ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​ភ្លើង​ទោសៈ​ឆេះ​ឡើង​ធ្វើ​ឱ្យ​មុខ​ប្រែ​ពណ៌​ភ្លាម

4 ឆ្នាំ មុន

ភ្លើង​ទោសៈ​ក្តៅ​ជាងភ្លើង​ឆេះ​ព្រៃ​ឆ្ងាយ​ណាស់ និង​តែង​ឆេះ​រោល​ក្នុង​ចិត្ត ដុត​រាង​កាយ​ឱ្យ​ក្តៅ​ងំ រង​ទុក្ខវេទនា​ដ៏​ខ្លាំងក្លា ហើយ​នៅ​ពេល​ភ្លើង​ទោសៈ​នេះ​ឆេះ​ឡើង​ធ្វើ​ឲ្យ​មុខ​ប្រែ​ពណ៌​ជា​ក្រហម និង​បេះដូង​ដើរ​ខុសធម្មតា ញ័រ​ដៃជើង​ភ្លាម​មួយ​រំពេច ។ ដូច្នេះ​ដើម្បី​គ្រប​សង្កត់​ទោសៈ​នេះ​កុំឱ្យ​ស្ទុះ​ឡើង​ខ្លាំង​ពេក ដំបូង​យើង​ត្រូវ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បានជា​មុន​សិន​ដោយ​ពោល​ពាក្យ​ថា…

ភ្លើង​ទោសៈ​ក្តៅ​ជាងភ្លើង​ឆេះ​ព្រៃ​ឆ្ងាយ​ណាស់ និង​តែង​ឆេះ​រោល​ក្នុង​ចិត្ត ដុត​រាង​កាយ​ឱ្យ​ក្តៅ​ងំ រង​ទុក្ខវេទនា​ដ៏​ខ្លាំងក្លា ហើយ​នៅ​ពេល​ភ្លើង​ទោសៈ​នេះ​ឆេះ​ឡើង​ធ្វើ​ឲ្យ​មុខ​ប្រែ​ពណ៌​ជា​ក្រហម និង​បេះដូង​ដើរ​ខុសធម្មតា ញ័រ​ដៃជើង​ភ្លាម​មួយ​រំពេច ។

ដូច្នេះ​ដើម្បី​គ្រប​សង្កត់​ទោសៈ​នេះ​កុំឱ្យ​ស្ទុះ​ឡើង​ខ្លាំង​ពេក ដំបូង​យើង​ត្រូវ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បានជា​មុន​សិន​ដោយ​ពោល​ពាក្យ​ថា សូម​ឲ្យ​អាត្មាអញ​កុំ​បៀតបៀន​ខ្លួនឯង សូម​ឲ្យ​រួច​ចាក​ទោសៈ​ឥឡូវនេះ សូមកុំ​ឲ្យ​អាត្មា​អញ​​បៀតបៀន​អ្នក​ដទៃ បុក​ម្នេញ​អ្នក​ដទៃ កុំ​ឲ្យ​អាត្មាអញ​ខឹង​ក្រោធ​អ្នក​ដទៃ ឬ​ក៏​មាន​វិធី​ក្រៅពី​នេះ​ក៏​ជា​ការ​ល្អ គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ពន្លត់ភ្លើង​ទោសៈ​នេះ​ឱ្យ​បាន ។

គួរ​សង្កេត​មើល នៅ​ពេល​យើង​ខឹង មុខ​របស់​យើង​អាក្រក់​មើល​ណាស់ និង​គួរ​ឱ្យ​ខ្លាច​បំផុត​។ ទោសៈ​ជា​ភ្លើង​មាន​កម្តៅ​រាប់​ម៉ឺន​អង្សា​តែង​ដុត​កម្តៅ​នូវ​កោសិកា​ក្នុង​ខួរក្បាល​និង​ចិត្ត​របស់​យើង​ឱ្យ​រួច​ស្វិត​ស្រពោន ។

នៅ​ពេល​ទោសៈ​ឆេះ​ឡើង​យើង​ត្រូវ​យក​មេត្តាធម៌​មក​ពន្លត់ ចាក​ស្រោច​កម្តៅ​ទោសៈ​នេះ​ឱ្យ​ត្រជាក់​វិញ ពេល​មាន​មេត្តា​នឹង​ធ្វើ​ឱ្យ​មុខ​យើង​ឡើង​ភ្លឺ​ថ្លា ស្រស់ញញឹម និង​មាន​សម្រស់​ផូរផង់​ល្អ ។ មេត្តា​ប្រៀប​ដូច​ទឹក​ដ៏​ត្រជា​ក់​​កម្ចាត់​ទោសៈ​យ៉ាង​មាន​ប្រសិទ្ធភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ