល​ពី​ដំបូង​បាន​រត់​ចូល​ទៅ​ដល់​ខេត្ដ
បាត់ដំបង​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​បោះបង់​ចោល​នា​សម័យ​សង្គ្រាម​ដែល​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ។

ផ្នែក​ខ្លះ​នៃ​ផ្លូវដែក​នៅ​ខេត្តបាត់ដំបង ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​វិស្វករ​ថៃ ក្នុង​អំឡុង​ដែល​ថៃ​កាន់កាប់​សម័យ​លោក​ម្ចាស់​កថា​ថន​ឈុំ នា​ទសវត្សរ៍​ឆ្នាំ​១៩៤០ ។ ជនជាតិ​ថៃ​ត្រូវ​បាន​បង្ខំ​ឱ្យ​ដកខ្លួន​ចេញ​បន្ទាប់​ពី​ចប់​សង្គ្រាមលោក​លើក​ទី​២​ទៅ ដោយ​បន្សល់​ទុក​នូវ​កិច្ចការ​ស្ថាបនា​របស់​ពួក​គេ​តាម​ក្រោយ ។ នេះ​បើ​យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ដែល​បាន​កត់​ត្រាទុក ។

ជា​ប្រវត្តិសាស្ត្រ សេវាកម្ម​ផ្លូវដែក​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៥៥ ហើយ​ត្រូវ​បាន​បញ្ឈប់​២​ឆ្នាំ ក្រោយមក បន្ទាប់​ពី​មាន​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ថៃ តែ​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នៅ​ឆ្នាំ​១៩៥៦ ប៉ុន្តែ​ត្រូវ​បញ្ឈប់​ម្តងទៀត​នៅ​ឆ្នាំ​១៩៦១ នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​គ្នា​រឿង​ប្រាសាទព្រះវិហារ ។

ប្រតិបត្តិការ​ម្តងទៀត​ក៏​បាន​ត្រឡប់​មកវិញ​នៅ​ឆ្នាំ​១៩៧០ មុន​ពេល​រដ្ឋាភិបាល​ថៃ​បាន​ផ្អាក​សេវាកម្ម​នេះ​នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​១៩៧៤ នៅ​ពេល​ដែល​ខ្មែរក្រហម​បាន​កាន់កាប់​ផ្នែក ខ្លះ​នៃ​ប្រទេស​កម្ពុជា ជា​មួយនឹង​ពេល​ដែល​ក្រុងភ្នំពេញ​បាន​ដួលរ​លំនៅ​ឆ្នាំ​១៩៧៥ ផ្លូវដែកក៏​បាន​ខូច​និង​ទ្រុឌទ្រោម​ដោយសារ​ការ​បោះបង់​ចោល ។ទីបំផុត​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​ស្តារ​ផ្លូវដែក​នេះ​ឡើង​វិញ ក្នុង​ឆ្នាំ​២០១៤ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ